មនុស្ស​ម្នាក់​បាន​ស្លាប់​នៅ​ក្នុង​គ្រោះ​រញ្ជួយដី​ក្នុង​ប្រទេស​ប៉េរូ

The body of a young man is seen covered with an emergency blanket after being recovered by Spanish police from waters near the border between Morocco and Spain's north African enclave of Ceuta.

គ្រោះរញ្ជួយដី​ក្នុង​កម្រិត ​៧,១ បាន​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​ហោចណាស់​ម្នាក់​ស្លាប់​និង​របួស​រាប់សិប​នាក់​ទៀត​នៅ​ក្នុង​ប្រទេស​ប៉េរូ​កាល​ពី​ថ្ងៃ​អាទិត្យ។

គ្រោះ​រញ្ជួយ​ដី​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ បាន​កើត​ឡើង​ក្នុង​ចម្ងាយ​៤០​គីឡូម៉ែត្រ​ពីក្រុង Acari នៃ​តំបន់ Arequipa ដែល​ស្ថិត​នៅ​ប៉ែក​និរតី​នៃ​ប្រទេស​ប៉េរូ។ នេះ​បើយោង​តាម​ទីភ្នាក់ងារ​វាស់វែង​ភូមិសាស្ត្រ​របស់​អាមេរិក។ ​

បុរស​វ័យ​៥៥​ឆ្នាំ​ម្នាក់ក្នុង​ក្រុង Yauca បាន​ស្លាប់​ដោយសារ​ថ្ម​ធ្លាក់​ពី​លើ។ នេះ​បើ​យោង​តាម​លោកស្រី​អភិបាល​ក្រុង Arequipa ដែល​បាន​បង្ហោះ​សារ​មួយ​លើ​បណ្តាញ​សង្គម​Twitter។ ​

លោក Pedro Pablo Kuczynski ប្រធានាធិបតី​នៃ​ប្រទេស​ប៉េរូ​បាន​បង្ហោះ​សារ​មួយ​លើ​បង្ហាញ​សង្គម Twitter ថា លោក​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​នោះ​ដើម្បី​ផ្ទៀងផ្ទាត់​លើ​កម្រិត​នៃ​ការ​បំផ្លិចបំផ្លាញ​និង​បញ្ជូន​ជំនួយ​មនុស្សធម៌​ដែល​ចាំបាច់​ផង​ដែរ៕