ជនភៀសខ្លួន មូស្លីម រ៉ូហ៊ីងយ៉ាជាង៧សែន៥ម៉ឺននាក់ដែលគេចចេញពីការវាយប្រហារ ពីក្រុមយោធាភូមានៅតែស្ថិតនៅក្នុងជំរំនានាក្នុងប្រទេសបង់ក្លាដែសនៅឡើយនៅពេលដែលអនាគតនៃការធ្វើមាតុភូមិនិវត្តន៍និងគម្រោងការតាំងទីលំនៅស្ថិតនៅក្នុង ភាពមិនច្បាស់លាស់នៅឡើយ។
នៅពាសពេញជំរំដែលគ្មានសណ្តាប់ធ្នាប់ក្នុងតំបន់ Cox’s Bazar ជនភៀសខ្លួន មូស្លីម រ៉ូហ៊ីងយ៉ា ជិត១លាននាក់នៅតែគ្មានអនាគតច្បាស់លាស់។
គម្រោងការធ្វើមាតុភូមិនិវត្តន៍ដោយស្ម័គ្រចិត្តកាលពីខែមុនត្រូវពន្យាពេល ដោយសារ មានការព្រួយបារម្ភរឿងសន្តិសុខអំពីការបន្តលបវាយឆ្មក់និងការខ្វះការឃ្លាំមើលពី អន្តរជាតិ។
រដ្ឋាភិបាលភូមាបានអនុញ្ញាតឲ្យអ្នកសារព័ត៌មានអន្តរជាតិទៅយកព័ត៌មានដោយការ គ្រប់គ្រងយ៉ាងតឹងរឹងកាលពីខែថ្មីៗនេះ តែការចូលទៅកាន់តំបន់នានាដែលត្រូវគេ ចោទប្រកាន់ថាកើតមានអំពីព្រៃផ្សៃនោះ ត្រូវបដិសេធ។
នៅក្នុងប្រទេស បង់ក្លាដែស មានការដាក់បញ្ចាំងវីដេអូឲ្យឃើញតំបន់តាំងទីលំនៅ លើកោះ បាសាន ចា (Bhasan Char) តែត្រូវគេបង្ហាញពីក្តីបារម្ភដែរ។ អង្គការជន ភៀសខ្លួន សហប្រជាជាតិមិនទាន់អនុញ្ញាតឲ្យមានការពិនិត្យនិងស្រាវជ្រាវមើលពី គ្រោះទឹកជំនន់ និងស្ថានភាពរងគ្រោះផ្សេងទៀតនៅឡើយទេ៕