ក្រុម​អង្គការ​សិទ្ធិ​មនុស្ស ​គណៈ​កម្មការ​ណូបែល​សម្តែង​នូវ​សោក​ស្តាយ​​ពីការ​ស្លាប់​​របស់​លោក Liu Xiaobo

នាយកគណកម្មការណូបែល Norwegian លោក Thorbjoern Jagland សំឡឹងមើល​សញ្ញាបត្រណូបែល​នៅលើ​កៅអីទំនេរដែល​ជ័យលាភីសន្តិភាព​ណូបែល​ចិន​ដែល​ត្រូវ​បាន​ឃុំឃាំងឆ្នាំនេះលោក Liu Xiaobo ​នឹង​អង្គុយ។

លោករដ្ឋ​មន្រ្តីការ​បរទេស​សហរដ្ឋ​អាមេរិក Rex Tillerson កំពុង​អំពាវនាវ​ដល់​ប្រទេស​ចិន​ឲ្យ​ដោះ​លែងភរិយា​មេម៉ាយ​របស់​លោក Liu Xiaoboចេញ​ពីការ​ឃុំ ឃាំង​នៅ​ក្នុង​ផ្ទះ។

លោករដ្ឋ​មន្រ្តីការ​បរទេស​អាមេរិក​បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ព្រហស្បត៍​ប៉ុន្មានម៉ោង​បន្ទាប់​ពី​ជ័យ​លាភី​ណូបែល​សន្តិភាព​ទទួល​មរណៈ​ភាព​ថា «ខ្ញុំអំពាវ​នាវ​ដល់​រដ្ឋាភិបាល​ចិន​ឲ្យ​ដោះ​លែង​លោកស្រី Liu Xia ចេញ​ពី​ឃុំ​ឃាំង​នៅ​ក្នុង​ផ្ទះ​ហើយ​នឹង​អនុញ្ញាត​ឲ្យ​លោកស្រី​ចាក​ចេញ​ពី​ប្រទេស​ចិន​ទៅតាម​ការ​ប្រា​ថ្នារបស់​លោកស្រី‍»។

លោករដ្ឋ​មន្រ្តីការ​បរទេសTillersonមាន​ប្រសាសន៍​បន្ត​ទៀត​ថា «នៅ​ក្នុងការ​ប្រ យុទ្ធដើម្បី​សេរីភាព សមភាព​និង​ការ​គ្រប់គ្រង​តាម​រដ្ឋ​ធម្មនុញ្ញ​នៅ​ក្នុង​ប្រទេស​ចិន លោក Liu Xiaobo បាន​តំណាង​ឲ្យ​ស្មារតី​រង្វាន់​ណូបែល‍‍»។

លោក Liu ដែល​ជា​អ្នក​វិភាគ​ខាង​អក្សរសាស្រ្ត​ក្លាយ​ទៅ​ជាអ្នកប្រឆាំង​និង​អ្នកគាំ ទ្រ​លទ្ធិ​ប្រជា​ធិបតេយ្យ​បាន​ទទួល​មរណៈ​ភាព​កាល​ពី​ថ្ងៃ​ព្រហស្បត្តិ៍​ក្នុង​អាយុ៦១​ឆ្នាំ​បន្ទាប់​ពីការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​មហារីក​ថ្លើម​មក។

លោក Terry Branstad ដែល​ជាឯកអគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ប្រទេស​ចិនបាន​មាន​ប្រសាសន៍ថា «​ខ្ញុំ​សូម​ចូល​រួម​ជាមួយ​លោករដ្ឋ​មន្រ្តីការ​បរទេស Tillerson នៅ​ក្នុងការកាន់​ទុក​ការ​ស្លាប់​របស់​លោក Liu Xiaobo ដែល​ជា​អ្នកគាំទ្រ​ប្រកប​ដោយសេចក្តី​អង់អាច​ក្លាហាន​ដែលបាន​ឧទ្ទិស​ជីវិត​របស់​លោក​ដល់​លទ្ធិ​ប្រជាធិបតេយ្យ​និង​សេរីភាព‍»។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា «ប្រទេស​ចិន​បាន​បាត់​បង់មនុស្ស​គំរូមួយ​រូប​ដែល​ប្រកាន់​យកគោលការណ៍​ដែល​សាក​សម្យ​ទទួលបាន​ការគោរព​របស់​យើង​មិនមែន​ការកាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​នោះ​ទេ។ជាថ្មី​ម្តងទៀត យើង​សុំ​ឲ្យ​រដ្ឋា ភិបាល​ចិន​ដោះលែង​លោកស្រី Liu Xia ​ចេញ​ពីការ​ឃុំ​ឃាំង​នៅ​ក្នុង​ផ្ទះ​ហើយ​នឹង​អនុញ្ញាតិ​ឲ្យ​លោកស្រី​និង​ក្រុម​គ្រួសារ​របស់​លោកស្រីធ្វើ​ដំណើរ​ទៅតាម​ការ​ប្រា ថ្នា​របស់​ពួកគេ‍»៕