សមាជិកសភាអាមេរិកមួយក្រុមទៀតមានឱកាសដើម្បីចោទសួរ និងស្តាប់សវនការពីមន្រ្តីជាន់ខ្ពស់នៅថ្ងៃពុធនេះពេលដែលពួកលោកបន្តធ្វើការវាយតម្លៃកិច្ចព្រមព្រៀងនុយក្លេរអ៊ែអន្តរជាតិជាមួយប្រទេសអ៊ីរ៉ង់។
លោករដ្ឋមន្រ្តីការបរទេសអាមេរិក John Kerry លោករដ្ឋមន្រ្តីការពារជិត Ash Carter លោករដ្ឋមន្រ្តីក្រសួងថាមពល Ernest Moniz និងនាយកអគ្គសេនាកងទ័ពលោកឧត្តមសេនីយ៍ Marin Dempsey មានគម្រោងបង្ហាញខ្លួននៅពីមុខគណៈកម្មាធិការសេវាកម្មអាវុធរបស់ព្រឹទ្ធសភា។ សវនការនោះនឹងផ្តោតលើ ថាតើកិច្ចព្រមព្រៀងនោះ នឹងមានផលប៉ះពាល់លើផលប្រយោជន៍ និងតុល្យភាពយោអាមេរិកក្នុងតំបន់មជ្ឈឹមបូព៌ាប្រទេសឬទេ។
សភាមានរយៈពេល៦០ថ្ងៃ ដើម្បីពិនិត្យមើលឡើងវិញនូវកម្មវិធីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ហើយគណៈកម្មាធិការទាំងនៅក្នុងសភាតំណាងរាស្រ្ត និងព្រឹទ្ធសភា បានចោទសួរសមាជិកជាន់ខ្ពស់របស់គណៈរដ្ឋមន្រ្តីរបស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ជាពិសេសលោករដ្ឋមន្រ្តីការបរទេស John Kerry និងលោករដ្ឋមន្រ្តីក្រសួងថាមពល Moniz ដែលជាផ្នែកមួយនៃក្រុមដែលធ្វើកិច្ចព្រមព្រៀងនោះនាខែនេះ។
លោករដ្ឋមន្រ្តី Kerry បានប្រាប់គណៈកម្មាធិការកិច្ចការបរទេសកាលពីថ្ងៃអង្គារថា ការបដិសេធកិច្ចព្រមព្រៀងនុយក្លេអ៊ែរពីស.រ.អា នឹងធ្វើឲ្យបាត់បង់ឱកាសដ៏ល្អបំផុតដើម្បីត្រួតត្រាកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ហើយទុកឲ្យអ៊ីរ៉ង់អភិវឌ្ឍអាវុធនុយក្លេអ៊ែរតទៅមុខ។
លោករដ្ឋមន្រ្តីការបរទេស Kerryមានប្រសាសន៍ថា «វាជាកិច្ចព្រមព្រៀងល្អមួយសម្រាប់ពិភពលោក សម្រាប់ស.រ.អា សម្រាប់សម្ព័ន្ធមិត្ត និងមិត្តភក្តិរបស់យើង៕