ភ្នំពេញ —
គណបក្សនយោបាយសំខាន់ៗដែលកំពុងត្រៀមខ្លួនចូលប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនៅខែក្រោយបានសម្តែងឆន្ទៈលើកតម្កើងសេរីភាពបញ្ចេញមតិ ប្រសិនបើខ្លួននឹងទទួលបានជ័យជម្នះ។
សេចក្តីប្តេជ្ញាចិត្តនេះធ្វើឡើងក្នុងវេទិកាពិភាក្សាលើគោលនយោបាយរបស់គណបក្សស្តីពីការលើកកម្ពស់សិទិ្ធសេរីភាពបញ្ចេញមតិដែលរៀបចំដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាក្នុងទីក្រុងភ្នំពេញ។ វេទិកានេះចូលរួមដោយគណបក្សចំនួនប្រាំពីរក្នុងចំណោមគណបក្សចំនួនប្រាំបីដែលត្រូវចូលប្រកួតប្រជែងក្នុងការបោះឆ្នោតនៅថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០១៣នេះ។ គណបក្សប្រជាជនកម្ពុជាដែលធ្លាប់ទទួលរងការស្តីបន្ទោសពីការដឹកនាំអំណាចដែលនាំឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពបញ្ចេញមតិនេះមិនបានបញ្ជូនតំណាងរបស់ខ្លួនឲ្យចូលរួមក្នុងវេទិកានេះទេ។
លោក ក្រវ៉ាញ ដារ៉ន ប្រធានគណបក្សខ្មែរឈប់ក្រគូសបញ្ជាក់ថាប្រជាពលរដ្ឋត្រូវតែមានសិទ្ធិប្រមូលផ្តុំធ្វើបាតុកម្ម កូដកម្ម និងសិទ្ធិធ្វើញត្តិទាមទារដល់រដ្ឋាភិបាល។
លោកនិយាយថា៖ «ថែមអំណាចមួយទៀតគឺអំណាចទី៤។ អំណាចសារព័ត៌មាននិងអំណាចសិទ្ធិទទួលព័ត៌មាន។ មានន័យថាប្រជាពលរដ្ឋត្រូវមានសិទ្ធិសុំទទួលព័ត៌មានពីរដ្ឋាភិបាល។ រដ្ឋាភិបាលត្រូវមានតួនាទីមួយផ្តល់ព័ត៌មាននៅពេលដែលប្រជាពលរដ្ឋចង់បាន។ ដូច្នេះសារព័ត៌មាន មានសិទ្ធិសរសេរឿងនិងបកអាក្រាតដើម្បីរកតម្លាភាពឲ្យប្រជាពលរដ្ឋ»។
ជាមួយគ្នានេះ លោក អ៊ូ ច័ន្ទរិទ្ធ តំណាងរាស្ដ្រដែលត្រូវដកហូតពីតួនាទីនិងជាមន្ត្រីគណបក្សសង្គ្រោះជាតិ បានរៀបរាប់ពីការគាបសង្កត់ ចាប់ខ្លួន គំរាមកំហែងដល់អ្នកតស៊ូមតិ មន្ត្រីសង្គមស៊ីវិលនិងគណបក្សជំទាស់ដែលបានកើតឡើងជាបន្តបន្ទាប់ក្នុងអណត្តិនៃរដ្ឋាភិបាលនេះ។
លោក អ៊ូ ច័ន្ទរិទ្ធ លើកឡើងថាគណបក្សសង្គ្រោះជាតិដែលជាគណបក្សជំទាស់បង្កើតឡើងដោយគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សនឹងធ្វើវិសោធនកម្មច្បាប់សំខាន់ៗមួយចំនួនឡើងវិញបើសិនជាគណបក្សលោកឈ្នះឆ្នោត។
លោកនិយាយថា៖ «យើងសិក្សាឡើងវិញលើច្បាប់ក្រមព្រហ្មទណ្ឌត្រង់ចំណុចណាដែលប៉ះពាល់ដល់សេរីភាពនៃការបញ្ចេញមតិ។ យើងនឹងសើរើឡើងវិញចំពោះច្បាប់ដែលទាក់ទងនឹងរបបសារព័ត៌មាន និងមួយទៀតច្បាប់ស្តីពីការធ្វើបាតុកម្មដោយអហិង្សា»។
លោក អ៊ូ វីរៈ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាអះអាងថាការបញ្ចេញមតិតាមបណ្តាញសារព័ត៌មានមានការប្រឈមនឹងការប្រមូលផ្តុំនិងការធ្វើបាតុកម្មមានការរឹតត្បិតមួយចំនួន។
លោកថ្លែងថា៖ «យើងចង់ឲ្យគណបក្សនយោបាយនិមួយៗធ្វើការប្តេជ្ញាចិត្តនូវគោលនយោបាយរបស់ខ្លួនមុនការបោះឆ្នោតដើម្បីឲ្យប្រជាពលរដ្ឋធ្វើការសម្រេចចិត្ត»។
មានមន្ត្រីសង្គមស៊ីវិលនិងក្រុមនិស្សិតបានចូលរួមក្នុងវេទិកាពិភាក្សាគោលនយោបាយរបស់គណបក្សស្តីពីការលើកកម្ពស់សិទិ្ធសេរីភាពបញ្ចេញមតិនេះ។ ក្រុមនិស្សិតបានចោទសួរនូវសំណួរមួយចំនួនដែលទាក់ទងនឹងសេរីភាពបញ្ចេញមតិនេះនិងសំណួរដែលទាក់ទងនឹងស្ថានភាពបច្ចុប្បន្ននេះ។
លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យមានប្រសាសន៍ថាអំពើហិង្សាដើម្បីបង្ក្រាបលើការបញ្ចេញមតិមានការថយចុះប៉ុន្តែស្ថានភាពនៃសេរីភាពបញ្ចេញមតិមិនបានប្រសើរពេកនោះទេ។
ដោយឡែកតំណាងគណបក្សដទៃទៀតដូចជាគណបក្សហ៊្វុនស៊ិនប៉ិចជំរុញការគោរពសិទ្ធិមនុស្សដែលជាមូលដ្ឋានទាក់ទងនឹងសិទ្ធិបញ្ចេញមតិនិងសិទ្ធិទទួលព័ត៌មានហើយជាមួយគ្នានេះគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យក៏បានចាត់ទុកការពង្រឹងសិទ្ធិទទួលនិងផ្តល់ព័ត៌មាន«ជាអាទិភាព»ដែរ៕