អ្នកបើកយន្តហោះម៉ូឌែលរបស់អង់គ្លេសមួយរូបដែលដឹកក្រុមកីឡាករបាល់ទាត់ប្រេស៊ីលបានឲ្យដឹងថា យន្តហោះអស់សាំងមុននឹងធ្លាក់ ដែលបានសម្លាប់លោកនិងអ្នកដំណើរ៧០នាក់ផ្សេងទៀត កាលពីល្ងាចថ្ងៃច័ន្ទនៅឯទីក្រុង Medelin ប្រទេស កូឡុំប៊ី។
នៅក្នុងអាត់សំឡេងដែលមានរយៈពេល ៤នាទី ដែលទទួលបានពីបណ្តាញសារព័ត៌មានរបស់កូឡុំប៊ីបានឲ្យដឹងថា អ្នកបើកបរយន្តហោះបានសុំការអនុញ្ញាតដើម្បីធ្វើការចុះចតម្តងហើយម្តងទៀត ដោយសារតែខូចគ្រឿងអេឡិចត្រូនិចនិងអស់សាំង។
អ្នកបម្រើនៅលើយន្តហោះមួយរូបដែលនៅរស់រានមានជីវិតនិងអ្នកបើកបរយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Avianca មួយរូប ដែលហោះក្បែរនោះនិងបានស្តាប់សំឡេងវិទ្យុរបស់លោក បានពណ៌នាអំពីពាក្យអង្វររបស់អ្នកបើកបរយន្តហោះដែលបានធ្លាក់។ ហើយអាត់សំឡេងនោះត្រូវបានទាញយកកាលពីថ្ងៃពុធនិងត្រូវបានបញ្ជាក់ពីគណនីទាំងពីរ។
ក្រុមអាជ្ញាធរនៅមិនទាន់រកឃើញមូលហេតុផ្សេងទៀតនោះទេ ប៉ុន្តែក្រុមអ្នកជំនាញបានថ្លែងថា ការធ្លាក់យន្តហោះតែមិនផ្ទុះគឺជាករណីខុសពីធម្មតាមួយប្រសិនបើយន្តហោះកំពុងហោះក្នុងល្បឿនអតិបរមាហើយអស់សាំងនោះ៕