សម្តេច​ប៉ាប Francis នឹង​ថ្លែង​សុន្ទរកថា​ទៅ​កាន់​ក្រុម​មេ​ដឹកនាំ​ពិភពលោក​នៅ​ក្នុង​មហា​សន្និបាត​អ.ស.ប​នៅ​ថ្ងៃ​សុក្រ​នេះ

សម្តេច​ Timothy Dolan អម​ដំណើរ​ជាមួយ​នឹង​សម្តេច​ប៉ាប​ Francis នៅ​បុរី​ញូយ៉ក​កាល​ពី​ថ្ងៃ​ទី២៤ ខែ​កញ្ញា ឆ្នាំ​២០១៥។

សម្តេច​ប៉ាប Francis នឹង​ថ្លែង​សុន្ទរកថា​ទៅ​កាន់​ក្រុម​មេ​ដឹកនាំ​ពិភពលោក​នៅ​ក្នុង​មហា​សន្និបាត​អ.ស.ប​នៅ​ថ្ងៃ​សុក្រ​នេះ ដែល​នៅ​ទី​នោះគេ​រំពឹង​ថា​សម្តេចនឹង​ផ្តោត​ទៅ​លើការ​ប្រែប្រួល​អាកាសធាតុ និងបញ្ហា​ជន​អន្តោ​ប្រវេសន៍។

បន្ទាប់​ពី​បាន​យាង​ទៅ​ដល់​បូរី​ New York ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ក្រោយ​ពី​បាន​ចំណាយ​ពេល​៣​ថ្ងៃ​យ៉ាង​មមារញឹក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សម្តេច​ប៉ាប​បាន​សម្តែង​នូវ​ការ​អាណិតអាសូរ​ដល់​ជន​មូស្លីម​ ដែល​បាន​ស្លាប់​ដោយ​សារ​ការ​រត់​ជាន់​គ្នា​ក្នុង​ពិធី​សាសនា Hajj នៅ​ពេល​ដែល​សម្តេច​ធ្វើពិធី​សូត្រមន្ត​ពេល​យប់​នៅ​វិហារ Saint Patrick ។

សម្តេច​ប៉ាប​ក៏​បាន​សម្តែង​នូវ​ការ​លួង​លោម​ចិត្ត ជូន​ពួក​អ្នក​ដែល​បាន​រង​គ្រោះ​ក្នុង​វិបត្តិរំលោភ​ផ្លូវ​ភេទ​ដោយ​សារ​វិហារ​សាសនា​រ៉ូម៉ាំង​កាតូលិក​ផង​ដែរ។

សម្តេច​ក៏​នឹង​យាង​ទៅ​កាន់​សាលា​មួយ​ក្នុង​តំបន់​ Harlem ​ព្រម​ទាំង​ទៅ​ធ្វើ​ទស្សនកិច្ច​នៅកន្លែង​វាយ​ប្រហារដោយ​ពួក​ភេរវជន​នៅ​ថ្ងៃ​ទី​១១​កញ្ញា​ផង​ដែរ។

នៅ​ថ្ងៃ​សៅរ៍ ​សម្តេច​នឹង​យាង​ទៅ​កាន់​ទីក្រុង​Philadelphia ​ចំនួន​២​ថ្ងៃ ដែល​ជា​កន្លែង​សំចត​ចុង​ក្រោយ​របស់​សម្តេច៕