រុស្ស៊ីប្រកាស​​ថា ​ករណីអ្នកជំងឺ​ផ្ទុក​មេរោគ​វីរុស​កូរ៉ូណា​​បានកើន​ឡើងជិត២៩ភាគ​រយ​កាលពី​យប់ថ្ងៃពុធ

រូបឯកសារ៖ បុគ្គលិកសុខាភិបាលដើរចេញពីស្ថានីយរថភ្លើង បន្ទាប់ពីពិនិត្យអ្នកដំណើររកវីរុសកូរ៉ូណា នៅក្រុងមូស្គូ ប្រទេសរុស្ស៊ី កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០។

ប្រទេស​រុស្សី​បាន​ប្រកាស​កាលពី​ថ្ងៃពុធ​ថា ​ករណីអ្នកជំងឺ​ផ្ទុក​មេរោគ​វីរុស​កូរ៉ូណា​បានកើន​ឡើងជិត២៩ភាគ​រយ​កាលពី​យប់ថ្ងៃពុធ​ដល់១៤៧នាក់​ទោះណា​ជា​អាជ្ញាធរ​វិមានក្រឹមឡាំងដាក់កំហិតការ​ត្រួតត្រា​តឹង​រ៉ឹង​លើការ​ធ្វើដំណើរ​ហើយនិយាយថា​ស្ថានភាពឋិត​នៅក្រោមការ​ត្រួតត្រាក៏​ដោយ។​

អង្គការ​ឃ្លាំ​មើល​ខាង​សុខភាពរបស់​រដ្ឋនៃប្រទេស​រុស្សី​បាននិយាយថា ​ចំនួនអ្នកជំងឺបានកើ​នឡើង៣៣នាក់​ទៅ​ដល់១៤៧​នាក់ដោយមាន៣១នាក់ធ្វើតេស្តឃើញ​ថា ​វិជ្ជមាននៅក្នុង​ក្រុងម៉ូស្គូ​ក្រោយពី​ជន​ទាំង​នេះ​បានធ្វើដំណើរ​មក​ពី​ទ្វីបអឺរ៉ុប​ដែលមានរួមបញ្ចូលប្រទេស​បារាំង ប្រទេសអេស្ប៉ាញ និង​ប្រទេសអាល្លឺម៉ង់។​ ករណីថ្មីៗ២នាក់ទៀត​មាននៅ​ក្នុង​តំបន់​ស៊ីបេរី៕