ថាមពលសូឡាផ្តល់ផលចំណេញដល់សេដ្ឋកិច្ចនិងបរិស្ថាន តែការប្រើនៅមានកម្រិត
Your browser doesn’t support HTML5
ខណៈការប្រើប្រាស់ថាមពលសូឡាដែលបានមកពីពន្លឺព្រះអាទិត្យ ត្រូវបានគេទទួលស្គាល់ថាមានអត្ថប្រយោជន៍ច្រើនដល់សេដ្ឋកិច្ច និងបរិស្ថាន នៅកម្ពុជា ការប្រើប្រាស់សូឡាទាំងស្រុងដើម្បីជំនួសឱ្យអគ្គិសនីបណ្តាញជាតិ មិនទាន់មានការពេញនិយមនៅឡើយ ដោយសារតម្លៃអាគុយដែលត្រូវប្រើស្តុកថាមពល មានតម្លៃថ្លៃខ្លាំង។ ក្រុមកសិករដែលប្រើថាមពលសូឡានៅពេលថ្ងៃ ចង់ឱ្យរដ្ឋាភិបាលសម្របសម្រួលឱ្យកសិករប្រើថាមពលសូឡានេះបានពេញ ២៤ម៉ោង ដើម្បីជំរុញឱ្យមានកំណើននៃការប្រើសូឡា និងដើម្បីសម្រួលដល់ជីវភាពរបស់កសិករនិងអ្នកប្រើប្រាស់។ អ្នកនាង កាន់ វិច្ឆិកា រាយការណ៍លម្អិតឲ្យវីអូអេពីរាជធានីភ្នំពេញដូចតទៅ៖