ភ្នំពេញ —
មេដឹកនាំគណបក្សសង្គ្រោះជាតិ នៅថ្ងៃច័ន្ទនេះ បានវាយប្រហារជាថ្មីម្តងទៀតលើនិទណ្ឌភាពនៅក្នុងប្រទេសកម្ពុជា។
លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានថ្លែងក្នុងពិធីបង្សុកូលសម្រាប់ជនរងគ្រោះដោយការវាយប្រហារដោយគ្រាប់បែកកាលពីថ្ងៃទី៣០មិនាឆ្នាំ១៩៩៧ នៅមុខអតីតមន្ទីររដ្ឋសភា ដោយលើកករណីឃាតកម្មសំខាន់ៗក្នុងរយៈពេលពីរទសវត្សចុងក្រោយនេះ។
មេដឹកនាំគណបក្សជំទាស់លើកឡើងថា ឃាតករមិនត្រូវបានវែកមុខទេ រាប់ទាំងឃាតករដែលបានគប់គ្រាប់បែកលើហ្វូងបាតុករ កាលពី១៦ឆ្នាំមុនផងដែរ។
«១៦ឆ្នាំនៅតែរកមុខឃាតករមិនឃើញអញ្ចឹង ហើយបន្ទាប់មកការសម្លាប់ជា វិជ្ជា សម្លាប់អ្នកស្នេហាជាតិជាច្រើនទៀត។ (សម្លាប់)អង្គការឃ្លាំមើលព្រៃឈើ លោកឈុត វុទ្ធី។ អ្នកកាសែត អង្គការសិទ្ធិមនុស្ស ប្រជាពលរដ្ឋគ្រាន់តែគាំទ្រគណបក្សប្រជាធិបតេយ្យ គណបក្សស្នេហាជាតិ ត្រូវគេសម្លាប់ច្រើនណាស់។តែរកមុខមិនដែលឃើញទេ។ ដូច្នេះយើងត្រូវតែបញ្ចប់។ ល្មមបញ្ចប់ហើយ»។
មានជនរងគ្រោះស្លាប់ចំនួន១៦នាក់និងរងរបួសជាង១០០នាក់ដោយការវាយប្រហារដោយគ្រាប់បែកលើហ្វូងបាតុកររោងចក្រកាត់ដេរដើម្បីតវ៉ាដោយសន្តិវិធីទាមទារការដំឡើងប្រាក់ខែ និងលក្ខខណ្ឌការងារល្អប្រសើរកាលពីឆ្នាំ១៩៩៧។រហូតមកទល់ពេលនេះមិនមានជនសង្ស័យណាម្នាក់ត្រូវចាប់ខ្លួននៅឡើយទេ។
កាលពីសប្តាហ៍មុន តុលាការកំពូលទើបតែបានដោះលែងលោកប៊ន សំណាងនិងសុខ សំអឿន ដែលត្រូវចាប់ខ្លួនដោយសង្ស័យថា បានសម្លាប់ប្រធានសហជីពសេរីកម្មករគឺលោកជា វិជ្ជា។ ការដោះលែងនេះធ្វើឡើងក្រោយពីពួកគេបានជាប់គុកជាងប្រាំឆ្នាំ ហើយតុលាការទើបនឹងប្រកាសថា ពួកគេគ្មានទោស។រីឯឃាតករពិតដែលសម្លាប់លោកជា វិជ្ជាកំពុងស្ថិតក្នុងអាថ៌កំបាំង។
ដោយឡែកចាប់តាំងពីឆ្នាំ១៩៩៣មករហូតដល់់ខែកក្កដាឆ្នាំ២០១២ អ្នកកាសែតត្រូវបានឃាតករបាញ់សម្លាប់ចំនួនជាង១០នាក់ ប៉ុន្តែមិនមានឃាតករណាម្នាក់ត្រូវចាប់ខ្លួនមកផ្តន្ទាទោសនោះទេ។
បន្ថែមពីនោះទៀត លោកឈុត វុទ្ធី សកម្មជនការពារព្រៃឈើដ៏ល្បីល្បាញមួយរូប ត្រូវឃាតករបាញ់សម្លាប់កាលពីខែមេសាឆ្នាំ២០១២ ហើយតុលាការផ្តន្ទាទោសបុរសម្នាក់ក្រោមការរិះគន់ពីសង្គមស៊ីវិលថា បុរសនោះមិនមែនជាខ្មាន់កាំភ្លើងបាញ់លោកឈុត វុទ្ធីពិតប្រាកដនោះទេ។
លោកសម រង្ស៊ីនិយាយសំដៅរកករណីវាយប្រហារលើក្រុមបាតុករនៅខែមិនា ឆ្នាំ១៩៩៧។
«ត្រូវតែប្តេជ្ញារកមុខឃាតករឲ្យទាល់តែបាន ផ្តល់យុត្តិធម៌ជូនជនរងគ្រោះឲ្យទាល់តែបាន កាន់តែឆាប់កាន់តែល្អ។ កុំនឹកស្មានថា ពេលវេលាកន្លងទៅ យើងភ្លេច មិនភ្លេចទេ»។
លោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិក៏បានលើកពីករណីបោកគ្រប់បែកនោះដែរ។
«យើងគណបក្សសង្គ្រោះជាតិនៅតែស្វែងរកយុត្តិធម៌ជូនទាំងវិញ្ញាណក្ខន្ធវីរបាតុករខ្មែរ ជូនទាំងម្ចាស់ឆ្នោតតទៅទៀត»។
វីអូអេបានព្យាយាមទាក់ទងសុំការបកស្រាយពីលោកឧត្តមសេនីយ៍ឯកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ទែមិនអាចទាក់ទងបានទេនៅថ្ងៃនេះ។
វីអូអេក៏បានព្យាយាមទាក់ទងសុំការបកស្រាយពីលោកផៃ ស៊ីផាន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី និងលោកទិត្យ សុធា អ្នកនាំពាក្យអង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រីដែរ តែមិនអាចទាក់ទងបានទេ។
ទោះជាយ៉ាងណា លោកជាម យៀប តំណាងរាស្ត្រមណ្ឌលព្រៃវែង និងជាសមាជិកគណៈកម្មការអចិន្ត្រៃយ៍នៃគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា ឧក្រិដ្ឋជននៅតែស្ថិតក្រោមការតាមស្វែងរករបស់សមត្ថកិច្ចនៅឡើយ។
«តាមធម្មតាយើងដឹងហើយ ពួកពិរុទ្ធជនឬជនល្មើសតែងតែគេច មិនឲ្យជួបសមត្ថកិច្ចរបស់យើងទេ គឺរឿងទាំងអស់ហ្នឹងរាជរដ្ឋាភិបាលដែលជាអ្នកគ្រប់គ្រងប្រទេសជាតិហ្នឹងគឺខិតខំទៅតាមអ្វីដែលជាជំនាញ។ ខ្ញុំគ្រាន់តែសុំជម្រាបថា បើយើងពិនិត្យមើលក្រសួងមហាផ្ទៃគឺថា អ្វីៗទាំងអស់ហ្នឹងស្ថិតនៅក្នុងការតាមដានត្រួតពិនិត្យរកឧក្រិដ្ឋជន»។
សូមបញ្ជាក់ថា ការរិះគន់របស់គណបក្សសង្គ្រោះជាតិអំពីនិទណ្ឌភាពនេះធ្វើឡើងស្របពេលដែលគណបក្សនេះបានជូនដំណឹងពីការធ្វើសមាជមហាជននៅថ្ងៃទី៦ ខែតុលាចុងសប្តាហ៍នេះនិងដឹកនាំមហាបាតុកម្មលើកទី៣នៅថ្ងៃទី២៣ខែដដែលនេះ៕