សម្តេចសង្ឃកាតូលិកប៉ាប ហ្វ្រង់ស៊ីស កាលពីថ្ងៃអាទិត្យបានអញ្ជើញក្រុមមនុស្សមក ប្រមូលផ្តុំគ្នាក្នុងទីលាន Saint Peter ដើម្បីបួងសួង អធិដ្ឋានរួមគ្នា សម្រាប់ជនក្រីក្រនិងគ្មានអាវុធ ដែលត្រូវបានសម្លាប់ ឬរងរបួសដោយសារការវាយប្រហារតាមអាកាសទៅលើមជ្ឈមណ្ឌលឃុំឃាំងជនចំណាកស្រុកក្នុងប្រទេសលីប៊ី។
ការវាយតម្លៃអំពីការវាយប្រហាររបស់អង្គការសហប្រជាជាតិនៅសប្តាហ៍នេះក្នុងតំបន់ Tajoura ជាយទីក្រុង Tripoli ត្រូវគេរាយការណ៍មកថាមានមនុស្សជាង៥០នាក់ ត្រូវសម្លាប់ រួមមានកុមារចំនួន៦នាក់។ ក្រៅពីនោះមនុស្សចំនួន១៣០នាក់ផ្សេងទៀតរងរបួស។ ការវាយតម្លៃនោះបានបញ្ជាក់ថាមានរបាយការណ៍នានាឲ្យដឹងថាបន្ទាប់ពី ផលប៉ះពាល់ ក៏មានជនភៀសខ្លួន ជនចំណាកស្រុក ត្រូវក្រុមឆ្មាំគុកបាញ់សម្លាប់នៅពេលពួកគេព្យាយាមរត់គេចខ្លួន។
សម្តេចប៉ាប បានប្រាប់ក្រុមគ្រិស្តសាសនិកជនថាសហគមន៍អន្តរជាតិមិនអាចអត់ឱនចំពោះឧបទ្ទវហេតុដ៏សាហាវបែបនេះបានទេ។ ព្រះអង្គបានបង្ហាញក្តីសង្ឃឹមថាច្រកមនុស្សធម៌នឹងបើកឡើងក្នុងលក្ខណៈមានការរៀបចំនិងសហការគ្នាទទួលយកជនចំណាកស្រុកដែលចាំបាច់ក្នុងជីវិតបំផុត។ ជាមួយគ្នានេះដែរមានជនចំណាកស្រុកជាច្រើនបន្តព្យាយាមចូលទៅក្នុងសមុទ្រអឺរ៉ុបតាមមធ្យោបាយដែលអាចធ្វើទៅបាន៕