ភ្នំពេញ —
ក្រុមអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិ ដែលមានឈ្មោះថា សន្និសីទអន្តរជាតិស្តីពីគណបក្សនយោបាយអាស៊ីហៅកាត់ថា ICAPP និងក្រុមអ្នកប្រជាធិបតេយ្យអន្តរជាតិអាស៊ីប៉ាស៊ីហ្វិកនិយមកណ្តាលហៅកាត់ថា CAPDI ដែលមានទំនោរទៅរកគណបក្សកាន់អំណាច បានប្រកាសថា ការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជាអាណត្តិទី៥នេះប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ តម្លាភាព គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សាទេ។
សេចក្តីអះអាងនេះគឺផ្ទុយគ្នានឹងការរកឃើញរបស់អង្គការឯករាជ និងគណបក្សប្រឆាំង។
នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃច័ន្ទនេះក្នុងទីក្រុងភ្នំពេញ លោកសេន មូសាហ៊ិត ហ៊ូសសេន សាយីត Sen Mushahid Hussain Sayet ជាអគ្គលេខាធិការនៃ CAPDI និងជាអ្នករាយការណ៍ពិសេសរបស់ ICAPPបានថ្លែងថា ក្រុមអ្នកសង្កេតការណ៍របស់លោកសង្កេតឃើញថា ការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជាអាណត្តិនេះគឺដំណើរការទៅរលូន សេរី យុត្តិធម៌ និង គ្មានអំពើហិង្សា។
លោកនិយាយថា៖ «ចាត់ទុកការបោះឆ្នោតនៅកម្ពុជាពេលនេះជាជោគជ័យនៃឆន្ទៈរបស់ប្រជាពលរដ្ឋ និងជ័យជំនះរបស់ប្រជាជនកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងសម្រាប់អនាគតដ៏ល្អ។ ហើយការបោះឆ្នោតនេះប្រព្រឹត្តទៅដោយរលូន មានតម្លាភាព សេរី និងយុត្តិធម៌»។
ជាមួយគ្នានោះដែរ លោកឈាង វុន ប្រធានគណៈកម្មការទំនាក់ទំនងកិច្ចការបរទេសអន្តរជាតិ និងព័ត៌មានបានចាត់ទុកថា ការវាយតម្លៃនៃការបោះឆ្នោតនេះពិតជាសុក្រិត្យត្រឹមត្រូវទៅតាមសភាពការណ៍ជាក់ស្តែងដែលបានកើតមានឡើង។
លោកនិយាយថា៖ «យើងអត់មានទេមណ្ឌលណាក៏បោះឆ្នោតបានដែរ ការខឹងសម្បារបន្តិចបន្តួច នៅស្ទឹងមានជ័យ វាយឡានចោលតែម្តង។ យើងមើលទៅរូបភាពនេះមិនធ្ងន់ធ្ងររហូតដល់ប៉ះពាល់លទ្ធបោះឆ្នោតនោះទេ។ អំពើហិង្សា វាមានតិចតួច មិនមានអ្វីធំដុំនោះទេ»។
ជុំវិញបញ្ហាដំណើរការបោះឆ្នោតនេះ អ្នកនាងគង់ រ៉ាវីន ប្រធានផ្នែកស៊ើបអង្កេតនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្រ្វែល ដែលជាអង្គការឃាំ្លមើលការបោះឆ្នោតឯករាជ្យមួយ បានឲ្យដឹងថា ដំណើរការបោះឆ្នោតនេះនៅមិនទាន់អាចចាត់ទុកបានថា មានតម្លាភាព ឬយុត្តិធម៌បាននោះទេ ពីព្រោះមានភាពមិនប្រក្រតីមួយចំនួន ដូចជាបាត់ឈ្មោះ ឈ្មោះខ្លះត្រូវបានគេបោះជំនួស និងមានអាជ្ញាធរដែនដីឈរនៅមុខការិយាល័យបោះឆ្នោតជាដើម។
នាងនិយាយថា៖ «ការបោះឆ្នោតនៅអាណត្តិនេះគឺមានប្រជាពលរដ្ឋបានបាត់ឈ្មោះយ៉ាងច្រើន ហើយក៏មានអំពើហិង្សាកើតឡើងខ្លះដែរ ជាពិសេសគឺករណីបញ្ជីឈ្មោះបោះឆ្នោត ដែលធ្វើឲ្យមតិសាធារណៈជន គាត់គិតថា អត់មានតម្លាភាព ពីព្រោះថា នៅថ្ងៃបោះឆ្នោតនេះ ខាងគ.ជ.ប. គាត់បាន ហាមប្រាម ភ្នាក់ងារគណបក្សនយោបាយអត់ឲ្យយកបញ្ជីឈ្មោះបោះឆ្នោតទៅផ្ទៀងផ្ទាត់ នៅការិយាល័យបោះឆ្នោតទេ។ អញ្ជឹងសួរថា តម្លាភាព ឬអត? យើងមើលឃើញថា គ្រាន់តែប៉ុណ្ណោះ ក៏យើងដឹងដែរ ថាតើការហាមបែបនេះតម្លាភាពដែរឬអត់?»
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីល្ងាចថ្ងៃអាទិត្យម្សិលមិញនេះថា ការបោះឆ្នោតអាណត្តិទី៥នេះដំណើរការទៅជាធម្មតា បើទោះបីជានៅតាមមណ្ឌលខ្លះមានបាតុភាពតវ៉ាកើតមានឡើងក៏ដោយ ក៏ប៉ុន្តែមិនបានធ្វើឲ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតនោះទេ។
ទោះបីជាយ៉ាងណា គណបក្សសង្គ្រោះជាតិបានបដិសេធលទ្ធបឋមនៃការបោះឆ្នោតនេះ ដោយសំអាងថា មានភាពមិនប្រក្រតីយ៉ាងធ្ងន់ធ្ងរជាច្រើនបានកើតមានឡើងក្នុងអំឡុងពេលបោះឆ្នោត៕