ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រះអង្គ Mohammed bin Salman ចូលរួម​ក្នុង​សន្និសីទ​វិនិយោគ​ ខណៈ​មេដឹកនាំ​ពិភពលោក​ប្រតិកម្ម​នឹង​ការ​ស្លាប់​របស់​អ្នក​កាសែត


រូបឯកសារ៖ ព្រះរាជបុត្រ​គ្រងរាជសម្បត្តិ​អារ៉ាប៊ីសាអូឌីត ព្រះអង្គ Mohammed bin Salman
រូបឯកសារ៖ ព្រះរាជបុត្រ​គ្រងរាជសម្បត្តិ​អារ៉ាប៊ីសាអូឌីត ព្រះអង្គ Mohammed bin Salman

ព្រះរាជបុត្រ​ ដែល​ត្រូវ​បាន​សង្ស័យ​ថា ​មាន​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​នេះ បាន​មក​ដល់​សន្និសីទ​នេះ​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ និង​បាន​មាន​ប្រសាសន៍​ ខណៈ​ពេល​ដែល​ព្រះអង្គ​ដើរ​មើល​បរិវេណ​សន្និសីទ​នោះ​ទេ «ល្អណាស់។ មាន​មនុស្ស​កាន់​តែច្រើន និង​រក​ចំណូល​បាន​កាន់​​តែ​ច្រើន​»។ ​​​

ព្រះរាជបុត្រ​គ្រងរាជសម្បត្តិ​អារ៉ាប៊ីសាអូឌីត ព្រះអង្គ Mohammed bin Salman បាន​ចូលរួម​ក្នុង​សន្និសីទ​វិនិយោគ​របស់​អារ៉ាប៊ីសាអូឌីត ដែល​មេដឹកនាំ​ពាណិជ្ជកម្ម​ពិភពលោក​ និង​អ្នក​នយោបាយ​បាន​ធ្វើ​ពហិការ​មិន​ចូលរួម បន្ទាប់​ពី​មាន​ការ​ធ្វើ​ឃាតកម្ម​អ្នក​កាសែត​ និង​ជា​អ្នក​រិះគន់​រដ្ឋាភិបាល​លោក Jamal Khashoggi រួច​មក។ ​

ព្រះរាជបុត្រ​ ដែល​ត្រូវ​បាន​សង្ស័យ​ថា ​មាន​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​នេះ បាន​មក​ដល់​សន្និសីទ​នេះ​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ និង​បាន​មាន​ប្រសាសន៍​ ខណៈ​ពេល​ដែល​ព្រះអង្គ​ដើរ​មើល​បរិវេណ​សន្និសីទ​នោះ​ទេ «ល្អណាស់។ មាន​មនុស្ស​កាន់​តែច្រើន និង​រក​ចំណូល​បាន​កាន់តែ​ច្រើន​»។ ​

ប្រទេស​អារ៉ាប់ប៊ីសាអូឌីត​បាន​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃ​អង្គារ​ទៅ​លើ​កិច្ចព្រមព្រៀង​មួយ​ចំនួន​ដែល​មាន​តម្លៃ​៥០​ពាន់​លាន​ដុល្លារ។ នេះ​គឺ​ជា​ការ​ចង្អុល​បង្ហាញ​ថា សន្និសីទ​នេះ​នៅ​តែ​អាច​ទាក់ទាញ​ការ​វិនិយោគ​ បើ​ទោះ​ជា​មាន​ភាព​ចម្រូងចម្រាស​ជុំវិញ​ឃាតកម្ម​របស់​លោក Khashoggi នៅ​ក្នុង​ស្ថានកុងស៊ុល​អារ៉ាប់ប៊ីសាអូឌីត​ក្នុង​ប្រទេស​តួកគី​ ក៏​ដោយ។ ​មនុស្ស​ជាច្រើន​ក្នុង​ចំណោម​អ្នក​ចូលរួម​សន្និសីទ​នោះ​ប្រមាណ​២០០០​នាក់​បាន​ទះដៃ​ស្វាគមន៍​ព្រះ​អង្គ ខណៈ​ដែល​ព្រះអង្គ​ដើរ​ចូល​ទៅ​កាន់​សាល​ធំ។

ការ​ធ្វើ​ពហិការ​មិន​ចូលរួម​ក្នុង​សន្និសីទ​គំនិត​ផ្តួចផ្តើម​វិនិយោគ​នា​ពេល​អនាគត​របស់​អារ៉ាប់ប៊ីសាអូឌីត​ក្នុង​ទីក្រុង Riyadh គឺ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ស្លាប់​របស់​លោក Khashoggi និង​ការ​ពន្យល់​ម្តង​អញ្ចេះ​ម្តង​អញ្ចុះ​របស់​អារ៉ាប់ប៊ីសាអូឌីត​អំពី​អ្វី​ដែល​បាន​កើតឡើង។ ក្នុង​ចំណោម​អ្នក​ដែល​បាន​បាត់​វត្តមាន​គឺ​មាន​ដូចជា​លោក Steven Mnuchin រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​អាមេរិក លោកស្រី Christine Lagarde នាយិកា​មូលនិធិ​រូបិយប័ណ្ណ​អន្តរជាតិ IMF និង​មេដឹកនាំ​សហគ្រាស​ដូចជា​ក្រុមហ៊ុន JP Morgan Chase ជា​ដើម៕

XS
SM
MD
LG