ភ្នំពេញ —
នៅក្នុងពេលបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅក្នុងខេត្តកែប ខេត្តកំពត និងក្រុងព្រះសីហនុ លោកសម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងដែលទើបវិលចូលមកកាន់ប្រទេសកម្ពុជាវិញ កាលពីថ្ងៃសុក្រ បានប្រកាសថា នឹងទាមទារយកកោះត្រល់ និងបូរណភាពទឹកដីប្រទេសកម្ពុជាមកវិញ បើសិនណាគណបក្សសង្គ្រោះជាតិឈ្នះឆ្នោត។
លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បាននិរទ្ទេសខ្លួនឯងនៅឯបរទេសអស់រយៈពេលជាង៤ឆ្នាំ ក្រោយពីតុលាការកម្ពុជាបានកាត់ទោសលោកជុំវិញបញ្ហាបូរណភាពទឹកដីជាមួយប្រទេសវៀតណាម។
ក្រោយពីបានវិលត្រឡប់ចូលកាន់ប្រទេសកម្ពុជាសារជាថ្មី លោកសម រង្ស៊ីនៅតែលើយកប្រធានបទបូរណភាពទឹកដី ទាំងព្រំដែនគោក និងសមុទ្រថា បច្ចុប្បន្នក្រោមការគ្រប់គ្រងដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែនខាងគណបក្សប្រជាជនកម្ពុជាអស់រយៈពេលជាង៣០ឆ្នាំ បានធ្វើឲ្យដែនកោះដូចជាកោះត្រល់ និងព្រំដែលទឹកមួយចំនួនបានបាត់បង់ទៅប្រទេសវៀតណាម។
ថ្លែងទៅកាន់អ្នកគាំទ្រជាច្រើននាក់នៅក្នុងខេត្តកំពតនៅថ្ងៃអាទិត្យ លោកសម រង្ស៊ីបានបន្តវាយប្រហារគណបក្សប្រជាជនកម្ពុជាថា បានបណ្តោយឲ្យជនជាតិរៀតណាមយ៉ាងច្រើនសន្ធឹកសន្ធាប់មកកាន់ប្រទេសកម្ពុជា។
លោកបានលើកពីតំបន់ឧទ្យានជាតិបូគោ ដែលរដ្ឋាភិបាលបានជួលឲ្យក្រុមហ៊ុនមួយ ហើយដែលបានជ្រើសរើសយកបុគ្គលិកពីប្រទេសវៀតណាមមកបម្រើការងារនៅកន្លែងនោះ ចំណែកបុគ្គលិកខ្មែរមានតិចតួចប៉ុណ្ណោះ។
ក្រោយពេលបញ្ចប់ការថ្លែងសារនយោបាយ លោកសម រង្ស៊ីបានផ្តល់បទសម្ភាសន៍ជាពិសេសមួយជាមួយ VOA ថា លោកនឹងដោះស្រាយបញ្ហានេះទៅតាមផ្លូវច្បាប់។
លោកមានប្រសាសន៍ថា៖ «រកវិធីដោយអហិង្សា សន្តិវិធី តាមផ្លូវច្បាប់ជាតិនិងអន្តរជាតិ ដើម្បីទាមទារទឹកដីដែលប្រទេសកម្ពុជាបានបាត់បង់ ទាមទារឲ្យប្រគល់សងប្រទេសកម្ពុជាវិញ»។
កោះត្រល់ដែលនៅមិនឆ្ងាយប៉ុន្មានពីខេត្តកំពត និងអាចមើលឃើញយ៉ាងច្បាស់និងភ្នែក ត្រូវបានលោកនាយករដ្ឋមន្ត្រីហ៊ុន សែនខាងគណបក្សប្រជាជនកម្ពុជា បាននិយាយថា បានបាត់បង់តាំងពីសម័យមុនលោកគ្រប់គ្រង។
គណបក្សសង្គ្រោះជាតិបានចាប់យកបញ្ហាបូរណភាពទឹកដី និងបញ្ហាការហូរចូលអន្តោប្រវេសន៍ខុសច្បាប់ ធ្វើការវាយបកមកលើគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីរដ្ឋាភិបាលបានខកខានមិនបានដោះស្រាយបញ្ហានេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
មានប្រជាពលរដ្ឋប្រមាណជិត១ម៉ឺននាក់បានមកស្តាប់គោលនយោបាយរបស់គណបក្សសង្គ្រោះជាតិនៅទីប្រជុំជន នៅជិតផ្សារកំពត។ ក៏ប៉ុន្តែសារនយោបាយរបស់លោកសម រង្ស៊ីនិងលោកកឹម សុខាមិនបាននិយាយជាសារធារណនៅក្នុងខេត្តកែបទេ ដោយសារតែមានភ្លៀងធ្លាក់ជោគជាំពេកនៅព្រឹកថ្ងៃអាទិត្យ។
ប្រជាពលរដ្ឋបានមកចូលរួមស្តាប់សារនយោបាយរបស់គណបក្សសង្គ្រោះជាតិ ដោយស្ម័គ្រចិត្ត និងមិនមានការបង្ខិតបង្ខំទេ។ នេះបើតាមការបញ្ជាក់របស់លោកជា ប៉ូច បេក្ខជនតំណាងរាស្រ្ត និងជាប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិប្រចាំខេត្តកំពត។
លោកជា បូចនិយាយថា៖«ពីព្រោះខ្ញុំមើលឃើញចរន្តប្រជាពលរដ្ឋខ្លាំងមែនទែន ជាពិសេស អ្នកនៅមូលដ្ឋាន គំរាមអត់ខ្លាច សម្លុតអត់ភ័យ ទិញក៏អត់លក់ អញ្ចឹងហើយខ្ញុំជឿថា អាណត្តិនេះនឹងមានការសង្ឃឹមខ្លាំង ហើយលោកប្រធានមកទៀត ប្រហែលជាយើងនឹងអាចឈានទៅរកជ័យជំនះនៅទូទាំងប្រទេសតែម្តង»។
កំពុងឈរស្តាប់ដោយជក់ចិត្ត និងដៃកាន់ឈើច្រត់ បុរសពិការ ចំណាស់មួយរូប នៅក្នុងខេត្តកំពត បានរីករាយនៅពេលដែលឭលោកសម រង្ស៊ីនិយាយលើកតម្កើងដល់ជនពិការ។ លោកនិយាយថា លោកនឹងសម្រេចគាំទ្រគណបក្សសង្គ្រោះជាតិ ដោយសារគណបក្សនេះមានគោលនយោបាយសម្រាប់ជនពិការ ដូចរូបលោក។
លោកនិយាយថា៖«អរគុណណាស់ ខ្ញុំបន់ឲ្យតែគណបក្សហ្នឹងឈ្នះនឹងបានជួយខ្ញុំ។ ហើយខ្ញុំចាស់ហើយ។ ឥឡូវគ្រាន់នៅបានដើររួចតិចតួច។បន្តិចទៀត ខ្ញុំចាស់ហើយ។ បន់ឲ្យតែគណបក្សហ្នឹងឈ្នះទៅ វាស្រួលឲ្យខ្ញុំហ្នឹងធូរ ឲ្យជួយដោះស្រាយជីវភាពខ្លួនខ្ញុ»។
គណបក្សសង្គ្រោះជាតិ ដែលដឹកនាំដោយលោកសម រង្ស៊ី និងលោកកឹម សុខា នៅថ្ងៃច័ន្ទ គ្រោងបើកយុទ្ធនាការនៅក្នុងខេត្ត បែកពាយព្យប្រទេសវិញ។
លោកសម រង្ស៊ី នៅថ្ងៃអាទិត្យ បានសរសេរលិខិតមួយជូនលោកអ៊ឹម សួស្តីប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលហៅកាត់ថាគ.ជ.ប.ដើម្បីសុំចុះបញ្ជីឈ្មោះជាអ្នកតំណាងរាស្ត្រឡើងវិញ ក្រោយពីព្រះមហាក្សត្រប្រទានការលើកលែងទោស។
លោកបាននិយាយនៅក្នុងខេត្តកំពតថា បេក្ខជននាយករដ្ឋមន្ត្រីអាចមានចេញមកពីគណបក្សតែពីរគត់គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដូច្នេះត្រូវតែមានវត្តមានរបស់លោកជាប្រធានគណបក្សសង្គ្រោះជាតិនិងជាបេក្ខជនដែលអាចឈ្នះឆ្នោតបាន៕