លោក Colin Powell ធ្លាប់ព្រមានថា «អ្នកធ្វើសកម្មភាពអ្វីមួយ អ្នកត្រូវទទួលផលវិបាកនៃសកម្មភាពនេះ» ដោយលោកនិយាយយោងដល់អន្តរាគមន៍យោធារបស់ស.រ.អា.នៅក្រៅប្រទេសនិងអំពីលទ្ធភាពនៃផលវិបាកដែលមានឡើងពីសេចក្តីសម្រេចទាំងនោះ។
ឧត្តមសេនីយ៍ចូលនិវត្តន៍រូបនេះនិងជាអតីតរដ្ឋមន្ត្រីការបរទេសស.រ.អា.បានយកបទបញ្ញត្តិចាស់របស់លោកកាលពីឆ្នាំ២០១៥នេះមកពន្យល់អំពីការរារែករបស់លោកស្តីពីស.រ.អ.ដែលមានការទាក់ទិនច្រើនពេកនៅក្នុងសង្គ្រាមស៊ីវិលក្នុងប្រទេសស៊ីរី។
លោក Powell ដែលបានបម្រើការជាប្រធាននាយអគ្គសេនាធិការចម្រុះនៃកងយោធពលស.រ.អា.នៅពេលលោក George H.W.Bush កាន់តំណែងប្រធានាធិបតីស.រ.អា.គូសបញ្ជាក់អំពីផលវិបាកយ៉ាងឈឺចាប់នៃការធ្វើអន្តរាគមន៍កាលពីពេលមុនៗ នៅកន្លែងដទៃទៀតដោយមានរួមបញ្ចូលនៅក្នុងប្រទេសអ៊ីរ៉ាក់និងប្រទេសលីប៊ីផងដែរ។
នេះជាបទបញ្ញត្តិមួយដែលអ្នកវិភាគខ្លះនិយាយថាអាចអនុវត្តចំពោះប្រទេសរុស្ស៊ីដែរនៅពេលដែលរដ្ឋាភិបាលក្រុងម៉ូស្គូបង្កើនការទាក់ទិនរបស់ខ្លួនក្នុងប្រទេសស៊ីរី។
ពួកអ្នកវិភាគនិយាយថានៅក្រោយបានធ្វើអន្តរាគមន៍ដើម្បីជួយប្រធានាធិបតី Bashar al-Assad កុំឱ្យត្រូវទម្លាក់ពីតំណែង ដោយបានបង្កើនសង្គ្រាមប្រឆាំងនឹងពួកបះបោរនៅពេលដែលរដ្ឋាភិបាលលោក Assad ហាក់ដូចជានឹងទទួលបរាជ័យ អាជ្ញាធរវិមានក្រឹមឡាំងបានជាប់ផុងខ្លាំងជាងមុននៅក្នុងប្រទេសស៊ីរីហើយក៏មានបញ្ហានេះ៕