ជំងឺ​កូវីដ១៩ ផ្ទុះ​ឆ្លងរាលដាល​លើ​នាវា​ទេសចរណ៍​របស​ន័រវែស

កប៉ាល់​ទេសចរណ៍ MS Roald Amundsen របស់​ក្រុមហ៊ុន Norwegian បាន​ចូល​ចត​នៅ​ក្នុង​ក្រុង Tromso ប្រទេស​ន័រវែស កាលពី​ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០។

នាវា​ទេសចរណ៍​មួយ​គ្រឿង​របស់​ក្រុមហ៊ុន Norwegian បាន​ផ្អាក​ដំណើរ​ទេសចរណ៍​របស់​ខ្លួន និង​បាន​ធ្វើការ​សូម​អភ័យទោស​កាល​ពី​ថ្ងៃ​ចន្ទ ចំពោះ​កំហុស​ឆ្គង​ បន្ទាប់​ពី​មាន​ការ​ផ្ទុះ​ឆ្លង​រាលដាល​ជំងឺ​កូវីដ១៩ នៅ​លើ​នាវា​មួយ​គ្រឿង ដែល​មាន​អ្នក​ដំណើរ​យ៉ាង​ហោច​ណាស់​ចំនួន ៤ នាក់ និង​ក្រុមការងារ​នៅ​លើ​នោះ​ចំនួន ៣៦ នាក់​បាន​ឆ្លង​ជំងឺ​កូវីដ១៩។

អ្នក​ទាំង ៤០ នាក់​នៅ​លើ​នាវា​ឈ្មោះ MS Roald Amundsenដែល​បាន​ធ្វើ​តេស្ត​រក​ឃើញ​ថា​មាន​វីរុស​កូរ៉ូណា ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ North Norway នៅ​ក្នុង​ក្រុង Tromsoe ទីដែល​នាវា​នោះ​កំពុង​ចត។ ក្រុមហ៊ុន Hurtigruten ដែល​ប្រតិបត្តិការ​នាវា​នោះ​ បាន​ឱ្យ​ដឹង​ថា ​ខ្លួន​កំពុង​ផ្អាក​ដំណើរការ​នាវា​របស់​ខ្លួន​ទាំង​បី​គ្រឿង។ ​

អាជ្ញាធរ​ព្រួយបារម្ភ​ថា វីរុស​នេះ​ប្រហែល​ជា​ឆ្លង​រាតត្បាត​កាន់​តែ​ខ្លាំង​ជាង​នេះ ដោយសារ​តែ​នាវា​នេះ​មាន​តួនាទី​ដូចជា​សាឡាង​ដូច្នេះ​ដែរ ដោយ​ដឹក​ជញ្ជូន​មនុស្ស​និង​យានយន្ដ​ពី​កំពង់ផែ​មួយ​ទៅ​កំពង់ផែ​មួយនៅ​តាម​បណ្ដោយ​ឆ្នេរ​សមុទ្រ​ប្រទេស​ន័រវែស។

ក្រុមការងារ​ទាំង ១៥៨ នាក់​នៅ​លើ​នាវា MS Roald Amundsen នេះ​បាន​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩ ហើយ​ក្នុង​នោះ ១២២ នាក់​រក​ឃើញ​អវិជ្ជមាន។ មាន​អ្នក​ដំណើរ​ចំនួន ២០៩ នាក់​នៅ​ក្នុង​ដំណើរទី​មួយ និង​មាន​អ្នក​ដំណើរ​ចំនួន ១៧៨ នាក់​នៅ​ក្នុង​ដំណើរទីពីរ។

ប៉ុន្តែ​ចាប់​តាំង​ពី​នាវា​ទេសចរណ៍​ទាំង​នេះ​ដើរ​តួនាទី​ដូច​ជា​សាឡាង​មក​ ដែល​ធ្វើ​ដំណើរ​ពី​កំពង់ផែ​មួយ​ទៅ​កំពង់​ផែ​នៅ​តាម​បណ្ដោយ​ឆ្នេរ​ប៉ែក​ខាង​លិច​ប្រទេស​ន័រវែស​ វីរុសកូរ៉ូណា​ថ្មី​នេះ​ប្រហែល​ជា​មិន​ជាប់​នៅ​លើ​នាវា​នោះ​ទេ។ អ្នក​ដំណើរ​ខ្លះ​បាន​ចាកចេញ​ពី​នាវា​នៅ​តាម​ផ្លូវ ហើយ​ប្រហែល​ជា​បាន​ចម្លង​វីរុស​នេះ​ទៅ​ដល់​សហគមន៍​ក្នុង​មូលដ្ឋាន​របស់​ពួកគេ៕