ភ្នំពេញ —
សមាជិកសភាខាងគណបក្សប្រជាជនកម្ពុជានៅថ្ងៃអង្គារនេះបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុឆ្នាំ២០១៤ដោយគ្មានការចូលរួមពីគណបក្សសង្គ្រោះជាតិបើទោះបីជាសេចក្តីព្រាងច្បាប់នេះត្រូវបានគេមើលឃើញថាមិនបានគោរពតាមលទ្ធិប្រជាធិបតេយ្យយ៉ាងណាក៏ដោយ។
សមាជិកសភាចំនួន៦៦រូបដែលមានវត្តមានបានអនុម័តដោយលើកដៃគាំទ្រសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០១៤ដោយគ្មានការពិភាក្សាសួរដេញដោលដើម្បីស្វែងរកតម្លាភាពនៃការចាយវាយថវិកាជាតិ។
លោកហេង សំរិនប្រធានសភាបានស្នើដល់អង្គសភាថា៖ «លើសេចក្តីព្រាងច្បាប់ទាំងមូល សូមអនុម័ត»។
នៅពេលក្រោយបន្តិចលេខាធិការនៃអង្គប្រជុំបានប្រកាសថា៖ «សូមគោរពសម្តេចអគ្គមហាពញាចក្រីប្រធានរដ្ឋសភានិងអង្គសភា សូមមេត្តាជ្រាប។ អង្គសភាបានអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់ទាំងមូលមានចំនួន៦៦សំឡេង។ សូមអរគុណ»។
សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងថវិកាឆ្នាំ២០១៤នេះមានចំនួន៥ជំពូកនិង១៤មាត្រា។
សេចក្តីព្រៀងច្បាប់ថវិកាជាតិឆ្នាំ២០១៤នេះមានចំនួនសរុបជាង៣.៤០០លានដុល្លារសហរដ្ឋអាមេរិកគឺបានកើនឡើងប្រមាណ១៣,១ភាគរយ ស្មើនឹងប្រមាណជាង៤០០លានដុល្លារបើប្រៀបធៀបនិងថវិកាជាតិឆ្នាំ២០១៣មានចំនួនតែ៣.១០០លានដុល្លារតែប៉ុណ្ណោះ។
លោក អូន ព័ន្ធមន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានបញ្ជាក់ថា សេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០១៤នេះជាឧបករណ៍យ៉ាងសំខាន់សម្រាប់រាជរដ្ឋាភិបាលយកទៅអនុវត្តគោលនយោបាយរបស់ខ្លួនជាពិសេសឆ្នាំ២០១៤ខាងមុខនេះ។ ជាឆ្នាំអនុវត្តពេញទំហឹងនៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របស់រដ្ឋាភិបាល។
លោកនិយាយថា៖ «យើងខ្ញុំមានការប្តេជ្ញាចិត្តក្នុងការខិតខំអនុវត្តឱ្យបានល្អប្រសើរនិងប្រកបដោយប្រសិទ្ធភាពខ្ពស់តាមអ្វីដែលសម្តេចតេជោចង់បានហើយនឹងគោរពតាមគោលការណ៍ដែលសម្តេចតេជោលោកបានដាក់ចេញមកគឺគោលការណ៍នៅក្នុងការគ្រប់គ្រងការងារប្រចាំថ្ងៃរបស់ខ្លួន»។
សេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០១៤ត្រូវបានអ្នកតាមដានសភាពការណ៍ធ្លាប់បានបញ្ចេញយោបល់ថាប្រហែលជាមិនអាចអនុម័តទៅបានទេបើសិនជាគ្មានវត្តមានពីអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិចូលរួម។
ក៏ប៉ុន្តែនៅក្នុងកិច្ចប្រជុំពេញអង្គដែលមានរយៈពេលជាង៦ម៉ោងដោយមានការចូលរួមពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែននោះពុំអាចរាំងស្ទះដល់ការអនុម័តសេចក្តីព្រាងច្បាប់នេះបានទេ។
លោក យ៉ែម ប៉ុញ្ញឫទិ្ធ និងលោក យឹម សុវណ្ណអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិព្រមទាំងលោកកឹម សុខាអនុប្រធានគណបក្សមិនអាចស្នើសុំដើម្បីសេចក្តីអត្ថាធិប្បាយបំភ្លឺបានទេនៅថ្ងៃអង្គារនេះ។
ក៏ប៉ុន្តែលោក យ៉ែម ប៉ុញ្ញឫទ្ធិធ្លាប់បានបញ្ជាក់ថាគណបក្សរបស់លោកមិនទទួលស្គាល់រាល់សេចក្តីសម្រេចទាំងឡាយណាដែលបានធ្វើឡើងដោយសមាជិកសភាខាងគណបក្សប្រជាជនកម្ពុជា។
លោកបានឱ្យដឹងថារដ្ឋសភាដែលដឹកនាំដោយគណបក្សប្រជាជនធ្វើរបៀបនេះកាន់តែជំរុញឱ្យមានភាពជាប់គាំងនយោបាយកាន់តែវែងឆ្ងាយទៅមុខទៀតពីព្រោះគណបក្សប្រជាជនកម្ពុជាហាក់បីដូចជាគ្មានសុឆន្ទៈស្វែងរកដំណោះស្រាយទេ។
សមាជិករដ្ឋសភាខាងគណបក្សប្រជាជននៅថ្ងៃដដែលនេះក៏បានអនុម័តឱ្យបង្កើតក្រសួងបីបន្ថែមទៀតគឺក្រសួងមុខងារសាធារណៈ និងការពុះបំបែកក្រសួងឧស្សាហកម្មជាពីរឱ្យទៅជាក្រសួងរ៉ែនិងថាមពល និងក្រសួងឧស្សាហកម្មនិងសិប្បកម្មវិញ៕