យ៉ាងតិចមានមនុស្សម្នាក់ត្រូវគេរាយការណ៍មកថាបានស្លាប់ បន្ទាប់ពីបាតុកម្មកើត ឡើងទាក់ទងនឹងការបោះឆ្នោតក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។
សមាជិកគណបក្សកាន់អំណាច គឺគណបក្សសហព័ន្ធដើម្បីលទ្ធិប្រជាធិបតេយ្យ និងសង្គមរីកចម្រើនបានចាប់ផ្តើមបាតុកម្ម នៅតាមដងផ្លូវកាលពីថ្ងៃសុក្រ ដើម្បីបញ្ចេញសំឡេងតវ៉ាពីការមិនពេញចិត្តចំពោះលទ្ធផលនៃការបោះឆ្នោតជ្រើសរើសសភាតំបន់។
ការបោះឆ្នោតនោះត្រូវបង្ហាញលទ្ធផលឈ្នះភាគច្រើន ទៅលើគណបក្សជំទាស់ហៅថា រណសិរ្សរួបរួមដើម្បីកុងហ្គោ ដែលជាគណបក្សរបស់លោកប្រធានាធិបតី យ៉ូសែប កាប៊ីឡា (Joseph Kabila) ដែលកាន់អំណាចយូរនោះ។
មន្ត្រីប៉ូលិសម្នាក់ត្រូវគេរាយការណ៍មកថា បានស្លាប់ក្នុងខេត្ត កាសៃ អូរៀនថល(Kasai-Oriental)។ នៅក្នុងទីក្រុងគីនស្ហាសា (Kinshasa) ក្រុមបាតុករបានវាយប្រហារទីស្នាក់ការកណ្តាលនៃគណបក្សរបស់លោក កាប៊ីឡា។
លោក កាប៊ីឡា បានចាកចេញពីមុខតំណែងកាលពីខែមករា បន្ទាប់ពីការឈ្នះឆ្នោត របស់គណបក្សសហព័ន្ធដើម្បីលទ្ធិប្រជាធិបតេយ្យនិងសង្គមរីកចម្រើនរបស់លោក ហ្វីឡិច ស៊ីសិកឃីឌី (Felix Tshisekedi)។ តែលទ្ធផលនៃការបោះឆ្នោតកាលពីថ្ងៃ សុក្រធ្វើឲ្យរេចរឹលអំណាចរបស់រដ្ឋាភិបាល លោក ស៊ីសិកឃីឌី៕