ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តួកគី​ចោទប្រកាន់​ឃ្លីប​វីដេអូ​ដែល​ភ្នាក់ងារ​អារ៉ាប៊ីសាអូឌីត​បន្លំ​ជា​រូបលោក​ Khashoggi ​ថា​ជា​ការព្យាយាម​លាក់បាំង​ការ​ពិត


នេះ​ជា​រូបភាព​ដក​ស្រង់​ចេញ​ពី​វីដេអូ​ ដែល​បង្ហាញ​ថា លោក Jamal Khashoggi បាន​មក​ដល់​ស្ថាន​កុងស៊ុល​អារ៉ាប៊ី​សាអូឌីត ក្នុង​ក្រុង​អ៊ីស្តង់ប៊ុល ប្រទេស​តួកគី កាលពី​ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨។
នេះ​ជា​រូបភាព​ដក​ស្រង់​ចេញ​ពី​វីដេអូ​ ដែល​បង្ហាញ​ថា លោក Jamal Khashoggi បាន​មក​ដល់​ស្ថាន​កុងស៊ុល​អារ៉ាប៊ី​សាអូឌីត ក្នុង​ក្រុង​អ៊ីស្តង់ប៊ុល ប្រទេស​តួកគី កាលពី​ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨។

ឃ្លីប​វីដេអូ​ថ្មីមួយ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ពី​ទីក្រុង​អ៊ីស្តង់ប៊ុល​ ប្រទេស​តួកគី​ បាន​បង្ហាញឲ្យឃើញ​ថា ភ្នាក់ងារ​របស់​ប្រទេស​អារ៉ាប៊ីសាអូឌីត​ម្នាក់​ស្លៀក​សម្លៀកបំពាក់​របស់​អ្នកកាសែត​អារ៉ាប៊ីសាអូឌីត​លោក Jamal Khashoggi និង​បាន​ដើរ​ចាកចេញ​ពី​ស្ថានកុងស៊ុល​របស់​ក្រុងរីយ៉ាត់​កាល​ពី​ថ្ងៃទី២ខែតុលា។ ការ​បង្កើត​វីដេអូ​នេះ​ឡើង​គឺ​មាន​បំណង​ចង់​បិទបាំង​ការស្លាប់​របស់​លោក Khashoggi ដោយ​សំអាង​ថា​លោក​បាន​ចាកចេញ​ពី​ស្ថាន​កុងស៊ុល​ទាំង​នៅ​មាន​ជីវិត។

វីដេអូ​នេះ​ត្រូវ​បាន​រក​ឃើញ​ដោយ​អាជ្ញាធរ​តួកគី​និង​បាន​ដាក់​បង្ហាញ​តាមរយៈ​សារព័ត៌មាន​ CNN កាល​ពី​ថ្ងៃចន្ទ​ដោយ​មាន​ការ​លើកឡើង​ថា​ភ្នាក់ងារ​របស់​អារ៉ាប៊ីសា​អូឌីត​បាន​តែង​ខ្លួន​ជា​លោក Khashoggi ដើម្បី​ព្យាយាម​លាក់បាំងឃាតកម្ម​លើ​រូបលោក។

វីដេអូ​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​ខណៈ​មន្ត្រី​អារ៉ាប៊ីសាអូឌីត​មិន​ទាន់​បាន​ធ្វើ​ការ​បកស្រាយ​អំពី​ការ​ស្លាប់​របស់​លោក Khashoggiអាយុ៥៩​ ​ជា​អ្នកកាសែត​អារ៉ាប៊ីសាអូឌីត​ដែល​បាន​ភៀសខ្លួន​មក​រស់​នៅ​សហរដ្ឋអាមេរិក​ បន្ទាប់​ពី​លោក​បាន​សរសេរ​អត្ថបទ​មួយ​នៅក្នុង​កាសែត The Washington Post រិះគន់​ព្រះអង្គម្ចាស់​រាជ្ជទាយាទ​អារ៉ាប៊ី​សាអូឌីត Mohammed bin Salman និង​ការ​ជាប់ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល​ក្រុងរីយ៉ាត់​ក្នុង​ជម្លោះ​នៅ​ប្រទេស​យេម៉ែន។ កាល​ពី​ដំបូង​ប្រទេសអារ៉ាប៊ីសាអូឌីត​បាន​ប្រកាស​ថា​លោក Khashoggi បាន​ចាកចេញ​ពី​ស្ថានកុងស៊ុល​និង​ថា​ពួកគេ​មិន​បាន​ដឹងថា​លោក​នៅ​ទី​កន្លែង​ណា​នោះ​ទេ។ ប៉ុន្តែ​ក្រោយ​មក​ពួកគេ​បាន​និយាយ​ថា​លោក Khashoggi ​បាន​ស្លាប់​ដោយ​សារ​វាយតប់គ្នា​នៅក្នុង​ស្ថានកុងស៊ុល។ ​ឥឡូវ​នេះ​អាជ្ញាធរ​អារ៉ាប៊ីសាអូឌីត​បាន​ប្រកាស​ថា​លោក Khashoggi បាន​ស្លាប់​ដោយ​សារ​ការច្របាច់​ករ​រារាំង​មិន​ឲ្យ​លោក​ចាកចេញ​ពី​ស្ថានកុងស៊ុល​ដើម្បី​សុំ​ជំនួយ៕

លោក​ប្រធានាធិបតីតួកគី Recep Tayyip Erdogan បាន​សច្ចា​ថា​និង​លាតត្រដាង​លម្អិត​អំពី​ករណី​របស់​លោក Khashoggi៕

XS
SM
MD
LG