អ៊ូ វីរៈ៖ កម្ពុជា​កំពុង​ឈាន​ទៅ​បង្កើត​គណៈកម្មាធិការ​បោះឆ្នោត​​​​មួយ​សម្រាប់​គ្រប់​គណបក្ស

중국 양쯔강 유람선 침몰 사고 현장에서 잠수부들이 65살 여성을 구조하고 있다. 유람선에는 456명이 타고 있었지만 14명만 탈출하거나 구조됐다.

Your browser doesn’t support HTML5

ស្ថាប័ន​បោះឆ្នោត​ដែល​អាច​ទទួល​យក​បាន​ទាំង​អស់​គ្នា​


វ៉ាស៊ីនតោន៖ លទ្ធផល​នៃ​ការ​ចរចា​របស់​គណបក្ស​នយោបាយ​ធំៗ​ទាំង​ពីរ​ក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ដើម​សប្តាហ៍​នេះ​គឺ​ជា​ជំហាន​ត្រឹមត្រូវ​មួយ​ឆ្ពោះ​ទៅ​បង្កើត​ស្ថាប័ន​បោះឆ្នោត​មួយ​ដែល​បម្រើ​ផល​ប្រយោជន៍​សម្រាប់​គណបក្ស​នយោបាយ​ទាំង​អស់​ក្នុង​ប្រទេស​កម្ពុជា។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស។​

លោក​ អ៊ូ វីរៈ នាយក​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជាបាន​សម្តែង​ការ​អបអរសាទរ​ដែល​ការ​ចរចា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះជាតិ​បាន​សម្រេច​ហួស​ពី​អ្វី​ដែល​ជា​ផល​ប្រយោជន៍សម្រាប់​តែ​គណបក្ស​ដែល​ឈ្នះ​ឆ្នោត​មក​ជា​ផល​ប្រយោជន៍​រួម​សម្រាប់​ជាតិ​ទាំង​មូល​នោះ​គឺ​ការ​កែទម្រង់​ប្រព័ន្ធ​បោះឆ្នោត​នៅ​កម្រិត​ថ្នាក់​ជាតិ​ ខេត្ត​និង​ឃុំ។

លោក​ វីរៈ បាន​បន្ត​ថា៖ «បើ​សិន​ជា​ធ្វើការ​កែប្រែ​ស្ថាប័ន​ទាំង​បី ហ្នឹង​បាន​បាន​ន័យ​ថា​យ៉ាង​ហោច​ណាស់​យើង​ធ្វើ​ម៉េច​ជំរុញ​ឱ្យ​គណៈកម្មការ​ទាំង​បី​ឯករាជ្យ​បាន។ នេះ​គឺ​ជា​អ្នក​ដើរ​តួ​មួយ​សំខាន់​ក្នុង​ការ​ជំរុញ​ឱ្យ​ប្រព័ន្ធ​បោះឆ្នោត​របស់​យើង​ទទួល​យក​បាន»។

ក្រុម​ការងារ​បច្ចេកទេស​បោះឆ្នោត​នៃ​គណបក្ស​ទាំង​ពីរ​បាន​ជួប​ចរចា​គ្នា​កាល​ពី​ថ្ងៃ​ច័ន្ទ​ហើយ​បាន​សម្រេច​លើ​ការ​ចុះ​បញ្ជី​អ្នក​បោះឆ្នោត​ រៀបចំ​ថវិកា​សម្រាប់​គណបក្ស​នយោបាយ​ និង​ការ​កែទម្រង់​ប្រព័ន្ធ​បោះឆ្នោត​ដោយ​ផ្តោត​លើ​ប្រព័ន្ធ​ឃោសនា​និង​ស្ថាប័ន​ដោះស្រាយ​វិវាទ​ទាក់ទង​នឹង​ការ​បោះឆ្នោត។​

លោក​ វីរៈ បាន​សង្កត់​ធ្ងន់​លើ​ឃោសនា​ជា​ពិសេសប្រព័ន្ធ​ទូរទស្សន៍​នា​ពេល​បច្ចុប្បន្ន​ថា​បើ​ទោះ​បី​ជា​មានភាព​ជា​ឯកជន​ប៉ុន្តែ​ពួកគាត់​ខ្លាច​ក្រសួង​ព័ត៌មាន​ដោយ​ខ្លាច​បាត់បង់​អាជ្ញាបណ្ណ​បើ​មិន​ធ្វើ​តាម​អ្វី​ដែល​គណបក្ស​កាន់​អំណាច​ចង់​បាន។

លោក​បន្ថែមថា៖​ «ដោយសារ​ការព្រួយ​បារម្ភ​ពី​ការ​ដក​អាជ្ញា​បណ្ណ​ធ្វើ​ឱ្យ​ពួកគាត់​ក្លាយ​ទៅ​ជា​បណ្តាញ​ឃោសនា​របស់​គណបក្ស​កាន់​អំណាច​ទាំងស្រុង។ នេះ​គឺ​ជា​ប្រភព​មួយ​ដែល​ធ្វើ​ឱ្យ​ការ​បោះឆ្នោត​មិន​ត្រឹមត្រូវ»។​

ការ​ធានា​បាន​នូវ​ឯករាជ្យ​ភាព​របស់​សមាជិក​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​តាម​រយៈ​ការ​ធ្វើ​ច្បាប់​កំណត់​មិន​ឱ្យ​ពួកគេ​ចូល​ក្នុង​គណបក្ស​នយោបាយ​ក្នុងរយៈ​ពេល​កំណត់​ណាមួយ​ហើយ​ធានា​នូវ​ភាព​ថ្លៃថ្នូរ​របស់​ពួកគាត់​ក៏​ជា​ជំហាន​បន្ទាប់​ដែល​អាច​នឹង​ជួយ​បាន​ផងដែរ។​

អង្គការ​សហប្រជាជាតិ​ធ្លាប់​បាន​ស្នើ​ឡើង​ឱ្យ​ជ្រើសរើស​អតីតចៅក្រម​ អ្នក​ដែល​មាន​អាជីព​មេធាវីនិង​អ្នក​ជំនាញ​ច្បាប់​មកបម្រើ​ការ​ជា​សមាជិក​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ប៉ុន្តែ​លោកអ៊ូ វីរៈបញ្ជាក់​ថា​ក្នុង​បរិបទប្រទេស​កម្ពុជា​នាពេលបច្ចុប្បន្ន​មិន​អាច​យក​ចៅក្រម​ដែល​ចូល​និវត្តន៍​មក​ធ្វើ​ជា​សមាជិក​បាន​ទេ​ដោយ​សារ​តែ​ពួកគាត់​ធ្លាប់​ជា​សមាជិក​គណបក្ស​នយោបា​យ​ ហើយក្នុង​រយៈ​ពេល​យូរ​អាច​ទុក​ឱ្យ​ពួកគាត់​នៅ​ក្រៅ​នយោបាយ​មួយ​រយៈ​សិន។ រីឯ​គណៈកម្មការបោះឆ្នោត​ថា្នក់​ឃុំ​មិន​ត្រូវ​ឱ្យ​ស្ថិត​ក្រោម​ឥទ្ធិពល​នយោបាយ​ហើយ​មន្ត្រី​រាជការ​ក៏​មិន​ត្រូវ​ចេញ​មុខ​ឃោសនា​ឱ្យ​គណបក្ស​នយោបាយ​ដែរ​បើ​ទោះបី​ជា​នៅ​ពេល​ទំនេរ​ពីការ​ងារ​ក៏ដោយ។

«គន្លឹះ​សំខាន់​បំផុត​កុំ​ឱ្យ​មន្ត្រី​រាជការ​ជាពិសេស​ទាហាន​ ប៉ូលិស ដុកទ័រ គ្រូពេទ្យ គ្រូបង្រៀន អ្នក​អប់រំ គឺ​កុំ​ឱ្យ​គាត់​ទៅ ឃោសនា​ទោះបី​ជា​ថ្ងៃ​អាទិត្យ​ក៏ដោយ»។

កត្តា​ហិរញ្ញ​វត្ថុ​សម្រាប់​គណបក្ស​នយោបាយបើ​សិន​ជា​មាន​ការ​ធានា​បាន​ល្អ​នឹង​ជួយ​ឱ្យ​មាន​អ្នកដែល​មាន​ទេពកោសល្យ​ជាពិសេស​ស្ត្រី​អាច​ចូលប្រឡូក​ក្នុង​ឆាក​នយោបាយ​បាន​ដោយ​សារ​តែ​បច្ចុប្បន្ន​មាន​ការ​គាប​សង្កត់​លើ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​អ្នក​ដែល​ចង់​ចូលរួម​ជាមួយ​នឹង​គណបក្ស​ប្រឆាំង។ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​អ៊ូ វីរៈ។

«អញ្ចឹង​ហើយ​បាន​ជា​យើង​អំពាវនាវ​ប្រហែល​ជា​គន្លឹះ​មួយ​ដ៏​សំខាន់​ដើម្បី​ដូរ​ ក្នុង​ឆាក​នយោបាយ​គឺ​ប្រហែល​ជា​ត្រូវ​ប្រើ​ប្រាស់​ថវិកា​ជាតិ....បើ​សិន​ជា​គាត់​បាន​លុយ​ពី​ជាតិ​ គាត់​ជំពាក់​ជាតិ​ប្រហែល​ជាគាត់​គិត​ផល​ប្រយោជន៍​ជាតិ​ជាង»។​

យ៉ាងណា​ក៏ដោយ​លោ​ក​ទេព​ នីថា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោតបាន​បញ្ជាក់​ថា​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៨​មក​គឺ​គណៈកម្មាធិការ​នេះ​បាន​ធ្វើ​វិសោធនកម្ម​កែទម្រង់​គ.ជ.បចំនួន​បីដង​មក​ហើយ។

«សមាសភាព​គ.ជ.ប​រាល់​ថ្ងៃ​ជា​សមាសភាព​នៃ​ស្ថាប័ន​ឯករាជ្យ​ហើយ​មន្ត្រី ក្នុង​នោះ​ភាគច្រើន​ជា​មន្ត្រី ដែល​ជំនាញ​គឺ​មន្ត្រី​ច្បាប់​និង​មន្ត្រី ជំនាញ​បោះឆ្នោត​...អញ្ចឹង​ការ​ផ្លាស់​ប្តូរ​អ្វី ក៏​ដោយ​ក៏​អាស្រ័យ​ទៅ​តាម​ច្បាប់​ដែរ​»។

​ប្រទេស​កម្ពុជា​កំពុង​ជាប់​គាំង​នយោបាយ​ជាង​៧​ខែ​មក​ហើយ​ដោយ​សារ​តែ​គណបក្ស​សង្គ្រោះជាតិ​មិន​ទទួល​យក​លទ្ធផល​ឆ្នោត​ដោយ​ចោទ​ថា​មាន​ភាព​មិន​ប្រក្រតី​ច្រើន​ដែល​ប៉ះពាល់​ដល់​លទ្ធផល​ឆ្នោត៕