ព្រះ​អង្គ​ម្ចាស់​អារ៉ាប៊ី​សាអូឌីត​សោយ​ទី​វង្គត់​នៅ​ជន្មាយុ​៩០​ព្រះ​វស្សា​

ព្រះ​អង្គ​ម្ចាស់​ Abdullah បាន​សោយ​ទី​វង្គត់​នៅ​ជន្មាយុ​៩០​ព្រះ​វស្សា​។ ប្រទេស​អារ៉ាប៊ី​ សាអូឌីតនឹងបញ្ចុះ​ព្រះសព​​ ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​ពីធីស្នង​តំណែង​ទៅមហាក្សត្រ​ថ្មី។

ប្រទេស​អារ៉ាប៊ី​ សាអូឌីត នឹងបញ្ចុះ​ព្រះសព​មហាក្សត្រ​ អាប់ឌុលឡា​ (Abdullah​) នៅ ថ្ងៃសុក្រ​នេះ​ ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​ពីធីស្នង​តំណែង​ទៅមហាក្សត្រ​ថ្មីនិង​មហាក្សត្រ​គ្រងរាជ​បន្ត​នោះ​ បាន​ប្រព្រឹត្តិ​ទៅ​ដោយ​រលូន​ ដែល​រឿង​នេះ​បាន​បញ្ចប់​ក្តី​បារម្ភ​នានា​អំពី​អស្ថេរភាព​ក្នុង​រាជវង្ស​ ខណៈដែល​មានភាព​ច្របូក​ច្របល់​ក្នុង​តំបន់​នោះ។

មហាក្សត្រ ​Abdullah ​ដែល​មាន​ព្រះជន្ម៩០​ ព្រះវស្សា​បាន​សោយ​ទីវង្គត់​នៅ​ថ្ងៃ​សុក្រ​នេះ​ដោយ​រោគាពាធ​។​ ព្រះអង្គ​គឺជា​សម្ព័ន្ធមិត្ត​យូរឆ្នាំ​របស់​ស.រ.អា.​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​ និង​ក្រុម​ឧទ្ទាម​ជ្រុល​និយម​រដ្ឋ​ឥស្លាម។

សេចក្តី​ថ្លែងការណ៍​ពីព្រះ​បរម​រាជ​វាំង​បានបញ្ជាក់​ថា​ព្រះអង្គ​បានយាង​ចូល​ទីវង្គត់​ នៅម៉ោង​១យប់​រំលង​អាធ្រាត។

ព្រះអនុជ​មាតា​បិតា​ទីទៃ​របស់​ព្រះអង្គ​ព្រះនាម ​សាល់ម៉ាន់​បានឡើង​គ្រងរាជ​ជំនួស​ព្រះអង្គ។​ មហាក្សត្រ​ថ្មីព្រះជន្ម​៧៩វស្សានេះ​ត្រូវគេ​ជ្រើសរើស​ជាស្តេច ស្នង​រាជ្យ​និងធ្វើជា​រដ្ឋមន្ត្រី​ការពារជាតិ​តាំងពីឆ្នាំ​២០០២​ម្ល៉េះ។​ ព្រះអង្គ​បាន​ប្តេជ្ញា ក្នុង​សន្ទរកថា​នៅថ្ងៃ​សុក្រនេះ​ថា​នឹងប្រឹងប្រែង​បំពេញ​កិច្ចការ​ជំនួស​ស្តេច​អង្គ​មុន។

ព្រះអង្គម្ចាស់ ​Moqren ​ជាព្រះអនុជ​មាតា​និង​បិតា​ទីទៃ​ត្រូវតែង​តាំង​ជាសេ្តច​ស្នង រាជ្យ​បន្ត។

លោក​ប្រធានាធិបតី​សរអា ​បារ៉ាក់ អូបាម៉ា ​បានបញ្ជូន​សារ​ចូលរួម​រំលែក​ទុក្ខ​សោក​ដល់​ក្រុមគ្រួសារ​ព្រះរាជវង្ស​និង​ពលរដ្ឋ​អារ៉ាប៊ី ​សាអូឌីត​៕