ស្ថានីយ៍បោះឆ្នោតបានចាប់ផ្តើមបើកនៅថ្ងៃអាទិត្យនេះនៅក្នុងការបោះឆ្នោតសាកលមួយដែលអាចធ្វើឱ្យប្រទេសដែលជាសមាជិកសហភាពអឺរ៉ុបចុងក្រោយនេះប្តូរទៅកាន់នយោបាយស្តាំនិយម។
នាយករដ្ឋមន្ត្រីអេស្ប៉ាញលោក Pedro Sánchez បានអំពាវនាវឱ្យមានការបោះឆ្នោតមុនពេលកំណត់បន្ទាប់ពីគណបក្សពលករសង្គមនិយមរបស់លោកនិងដៃគូឆ្វេងនិយមរបស់លោកគឺគណបក្ស Unidas Podemos បានរងការប៉ះពាល់នៅក្នុងការបោះឆ្នោតមូលដ្ឋាននិងតំបន់កាលពីខែឧសភា។
លោក Sánchez បានក្លាយជានាយករដ្ឋមន្ត្រីចាប់តាំងពីឆ្នាំ២០១៨មក។
ការស្ទង់មតិភាគច្រើនសម្រាប់ការបោះឆ្នោតនៅថ្ងៃអាទិត្យនេះបានដាក់គណបក្សប្រជានិយមដែលប្រកាន់នយោបាយស្តាំនិយមដែលបានឈ្នះការបោះឆ្នោតកាលពីខែឧសភានាំមុខគណបក្សសង្គមនិយម ក៏ប៉ុន្តែ ទំនងជាត្រូវការការគាំទ្រពីគណបក្ស Vox ដែលជាគណបក្សស្តាំនិយមខ្លាំង ប្រសិនបើ ពួកគេចង់បង្កើតរដ្ឋាភិបាលមួយ។
រដ្ឋាភិបាលចម្រុះបែបនេះនឹងវិលត្រឡប់ទៅកាន់រដ្ឋាភិបាលអេស្ប៉ាញកម្លាំងស្តាំនិយមជាលើកទី១ចាប់តាំងពីប្រទេសនេះបានឆ្លងកាត់អន្តរកាលទៅកាន់របបប្រជាធិបតេយ្យក្នុងចុងទសវត្សរ៍១៩៧០បន្ទាប់ពីការគ្រប់គ្រងដោយមេដឹកនាំផ្តាច់ការ Francisco Franco អស់រយៈពេលជិត៤០ឆ្នាំមក។
ពួកដែលជំទាស់ប្រឆាំងនឹងរដ្ឋាភិបាលចម្រុះគឺគណបក្សសង្គមនិយមនិងចលនាថ្មីមួយដែលហៅថា Sumar ដែលនាំគណបក្សឆ្វេងនិយមតូចៗ១៥បញ្ចូលគ្នាជាលើកទី១។
ដោយមិនមានគណបក្សណាមួយត្រូវគេរំពឹងនឹងប្រមូលបានសំឡេងភាគច្រើនដាច់ខាតនោះជម្រើសគឺរវាងរដ្ឋាភិបាលឆ្វេងនិយមនិងភាពជាដៃគូនៃពួកស្តាំនិយមនិងស្តាំនិយមខ្លាំង។
ស្ថានីយ៍បោះឆ្នោតសម្រាប់ពួកអ្នកបោះឆ្នោត៣៧លាននាក់បានបើកនៅម៉ោង0700 ម៉ោងសាកលហើយនឹងបិទនៅម៉ោង1800។ លទ្ធផលស្ទើរតែទាំងស្រុងត្រូវគេរំពឹងថានឹងបានដឹងនៅពាក់កណ្តាលយប់៕