ភ្នំពេញ៖ «និយាយការណ៍ពិត ខ្ញុំអត់មានទោសអីទេ»។
ប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីទម្លាក់ជើងពីយន្តហោះ លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានប្រកាសថា លោកមិនមានទោសនោះទេ ប៉ុន្តែគឺជាទោសដោយសារការលាបពណ៌។
លោកថ្លែងប្រាប់អ្នកទទួលស្វាគមន៍លោកថា៖ «ព្រះមហាក្សត្រលើកលែងទោស មិនមែនលើកលែងទោសទេ តែលាងពណ៌ ពីព្រោះគេលាបពណ៌យើង។ឥឡូវគេលាងពណ៌ស្អាតហើយ»។
លោកសម រង្ស៊ីបានមកដល់ប្រទេសកម្ពុជាវិញនៅព្រឹកថ្ងៃសុក្រទី១៩ខែកក្កដានេះក្រោយពីព្រះមហាក្សត្រទ្រង់ព្រះរាជទានការលើកលែងទោសដល់រូបលោក។
លោកត្រូវបានតុលាការខ្មែរកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលជាង១១ឆ្នាំពីបទដកតម្រុយបង្គ្រោលព្រំដែនលេខ១៨៥នៅស្រុកចន្ទ្រាខេត្តស្វាយរៀង និងផ្សព្វផ្សាយព័ត៌មានមិនពិត និងក្លែងឯកសារសារធារណៈ។ ហើយលោកបាននិរទេសខ្លួនដើម្បីគេចពីការចាប់ដាក់ពន្ធនាគារដោយអាជ្ញាធរខ្មែរចាប់តាំងពីឆ្នាំ២០០៩មកម្ល៉េះ។
លោកសម រង្ស៊ីឈរនៅលើវេទិកាអមដោយលោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ និងលោកម៉ម សូណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យនៅទីលានប្រជាធិបតេយ្យ ក្រោមការស្រែកគាំទ្រ និងលើកទង់ជាតិគ្រវី និងទង់បក្សបក់រវិចៗពីសំណាក់អ្នកគាំទ្រនិងសកម្មជននយោបាយជាច្រើនពាន់នាក់។
ទោះជាយ៉ាងណា លោកបានសម្តែងការដឹងគុណដល់ព្រះមហាក្សត្រដែលបានលើកលែងទោសដល់រូបលោក។
សារនយោបាយរបស់លោកដំបូងបំផុតទៅកាន់អ្នកគាំទ្រនៅទីលានប្រជាធិបតេយ្យគឺការអំពាវនាវឲ្យមានការសង្គ្រោះប្រទេសកម្ពុជាចេញពីភាពអវិជ្ជមានក្នុងសង្គមនោះគឺកំចាត់អំពើពុករលួយ ការពារធនធានធម្មជាតិ ការបង្កើតការងារធ្វើសម្រាប់ប្រជាពលរដ្ឋ ការដំឡើងប្រាក់ខែមន្ត្រីរាជការ ការពារបូរណភាពទឹកដី ការបើកប្រាក់ខែដល់មនុស្សវ័យចំណាស់ បង្កើនគុណភាពវិស័យសុខាភិបាល និងផ្លាស់ប្តូរពីសង្គមអយុត្តិធម៌មកកាន់សង្គមយុត្តិធម៌ជាដើម។
លោកប្រកាសថា៖
«ខ្ញុំមកដល់ហើយបងប្អូន ខ្ញុំមកជាមួយបងប្អូន។ ខ្ញុំសុំចាប់ដៃបងប្អូន ខ្ញុំសុំកៀកស្មាបងប្អូន។ ខ្ញុំសុំតស៊ូជាមួយបងប្អូនដើម្បីសង្គ្រោះជាតិយើង»។
ជាមួយគ្នានេះ លោកជាម យៀប សមាជិកគណៈកម្មាធិការអចិន្ត្រៃនៃគណបក្សប្រជាជនកម្ពុជា បានហៅការមកដល់របស់លោកសម រង្ស៊ីនេះថា ជាគុណសម្បត្តិរបស់គណបក្សរបស់លោក។
លោកបកស្រាយថា៖ «វត្តមានរបស់លោកសម រង្ស៊ី ព្រឹកមិញនេះគឺជាការអនុគ្រោះមនោសញ្ចេតនានិងគតិបណ្ឌិតរបស់គណបក្សប្រជាជនកម្ពុជាដែលចង់បានសុខសន្តិភាព ព្រមទាំងបង្រួបបង្រួមជាតិនិងផ្សះផ្សារជាតិ ធ្វើយ៉ាងម៉េចឲ្យគាត់ចូលមកដោយស្នើសុំទៅព្រះករុណាឲ្យលើកលែងទោស»។
លោកម៉ម សូណង់ដូ នាយកវិទ្យុសម្បុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ បានអំពាវនាវដោយត្រង់ៗដោយរួមជាមួយលោកសម រង្ស៊ីឲ្យប្រជាពលរដ្ឋបោះឆ្នោតផ្លាស់ប្តូររបបគ្រប់គ្រងបច្ចុប្បន្ន។
លោកអំពាវនាវថា៖ «ថ្ងៃនេះគឺជាថ្ងៃកំណើតរបស់លទ្ធិប្រជាធិបតេយ្យ។ ការតស៊ូមិនអត់ប្រយោជន៍ទេ។ ខ្ញុំជាប់គុកបីដង។ ដោយសារតែខ្ញុំជាប់គុកបីដងដោយភាពអយុត្តិធម៌ ដូច្នេះត្រូវតែមានភាពផ្លាស់ប្តូរ»។
ផ្ទុយទៅវិញ លោកជាម យៀបនិយាយថា គណបក្សរបស់លោកនឹងនៅតែឈ្នះលើគណបក្សប្រជែង បើទោះជាពេលនេះមានវត្តមានលោកសម រង្ស៊ីក៏ដោយ។
លោកអះអាងថា៖
«វត្តមាន ឬអវត្តមានរបស់សម រង្ស៊ីអត់មានញ័រទេ។ គណបក្សសម រង្ស៊ី ឬសិទ្ធិមនុស្សមិនដែលមានពេលណាឈ្នះគណបក្សប្រជាជនម្តងណាទេក្នុងការបោះឆ្នោតសកលនោះ»។
លោកជាម យៀបរំពឹងថា គណបក្សប្រជាជនកម្ពុជារបស់លោកអាចនឹងប្រមូលអាសនៈសភាច្រើនលើសពី៩០កៅអីដែលទទួលបានកាលពីអាណត្តិមុន៕

Your browser doesn’t support HTML5