សេចក្ដី​រាយការណ៍​ថា​មនុស្ស​១៣​ស្លាប់​ ពេល​យន្តហោះ​រុស្ស៊ី​ធ្វើ​ការ​ចុះចត​ក្នុង​គ្រា​អាសន្ន

នេះ​ជា​រូបភាព​កាត់​ចេញ​ពី​វីដេអូ​របស់​អ្នក​ប្រើប្រាស់ Instagram ម្នាក់ ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Aeroflot ឆេះ ក្នុង​ពេល​ចុះចត​ក្នុង​គ្រាអាសន្ន​ នៅ​ព្រលានយន្តហោះ Sheremetyevo ក្នុង​ក្រុង​មូស្គូ ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩។

ទី​ភ្នាក់ងារ​ព័ត៌មាន ​Tass ​របស់​រុស្ស៊ី និយាយ​ថា មនុស្ស​យ៉ាង​តិច​១៣​នាក់ បាន​ស្លាប់​និង​ជាច្រើន​នាក់​ទៀត​ បាន​រង​របួស​ ក្រោយ​ពី​យន្តហោះ​មួយ​គ្រឿង បាន​ឆាប​ឆេះ នៅ​ពេល​ដែល​យន្តហោះ​នោះ ធ្វើ​ការ​ចុះ​ចត​ក្នុង​គ្រាអាសន្ន​នៅ​ទីក្រុង​មូស្គូ។

សេចក្ដី​រាយការណ៍​ព័ត៌មាន​នានា បាន​ឱ្យ​ដឹង​ថា យន្តហោះ​របស់​អាកាសចរណ៍​រុស្ស៊ី​ Aeroflot ​ទើប​ហោះ​ឡើង​ពី​ព្រលានយន្តហោះ Sheremetyevo កាល​ពី​ថ្ងៃ​អាទិត្យ ក្នុង​ដំណើរ​ដោះ​ហើរ​ទៅកាន់​ក្រុង Murmansk ​ប៉ែក​ខាង​ជើង​ប្រទេស​រុស្ស៊ី ដោយ​មាន​មនុស្ស​ចំនួន​៧៨​នាក់​នៅ​លើ​យន្តហោះ​នោះ។

គេ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ដែល​បង្ក​ឱ្យ​មាន​ការ​ឆាបឆេះ​យន្តហោះ​នោះ​នៅឡើយ​ទេ៕