ខេត្តសៀមរាប —
នៅថ្ងៃអាទិត្យទី៣០ខែមិថុនានេះគណបក្សសង្គ្រោះជាតិ ដែលគេមើលឃើញថាគឺជាគូប្រជែងដ៏ធំបំផុតរបស់គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចនោះបានបើកយុទ្ធនាឃោសនាជាលក្ខណៈទ្រង់ទ្រាយធំនៅក្នុងខេត្តសៀមរាបដែលមានសមាជិកនិងអ្នកគាំទ្រប្រមាណពីម៉ឺននាក់ចូលរួម។
ក្បួនដង្ហែយ៉ាងវែងដែលមានរថយន្តនិងម៉ូតូរាប់រយគ្រឿងនោះបានចាប់ផ្តើមចេញដំណើរពីផ្លូវ៦០ឆ្ពោះទៅកាន់តំបន់ផ្សេងៗទៀតក្នុងខេត្តសៀមរាបដោយមានការជួយសម្រួលចរាចរពីសំណាក់កងកម្លាំងនគរបាលខេត្ត និងការឃ្លាំមើលរបស់អ្នកសង្កេតការណ៍ជាច្រើននាក់។
លោក គង់ គាំគឺជាទីប្រឹក្សាជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិរួមជាមួយលោកស្រីកែរ សុវណ្ណរត្នន៍តំណាងរាស្រ្តប្រចាំខេត្តសៀមរាបជាអ្នកដឹកនាំក្បួនឃោសនានៅថ្ងៃនេះ។
នៅមុនក្បួនឃោសនាចេញដំណើរ លោកគង់ គាំបានថ្លែងសារប្រមាណ១០នាទីទៅកាន់សមាជិកនិងក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិដែលក្នុងសាររបស់លោកភាគច្រើនគឺបានវាយប្រហារចំៗទៅលើគណបក្សកាន់អំណាចនិងអំពាវនាវឲ្យប្រជាពលរដ្ឋធ្វើការផ្លាស់ប្តូរមេដឹកនាំចាស់សព្វថ្ងៃចេញដោយងាកមកបោះឆ្នោតឲ្យគណបក្សសង្រ្គោះជាតិវិញ។
លោកនិយាយថា៖ «ឥឡូវបងប្អូនទាំងអស់ស្រឡាញ់ជីវិត ស្រឡាញ់ជីវភាពយើងខ្លាំងទេ? បងប្អូនទាំងអស់ស្រឡាញ់ជីវភាព ស្រឡាញ់ជីវិតយើងខ្លាំង ណាស់ទៅឬ? បើស្រឡាញ់ជីវិត បើស្រឡាញ់ជីវភាពយើងខ្លាំងមានតែគណបក្សសង្គ្រោះជាតិទេដែលមានគោលនយោបាយបម្រើកសិករ បម្រើកម្មករ បម្រើមន្ត្រីរាជការ បម្រើចាស់ជរា បម្រើបញ្ហាសុខភាព បម្រើបញ្ហាអប់រំ ដូច្នេះបោះឆ្នោតជូនគណបក្សសង្គ្រោះជាតិដើម្បីជីវិតយើង ដើម្បីជីវភាពយើងទាំងអស់គ្នា»។
លោកបានមានប្រសាសន៍ថា ការដឹកនាំសព្វថ្ងៃនេះគឺមិនបានផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋដែលកំពុងជួបទុក្ខលំបាកនោះទេ។
ទាំងមេដឹកនាំ ទាំងសមាជិកសមាជិកាព្រមទាំងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិបានរាំទៅតាមបទចម្រៀងដែលសុទ្ធសឹងតែរិះគន់គណបក្សកាន់អំណាច ព្រមជាមួយនឹងសម្រែកអំពាវនាវដ៏កងរំពងសុំឲ្យមានការផ្លាស់ប្តូររបបបច្ចុប្បន្នចេញ។
នេះជាក្បួនឃោសនាដែលគេមើលឃើញថា ធំជាងគេក្នុងក្នុងខេត្តសៀមរាបសម្រាប់រយៈពេលបួនថ្ងៃដំបូងនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតនេះ។
ប្រទេសកម្ពុជានឹងធ្វើការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអណត្តិទី៥នៅថ្ងៃទី២៨ខែកក្កដានេះដោយមានគណបក្សចំនួន៨ចូលរួមប្រកួតប្រជែង៕