ការ​ស្ថាបនា​យោធា​របស់​រុស្ស៊ី​នៅ​តាម​ព្រំដែន​អ៊ុយក្រែន​បង្ក​ឲ្យ​មាន​ភាព​ភ័យ​ខ្លាច

នេះ​ជា​ទិដ្ឋភាព​នៃ​នាវា​ចម្បាំង​របស់​រុស្ស៊ី​ក្នុង​ពេល​ប្រារព្ធ​ទិវា Defender of the Fatherland Day នៅ​ក្នុង​ក្រុង Sevastopol ក្នុង​តំបន់ Crimea កាលពី​ថ្ងៃទី២៣​ ខែកុម្ភៈ ឆ្នាំ២០១៦។

ការ​ស្ថាបនា​ឥត​ឈប់​ឈរ​កងកម្លាំង​យោធា​របស់​ប្រទេស​រុស្ស៊ី​នៅ​តាម​បណ្តោយ​ព្រំដែន​របស់​ខ្លួន​ជាមួយ​ប្រទេស​អ៊ុយក្រែន ​កំពុង​បង្កើន​ការ​ព្រួយ​កង្វល់​ថា​ រដ្ឋាភិបាល​ទីក្រុង​មូស្គូ​ដែល​ត្រួតត្រា​តំបន់ Crimea ​នៅ​ឆ្នាំ​២០១៤​ហើយ​បន្ទាប់​មក​បាន​ចាប់​ផ្តើម​គាំទ្រ​ខាង​យោធា​ដល់​ពួក​ទាមទារ​បំបែក​រដ្ឋ​នៅ​ក្នុង​តំបន់​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន ​រួម​មាន​កងទ័ព​រុស្ស៊ីដែល​អាច​ត្រូវ​បាន​គេ​ពិចារណា​ថា​ជា​ការ​បញ្ចេញ​ឲ្យ​ឃើញ​នូវ​យុទ្ធនាការ​ខាង​យោធា​ប្រឆាំង​នឹង​ប្រទេស​ជិត​ខាង​នៅ​ភាគ​និរតី​របស់​ខ្លួន។

​លោក Sergei Shoiguរដ្ឋ​មន្រ្តី​ការពារ​ប្រទេស​រុស្ស៊ី ​បាន​និយាយ​នៅ​ក្នុង​កំណត់​សម្គាល់​តាម​ទូរទស្សន៍​កាល​ពី​សប្តាហ៍​មុន​ថា​ កងទ័ព​ បាន​បង្កើត​កងពល​ថ្មី៤ កងពល​តូច៩ ​និង​កង​វរសេនា​ធំ​ចំនួន​២២​ចាប់​តាំង​ពី​ឆ្នាំ​២០១៣​មក​ហើយ​បាន​ដាក់​ពង្រាយ​កងទ័ព​នៅ​ក្នុង​ស្រុក​យោធា​ភាគ​ខាង​ត្បូង នៅ​ជាប់​តំបន់​ភាគ​ខាង​ត្បូង​ប្រទេស​អ៊ុយក្រែន​និង​តំបន់​កូកាស​ភាគ​ខាង​ជើង​ដែល​មាន​ភាព​ចលាចល​ក្នុង​ប្រទេស​រុស្ស៊ី៕