ទីភ្នាក់ងារសន្តិសុខសហព័ន្ធរុស្ស៊ី ឬ FSB បានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនបានបាញ់សម្លាប់បុរសជាតិ Belarus ម្នាក់ ដែលបានរៀបចំផែនការបំផ្ទុះអគាររដ្ឋបាលនៅក្នុងតំបន់ Karelia ភាគខាងជើងប្រទេសរុស្ស៊ី តាងនាមឱ្យប្រទេសអ៊ុយក្រែន។
ទីភ្នាក់ងារ FSB បាននិយាយថា បុរសនោះបានរៀបចំគម្រោងប្រើប្រាស់ឧបករណ៍គ្រឿងផ្ទុះដើម្បីវាយប្រហារនៅក្នុងទីក្រុង Olonets ដែលស្ថិតនៅចម្ងាយប្រហែល ២៥០ គីឡូម៉ែត្រពីព្រំដែនប្រទេសរុស្ស៊ីនិងហ្វាំងឡង់។
ទីភ្នាក់ងារនោះបានចែករំលែកវីដេអូដែលបង្ហាញពីក្រុមមន្ត្រីបិទអគារនោះនៅក្នុងតំបន់ដាច់ស្រយាលមួយ ហើយបន្ទាប់មកបានបាញ់។ បន្ទាប់មកវីដេអូបានបង្ហាញពីសាកសពនៅលើដី។
មិនមានអត្ថាធិប្បាយភ្លាមៗដោយក្រុមមន្ត្រីអ៊ុយក្រែនអំពីបញ្ហានេះទេ។
សំឡេងផ្ទុះយ៉ាងខ្លាំងមួយបានធ្វើឱ្យខ្ទរទីក្រុង Odesa ភាគខាងត្បូងប្រទេសអ៊ុយក្រែនកាលពីថ្ងៃពុធ នៅពេលដែលប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy និងនាយករដ្ឋមន្ត្រីក្រិកលោក Kyriakos Mitsotakis បានបញ្ចប់ដំណើរទស្សនកិច្ចនៅក្នុងតំបន់ដែលហែកហួរដោយសង្គ្រាមនោះ។
មេដឹកនាំក្រិកបាននិយាយថា មន្ត្រីបានជិះនៅក្នុងរថយន្តនៅពេលដែលពួកគេបានឮការផ្ទុះនោះ ដែលលោកបាននិយាយថាជា «ការរំលឹកភ្លាមៗ» ថា ទីក្រុង Odesa ពោពេញដោយសង្គ្រាមជាមួយរុស្ស៊ី។
លោកប្រធានាធិបតី Zelenskyy បានមានប្រសាសន៍ថា ការផ្ទុះនេះបានសម្លាប់ពលរដ្ឋមួយចំនួន ហើយនឹងធ្វើឱ្យរបួសជាច្រើន។
ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បានបញ្ជាក់នៅលើបណ្តាញសង្គម X ដោយថ្កោលទោសអ្វីដែលលោកស្រីបានហៅថាជា «ការវាយប្រហារថោកទាប» ក្នុងអំឡុងនៃដំណើរទស្សនកិច្ចរបស់មេដឹកនាំក្រិក។ លោកស្រីបានការវាយប្រហារនេះថា «ជាការប៉ុនប៉ងថ្មីខាងភេរវកម្ម» ដោយរុស្ស៊ី៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះត្រូវបានដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន AP, AFP និង Reuters។