វ៉ាស៊ីនតោន —
អង្គការឃ្លាំមើលការបោះឆ្នោតឯករាជ្យនៅកម្ពុជាបានអះអាងថាការរកឃើញទឹកខ្មៅដែលអាចលាងជ្រះគឺដើម្បីតម្លាភាពនៃការបោះឆ្នោត។ ក្រុមអង្គការឃ្លាំមើលបោះឆ្នោតគឺអង្គការខុមហ្វ្រែលនិងនិចហ្វិចបានទទូចឲ្យមានវិធានការជាបន្ទាន់មួយដើម្បីទប់ស្កាត់ការលួចបន្លំសន្លឹកឆ្នោតក្រោយពីបានរកឃើញថា ទឹកថ្នាំខ្មៅសម្រាប់ប្រើប្រាស់ក្នុងពេលបោះឆ្នោតអាចលាងជ្រះផងនិងបញ្ជីឈ្មោះអ្នកបោះឆ្នោតប៉ោងនិងមានឈ្មោះស្ទួនផងនោះ។
ការរកឃើញទឹកថ្នាំដែលអាចលាងជ្រះនេះកើតឡើងកាលពីម្សិលមិញ ក្រោយពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានហៅតំណាងគណបក្សនយោបាយនិងអ្នកសង្កេតការដើម្បីចូលរួមធ្វើតេស្តទឹកថ្នាំជាផ្លូវការ ថាតើមានគុណភាពកម្រិតណា ដោយសុំឲ្យអង្គការសង្កេតការណ៍និងបក្សនយោបាយឆ្លើយតបមកវិញបើរកឃើញយ៉ាងណាក្រោយរយៈពេលបីម៉ោង។ ខុមហ្វ្រែលបានរកឃើញ ហើយបានជូនដំណឹងទៅគជបវិញភ្លាម។
នៅក្នុងសន្និសីទព័ត៌មានរួមមួយនៅថ្ងៃសៅរ៍នេះលោក ធុន សារាយ ប្រធានគណៈកម្មាធិការនាយកនៃអង្គការខុមហ្វ្រែលបានអះអាងថា៖ ការបង្ហាញនេះគឺដើម្បីតម្លាភាពនៃការបោះឆ្នោតតែប៉ុណ្ណោះ។
លោកថ្លែងថា៖ «យើងគ្មានគោលបំណងណាដើម្បីឲ្យការបោះឆ្នោតនេះមិនល្អទេ។ យើងចង់ ឲ្យការបោះឆ្នោតនេះកាន់តែមានការជឿជាក់ កាន់តែមានការទុកចិត្ត កាន់តែ មានការគាំទ្រ ហើយនឹងមានភាពយុត្តិធម៌ច្រើនជាអតិប្បរមាតាមដែលអាច ធ្វើទៅបាន»។
កម្ពុជានឹងធ្វើការបោះឆ្នោតនៅថ្ងៃទី២៨ ខែកក្កដានេះដើម្បីជ្រើសរើសគណបក្សមួយដឹកនាំរដ្ឋាភិបាល។ ពលរដ្ឋជាង៩លាន៦សែននាក់មានសិទ្ធិទៅបោះឆ្នោត។ ការរកឃើញទឹកខ្មៅអាចលុបជ្រះកៀកថ្ងៃបោះឆ្នោត ការរកឃើញបញ្ជីឈ្មោះអ្នកបោះឆ្នោតប៉ោងនិងលើសចំនួនក្នុងបញ្ជី ការចេញលិខិតបញ្ជាក់អត្តសញ្ញាណជាច្រើន និងការដែលមិនឲ្យមានការត្រួតពិនិត្យបញ្ជីឈ្មោះបោះឆ្នោតនិងផ្ទៀងផ្ទាត់ជាចុងក្រោយនេះធ្វើឲ្យមានក្តីបារម្ភ ចំពោះការបោះឆ្នោតនិងភាពសេរីនិងយុត្តិធម៌។
លោក ធុន សារាយ បានអះអាងថា គណបក្សនយោបាយគួរជួបគ្នាដើម្បី ស្វែងរកដំណោះស្រាយក្នុងការទប់ស្កាត់ការបន្លំបោះឆ្នោតនិងបញ្ហានានា។
«យើងស្នើឲ្យគជបជួបជាមួយតំណាងគណបក្សសំខាន់ៗឬគណបក្សទាំងអស់ ដែលប្រកួតក្នុងពេលបោះឆ្នោត ដើម្បីរកវិធានការទប់ស្កាត់បញ្ហានេះដើម្បីកុំឲ្យអ្នកបោះឆ្នោតហ្នឹងបោះបានពីរបីដងកើត។ ជាការពិតយើងមិនចង់ធ្វើអ្វីតក់ ក្រហល់អញ្ចឹងទេព្រោះថាយើងបានស្នើសុំគជបហ្នឹង១០ថ្ងៃមុនហើយដើម្បីសុំឲ្យមានការធ្វើតេស្តទឹកខ្មៅហ្នឹង។ តែគជបទើបតែមកឲ្យយើងធ្វើពីម្សិលមិញ (ថ្ងៃសុក្រ)»។
លោកបានបញ្ជាក់ថាមានបញ្ហាថាទោះជារកឃើញថា មានភាពមិនប្រក្រតីរឿង ទឹកថ្នាំនេះមែនតែរឿងនេះមិនមែនជាការធ្វើឲ្យខូចដំណើរការបោះឆ្នោតទាំង មូលទេ។
លោក អ៊ឹម សួស្តីប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប) នៅតែ ប្រកាន់ជំហរថា ទឹកខ្មៅសម្រាប់ប្រើជ្រលក់ម្រាមដៃក្នុងការបោះឆ្នោតនេះមាន គុណភាពដដែល។
«ដូចខ្ញុំនិយាយហើយគឺថាបើជ្រលក់ហើយត្រូវថ្ងៃត្រូវទឹកគឺថាមិនអាចលុបងាយស្រួលទេ។ យើងខ្ញុំនៅតែរក្សាជំហរដដែលហ្នឹងគឺថាដើម្បីជៀសវាងបញ្ហាដែលអាចកើតមាននៅថ្ងៃស្អែកហ្នឹង (ថ្ងៃអាទិត្យ) សូមកុំឲ្យយកទៅ…ហើយសុំឲ្យតាមដានមើលទៅ កត់ត្រាទៅ។ បើមានបញ្ហាអីមិនប្រក្រតី អាចតវ៉ាជាមួយនឹងប្រធានការិយាល័យបោះឆ្នោត»។
លោកក៏ទទួលស្គាល់ថា មានឈ្មោះស្ទួនខ្លះផងដែរ តែគជបបានលុបចោលនិង លុបជាច្រើនលើកហើយក្នុងពេលធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត។
លោកទេព នីថា អគ្គលេខាធិការនៃគជបបានបន្ថែមថា ការរកឃើញទឹកថ្នាំអាច លាងជ្រះនេះគឺគ្រាន់តែជាវិធីម៉្យាងប៉ុណ្ណោះបើមានការលួចបន្លំទៅបោះឆ្នោតតែនៅមិនអាចធ្វើបានទេដោយសារត្រូវការឯកសារឯទៀតដែរ។
«តាមនីតិវិធីនៃការបោះឆ្នោតនិងច្បាប់បោះឆ្នោតមិនមែនមានតែទឹកខ្មៅលុបលាងមិនជ្រះមួយទេដែលការពារមិនឲ្យបោះឆ្នោតច្រើនដងនោះ។ វាមានបញ្ជីបោះឆ្នោតមួយទៀត បើសិនជាយើងមានឈ្មោះតែមួយក្នុងបញ្ជីបោះឆ្នោត។ យើងទៅលាងទឹកភ្លាមជ្រះភ្លាមមកបោះទៀតក៏បោះអត់កើតដែរ។ វាមានអត្តសញ្ញាណបណ្ណសញ្ជតិខ្មែរទៀត បើយើងមានឈ្មោះពីរបី តើយើងមានអត្តសញ្ញាញបណ្ណប៉ុន្មានដើម្បីទៅបោះ ទៅលួចបោះឈ្មោះគេ យើងមានទៅបោះកើតទេ។ អញ្ចឹងទឹកខ្មៅលុបលាងមិនជ្រះក៏គ្រាន់តែជាចំណែកមួយប៉ុណ្ណឹងទេ កុំបារម្ភពេកបញ្ហាហ្នឹង»។
លោកគល់បញ្ញា នាយកប្រតិបត្តិនៃអង្គការខុមហ្រែលបានអះអាងថា ខុមហ្រ្វែល មិនអាចប្រាប់ពីវិធីលាងបានទេដើម្បីកុំឲ្យមានបញ្ហាដល់ការបោះឆ្នោត។
លោក ពុទ្ធា ហង្ស បានអះអាងថា ជារឿងលឿនពេកក្នុងការវាយតម្លៃការបោះ ឆ្នោតពេលនេះទោះជារកឃើញថា ទឹកថ្នាំខ្មៅអាចលាងជ្រះមែន។
«អ្វីដែលយើងរកឃើញគឺជាផ្នែកមួយៗ ហើយអ្វីដែលយើងកំពុងតែធ្វើគឺដំណើរការបានពាក់កណ្តាលហើយ។ សូមអស់លោក លោកស្រីទាំងអស់ទុកឱកាសឲ្យ យើងខ្ញុំបន្តរការងារសង្កេតការណ៍នេះតទៅទៀត។ ហើយចុងក្រោយយើងអាច ធ្វើការវាយតម្លៃបានដើម្បីជម្រាបចែកជូនសារធារណៈជនហើយបាទ»។
ទោះជាយ៉ាងណាក៏ដោយអ្នកសង្កេតការណ៍ឯករាជ្យបានទទូចឲ្យគជបអនុញាតឲ្យពួកគេផ្ទៀងផ្ទាត់បញ្ជីឈ្មោះបោះឆ្នោត ក្រោយការបោះឆ្នោតថាតើ មានឈ្មោះស្ទួនប៉ុន្មាន អ្នកមានឈ្មោះស្ទួនបោះឆ្នោតប៉ុន្មានដង៕
រូបភាពនៃការបោះឆ្នោត៖