​អ្នក​វិទ្យា​សាស្ត្រ​តាម​ដាន​ស្ថានីយ៍​អវកាស​ចិន​ដែល​រំពឹងថា​នឹង​ធ្លាក់​មក​លើភព​ផែនដី​

រូបឯសារ៖ ស្ថានីយ៍​អវការ ​Tiangong-1 របស់​ចិន​ដែល​មាន​ប្រវែង​១២​ម៉ែត្រ និង​មាន​ទម្ងន់​៨​តោន​កន្លះ។

ក្រុម​អ្នក​វិទ្យា​សាស្ត្រ​កំពុង​តាម​ដាន​ស្ថានីយ៍​អវកាស​ចិន​មួយ​ដែលត្រូវ​បានគេ​រំពឹង​ថា​ នឹង​ធ្លាក់​មក​លើភព​ផែនដី​នា​ចុងសប្តាហ៍។ ​នេះ​ជា​វត្ថុ​ធំ​បំផុត​ធ្វើ​ដោយ​មនុស្សហើយ​ធ្លាក់​ចូល​មក​ក្នុង​បរិយាកាស​ផែន​ដី​ក្នុង​មួយ​ទសវត្សរ៍​នេះ។​

លោក​ Holger Krag ​ប្រធាន​ការិយាល័យ​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប​ផ្នែក​តាម​ដាន​វត្ថុ​ធ្លាក់​ពី​អាវកាស​មក​លើ​ផែនដី​ និយាយ​ថា ស្ថានីយ៍​អវកាស ​Tiangong-1 ​របស់ចិន​ទំនង​ជា​នឹង​ធ្លាក់​មក​ផែន​ដី​នៅ​ថ្ងៃ​អាទិត្យ។ ​លោក ​Krag ​បាននិយាយ​ថា ​នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ថា ​តើស្ថានីយ៍​អវកាស​នឹង​ធ្លាក់​មក​ចុះភព​ផែន​ដី ​ប៉ុន្ដែ​បាន​និយាយ​ថា ​ទំនង​ជា​នឹង​មិន​មាន​នរណា​ម្នាក់​រង​របួស​ទេ​ បើ​វា​ធ្លាក់​មក​ភពផែន​ដី​មែន​នោះ។ ​

លោក​ឲ្យ​ដឹង​ថា ​តាម​ បទពិសោធ​និង​តាមទ្រឹស្ដី វត្ថុ​ធំ​ដូច្នេះ ​ដែល​ធម្មតា​នៅ​សល់​ចន្លោះពី​២០​ទៅ​៤០​ភាគរយ​នៃ​ទំហំ​ដើម​របស់​វា ​ដែល​មាន​ទម្ងន់​៨​តោន​កន្លះ នោះ​នឹង​អាច​មក​ដល់​ផែន​ដីវិញ​ ហើយ​បន្ទាប់​មក​អាច​ត្រូវ​បាន​រក​ឃើញ​នៅ​លើ​ដី​នេះ​បើ​តាម​ការ​សន្មត់។ ប៉ុន្តែ​គ្រោះ​ថ្នាក់​បណ្តាល​មក​ពី​បំណែក​មួយ​ក្នុង​ចំណោម​បំណែក​ទាំង​នេះ​ទំនងជា​នឹង​មាន​តិច​ណាស់​គឺ​កម្រ​ដូច​មនុស្ស​ ដែល​ត្រូវដូច​រន្ទះ​ពីរ​ដង​ក្នុងមួយ​ឆ្នាំ។​

មន្ទីរ​ពិសោធន៍​អវកាស​ដំបូង​របស់​ចិន ​Tiangong-1​ ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរ​ការ​នៅ​ឆ្នាំ​២០១១ ​សម្រាប់​ជា​កន្លែង​សាកល្បង​សមត្ថភាព​ចត​ដោយ​យានអវកាស​ចិន​ផ្សេង​ទៀត​និង​ដើម្បី​សិក្សា​លទ្ធភាព​កសាង​ស្ថានីយ៍​អវកាស​អចិន្ត្រៃយ៍​ធំ​ជាង​នេះ​ នៅឆ្នាំ ២០២៣។

លោក​ Krag ​និយាយថា​ យាន​ទម្ងន់​៨​តោន​កន្លះ​នេះ​នឹង​ចូល​ក្នុង​បរិយាកាស​ក្នុង​ល្បឿន​២៧​ពាន់​គីឡូ​ម៉ែត្រក្នុង​មួយ​ម៉ោង។ ​តំបន់​ដែល​ស្ថានីយ៍​នេះ​ធ្លាក់​គឺ​នៅ​មហា​សមុទ្រ៕