ពួកជនបរទេសដែលធ្វើការនៅក្នុងប្រទេសសិង្ហបុរីដែលសេដ្ឋកិច្ចពឹងផ្អែកលើពាណិជ្ជកម្មហើយជនបរទេសទាំងនោះបានរស់នៅក្នុងបន្ទប់ដែលពោរពេញទៅដោយមនុស្សឥឡូវនេះ មានផ្ទុកករណីមេរោគកូរ៉ូណាចំនួនពាក់កណ្តាលរបស់រដ្ឋជាទីក្រុងដ៏តូចមួយនេះ បន្ទាប់ពីការឆ្លងថ្មី បានឡើងយ៉ាងខ្លាំងនៅថ្ងៃទី៣។ នេះតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Associated Press។
ចំនួនឆ្លងមេរោគកូរ៉ូណារបស់ប្រទេសនេះ បានហក់ឡើងដល់១,១៦៧ករណីចាប់តាំងពីថ្ងៃចន្ទមក។ ខណៈដែលការរៀបចំចាត់ចែងបានទទួលជោគ ជ័យកាលពីដំបូងនៃការឆ្លងសិង្ហបុរី មិនបានពិនិត្យមើលកម្មករបរទេសដ៏ច្រើនដែលបានរស់នៅក្នុងបន្ទប់ដែលជាធម្មតាផ្ទុកបុរសរហូតដល់ទៅ២០នាក់ដោយការប្រើចង្ក្រាន បន្ទប់ទឹកនិងប្រដាប់ប្រដាផ្សេងទៀតរួមគ្នា។
កម្មកររាប់ពាន់នាក់មកពីប្រទេសបង់ក្លាដែស ឥណ្ឌានិងប្រទេសក្រីក្រផ្សេងទៀតនៅតំបន់អាស៊ីឥឡូវនេះត្រូវបានគេដាក់ឲ្យនៅដាច់ពីគេនៅក្នុងបន្ទប់របស់ខ្លួន ឬត្រូវគេយកទៅរស់នៅកន្លែងផ្សេងទៀតដើម្បីកាត់បន្ថយការរស់នៅផ្តុំគ្នានេះ។
មេរោគកូរ៉ូណាថ្មីចំនួន៤៤៧ករណី ធ្វើឲ្យប្រទេសសិង្ហបុរី មានចំនួនសរុបទាំងអស់៣,៦៩៩ករណី។ ក្រសួងសុខភិបាលសិង្ហបុរី បានប្រាប់ឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍កាលពីយប់ថ្ងៃពុធថា ការកើនឡើងយ៉ាងខ្លាំងនូវមេរោគកូរ៉ូណាក្នុងចំណោមកម្មករបរទេសត្រូវគេរំពឹងថា មួយផ្នែកបណ្តាលមកពីការធ្វើ
តេស្តបន្តធ្វើឡើងនៅក្នុងបន្ទប់នីមួយៗ។
រដ្ឋជាទីក្រុងដែលមានប្រជាពលរដ្ឋជិត៦លាននាក់ បានបិទជិតរហូតដល់ថ្ងៃទី៤ ខែឧសភា ហើយតម្រូវពលរដ្ឋពាក់ម៉ាស់នៅខាងក្រៅផ្ទះដើម្បីទប់ស្កាត់ការរាលដាលមេរោគនេះ។ រហូតមកទល់ពេលនេះ មនុស្ស១០នាក់ បានស្លាប់ដោយសារវីរុសកូរ៉ូណានេះ៕