ប្រធានាធិបតីស៊ូដង់ សាល់វ៉ា គី បានដាក់ចេញបទបញ្ជាថ្មីៗដើម្បីទប់ស្កាត់ ការរីករាលដាលវីរុសកូរ៉ណាថ្មី រួមទាំងការហាមឃាត់ការធ្វើដំណើរសម្រាប់រដ្ឋមន្ត្រីដែលទើបបានតែងតាំងថ្មីផងដែរ។ ក្នុងអំឡុងពេលមានពិធីស្បថចូលកាន់តំណែងនៃគណៈរដ្ឋមន្ត្រីរបស់លោក កាលពីថ្ងៃចន្ទ លោកប្រធានាធិបតី បានប្រាប់ក្រុមរដ្ឋមន្ត្រីទាំងនោះថា លោកមិនអនុញ្ញាតឲ្យធ្វើដំណើរទៅក្រៅប្រទេសទេ ហើយក៏បានបញ្ជាឲ្យក្រុមអ្នកការទូតទាំងអស់ដែលកំពុងធ្វើដំណើរត្រូវត្រឡប់មកប្រទេសវិញ។
លោកបញ្ជាក់តាមខ្លឹមសារដើមថា៖ «ខ្ញុំទើបតែបានបញ្ជាឲ្យមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល នៅដាច់ពីគេឯង ចំពោះអ្នកដែលទើបបានមកដល់ពីក្រៅប្រទេស ដែលមានការឆ្លងរីករាលដាលខ្លាំងនៃវីរុសកូវីដ១៩។ គ្រប់ទាំងការជួបប្រជុំគ្នាទាំងអស់ដូចជាកីឡា និងកម្មវិធីសាសនា ការប្រាស្រ័យទាក់ទងគ្នា កម្មវិធីវប្បធម៌ ដូចជាមង្គលការ និងកម្មវិធីជួបប្រជុំនយោបាយ ចាំបាច់ត្រូវតែលើកពេល»។
រដ្ឋមន្ត្រីការបរទេសដែលទើបតែងតាំងថ្មី លោក Beatrice Khamisa Wani ដែលទើបតែវិលត្រឡប់ពីប្រទេសមួយដែលគេមិនបញ្ជាក់នោះ ត្រូវរកឃើញថាឆ្លងវីរុសកូរ៉ូណា ហើយត្រូវគេដាក់ឲ្យស្ថិតនៅដាច់ដោយឡែកពីគេ បន្ទាប់ពីវិលមកកាន់ទីក្រុងជូបាវិញ៕