ព្រះអង្គម្ចាស់​រជ្ជទាយាទ​បាន​ហៅ​ការសម្លាប់​លោក Khashoggi ថា​ជា​ ឧក្រិដ្ឋកម្ម​សាហាវ​ព្រៃផ្សៃ

ព្រះអង្គម្ចាស់រាជ្ជទាយាទ​ប្រទេស​អារ៉ាប៊ីសាអូឌីត Mohammed bin Salman (ខាងស្តាំ) ជួបជាមួយសមាជិកគ្រួសារលោក Khashoggi នៅក្រុងរីយ៉ាត់ ប្រទេស​អារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨។ 

ព្រះអង្គម្ចាស់រជ្ជទាយាទ​ដែល​ជា​មេដឹកនាំ​របស់​ប្រទេសអារ៉ាប៊ីសាអូឌីត​បាន​ថ្លែង​ថា «បុគ្គល​ដែល​នៅ​ពី​ក្រោយ​ឧក្រិដ្ឋកម្ម​នេះ​នឹង​ត្រូវ​ទទួល​ខុសត្រូវ។ នៅ​ទីបញ្ចប់​យុត្តិធម៌​នឹង​ត្រូវ​កើតឡើង​ចំពោះ​សកម្មភាព​នេះ»។

ព្រះអង្គម្ចាស់រជ្ជទាយាទ​ប្រទេស​អារ៉ាប៊ីសាអូឌីត Mohammed bin Salman កាល​ពី​ថ្ងៃពុធ​បាន​ហៅ​ការសម្លាប់​លោក Jamal Khashoggi ដែល​ជា​អ្នកការសែត​សរសេរ​រិះគន់​ព្រះអង្គ ​ថា​ជា​អំពើ​ឧក្រិដ្ឋកម្ម​ដ៍​សាហាវ​ព្រៃផ្សៃ។

នៅក្នុង​សេចក្តី​អត្ថាធិប្បាយ​ជាលើកទីមួយ​របស់ព្រះអង្គ​ចំពោះ​ការស្លាប់​របស់​លោក Khashoggi កាល​ពី​បីសប្តាហ៍​មុន​នៅក្នុង​ស្ថានកុងស៊ុល​ទីក្រុងរីយ៉ាត់​ក្នុង​ទីក្រុង​អ៊ីស្តង់ប៊ុល​ ប្រទេសតួកគី​ ព្រះអង្គម្ចាស់ Mohammed បាន​ថ្លែង​នៅក្នុង​សន្និសីទ​ស្តី​ពី​ការវិនិយោគ​ក្នុង​ទីក្រុងរីយ៉ាត់​ថា​ ឧក្រិដ្ឋកម្ម​នេះ​បាន​ធ្វើ​ឲ្យជនជាតិអារ៉ាប់​ទាំងអស់​មាន​ការ​ឈឺចាប់។ ហើយ​វា​ជា​ឧក្រិដ្ឋកម្ម​ដ៏ព្រៃផ្សៃ​សម្រាប់​មនុស្សជាតិ​នៅ​ទូទាំង​ពិភពលោក។

ព្រះអង្គម្ចាស់រជ្ជទាយាទ​ដែល​ជា​មេដឹកនាំ​របស់​ប្រទេសអារ៉ាប៊ីសាអូឌីត​បាន​ថ្លែង​ថា «បុគ្គល​ដែល​នៅ​ពី​ក្រោយ​ឧក្រិដ្ឋកម្ម​នេះ​នឹង​ត្រូវ​ទទួល​ខុសត្រូវ។ នៅ​ទីបញ្ចប់​យុត្តិធម៌​នឹង​ត្រូវ​កើតឡើង​ចំពោះ​សកម្មភាព​នេះ»។ អាជ្ញាធរ​អារ៉ាប៊ីសាអូឌីត​បាន​បណ្តេញ​មន្រ្តី​ចំនួន៥នាក់​ដែល​ជាប់​ទាក់ទង​នឹង​ការ​សម្លាប់​លោក Khashoggi ចេញ​ពី​តំណែងនិង​បាន​ចាប់​ខ្លួន​មនុស្ស១៨នាក់​ទៀត​ ខណៈ​ព្រះអង្គរាជ្ជទាយាទ Mohammed​បាន​ថ្លែង​ថា ​ក្រុមមន្រ្តី​អារ៉ាប៊ីសាអូឌីត​នឹង​បន្ត​ស៊ើបអង្កេត​នៅក្នុង​ករណី​ធ្វើឃាត​ដែល​បាន​កើតឡើង​នៅក្នុង​ប្រទេសតួកគី​នេះ។ អត្ថាធិប្បាយ​របស់​ព្រះអង្គ​បាន​ធ្វើឡើង​បន្ទាប់​ពី​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump បាន​ថ្លែង​ថា​ នៅ​ទីបញ្ចប់​ព្រះអង្គម្ចាស់រជ្ជទាយាទ​នឹង​ត្រូវ​ទទួលខុសត្រូវ​លើ​ការស្លាប់​របស់​លោក Khashoggi៕