ភ្នំពេញ —
ដំណាលគ្នានឹងធ្វើការឃោសនាស្វែងរកសំឡេងឆ្នោត គណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងមានសក្តានុពល បានយកវិធីរៃអង្គាសថវិកាអ្នកគាំទ្រនិងសារធារណជនដើម្បីជួយទ្រទ្រង់ដំណើរការឃោសនារបស់ខ្លួន។
លោកយឹម សុវណ្ណ ជាអ្នកទទួលបន្ទុកការងារមូលនិធិរបស់គណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិត្រូវការការចូលរួមពីប្រជាពលរដ្ឋក្នុងការឃោសនា។
លោកនិយាយថា៖ «នៅក្នុងការឃោសនា យើងចំណាយធនធានច្រើនណាស់ អញ្ចឹងហើយប្រជាពលរដ្ឋមានឆន្ទៈចង់ចូលរួម។ យើងក៏បង្កើតនូវប្រព័ន្ធមួយដើម្បីឲ្យប្រជាពលរដ្ឋអាចចូលរួមទាំងផ្លូវកាយ ផ្លូវចិត្ត និងថវិកា ហើយយើងយកថវិកានេះទៅឃោសនា ទិញមួក ស្ទីកគ័រ ខិតប័ណ្ណ បដាដើម្បីបន្តសកម្មភាពឃោសនាឲ្យកាន់តែច្រើនថែមទៀត»។
គណបក្សសង្គ្រោះជាតិគឺជាគណបក្សតែមួយគត់ដែលបានបង្កើតកម្មវិធីរៃអង្គាសថវិកាពីមហាជន ស្របពេលដែលគណបក្សកាន់អំណាចបានបង្ហាញមធ្យោបាយគ្រប់គ្រាន់ក្នុងការគ្រប់គ្រងការឃោសនារបស់ខ្លួន។
ការប្រមូលមូលនិធិនេះធ្វើឡើងនៅទូទាំងប្រទេស និងនៅសាខាទីស្នាក់ការកណ្តាលគណបក្ស ឬនៅស្តង់ តាមគោលដៅនានា ហើយក៏មានការរៃអង្គាសចល័តក្នុងពេលកំពុងធ្វើដំណើរឃោសនាផងដែរ។
លោកឈូ វីរៈខេមរា ជាអតីតប្រធានគណបក្សសម រង្ស៊ីសង្កាត់ទន្លេបាសាក់ ហើយបច្ចុប្បន្នជាគណបក្សសង្គ្រោះជាតិ ដែលបញ្ជូលគ្នាជាមួយគណបក្សសិទ្ធិមនុស្ស។
លោកឈូ វីរៈខេមរា ដែលប្រចាំការនៅស្តង់មូលនិធិ ផ្លូវសុធារស បានឲ្យដឹងថា បុព្វហេតុបង្កើតឲ្យមានមូលធិនិនេះឡើងគឺមានការជំរុញដោយប្រជាពលរដ្ឋ។
លោកនិយាយថា៖ «នេះជាកម្លាំងរបស់ប្រជាពលរដ្ឋដែល ជំរុញឲ្យគណបក្សសង្គ្រោះជាតិធ្វើដូច្នេះ មិនមែនគណបក្សជាអ្នកចេញទេ។ ដើមឡើយ ប្រជាពលរដ្ឋគាត់ថា សូមឲ្យមេបក្ស ឬតំណាងធ្វើជាហិបមូលនិធិ។ ដល់អញ្ចឹង ពួកខ្ញុំប្រជុំគ្នាធ្វើរបាយការណ៍ទៅថ្នាក់លើ បានចេញអញ្ចឹងមក»។
លោកបានឲ្យដឹងទៀតថា ការប្រើប្រាស់ថវិកាទាំងនោះគឺសុទ្ធតែគោលបំណងទៅលើគណបក្ស និងមានភាពច្បាស់លាស់ ដោយការផ្ទៀងផ្ទាត់គ្នារវាងប្រាក់ក្នុងហិបនិងគល់បញ្ជី។
លោកឲ្យដឹងថា៖ «ពួកគាត់ថ្នាក់លើធ្វើការបែងចែកថវិកាត្រឹមត្រូវ។ គាត់ចំណាយដើម្បីគណបក្សទាំងអស់ ទីមួយគល់បញ្ជី ទីពីរហិប។ គាត់រាប់ក្នុងនេះ[ហិប] ត្រូវក្នុងនេះ ត្រូវ[គល់បញ្ជី]ត្រូវបានន័យថា OK»។
លោកឆាយ ចន្ទីជាអាជីវករមួយរូបនៅផ្សារទួលសង្កែ។ លោកដាក់ថវិកាទៅក្នុងហិបបណ្តើរ និយាយបណ្តើរថា៖ «នេះគឺជាគំនិតរបស់ខ្ញុំដែលស្រឡាញ់គណបក្សសង្គ្រោះជាតិ។ នេះជាការស្នេហាជាតិមួយដែលយើងត្រូវការជួយជាតិទាំងអស់គ្នា។ វានឹងជួយគ្រប់យ៉ាងដល់គណបក្សសង្គ្រោះជាតិ ទិញមួក អាវ ការបោះពុម្ពក្រដាសជាដើម តាមដែលគណបក្សត្រូវការ។ គាត់យកលុយនឹងចុះ ខ្ញុំមិនជឿថា គាត់យកលុយហ្នឹងដាក់ក្នុងហោប៉ៅគាត់ទេ»។
រីឯកញ្ញា សុគន្ធ វិជ្ជនី ជាអ្នកលក់រូបចម្លាក់ម្នាក់នៅក្រុងភ្នំពេញ។ កញ្ញាបានបញ្ជាក់ថា ការផ្តល់ជាមូលនិធិនេះសង្ឃឹមថា គណបក្សនឹងជួយដោះស្រាយបញ្ហានៅក្នុងសង្គមកម្ពុជាបាន។
នាងនិយាយថា៖ «យកលុយមកឧបត្ថម្ភខាងគណបក្សសង្រ្គោះជាតិនេះ សង្ឃឹមថា នឹងឈ្នះ។ ខ្ញុំយល់ថា គាត់ប្រាកដជាអាចទាមទារទឹកដីជូនខ្មែរបាន សំខាន់គឺកោះត្រល់ ហើយបំបាត់អំពើពុករលួយ»។
រហូតមកទល់ថ្ងៃនេះ គណបក្សប្រឆាំងបានប្រមូលថវិកាពីសប្បុរសជនបានចំនួនប្រមាណជាបីម៉ឺនដុល្លារ។
លោកកែម ឡី អ្នកវិភាគនយោបាយឯករាជ្យ យល់ឃើញថា ចលនាប្រមូលមូលនិធិសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតនេះ ជាយន្តការល្អមួយ ប៉ុន្តែវាទាមទារជាចាំបាច់នូវតម្លាភាពនៃការប្រើប្រាស់ថវិកាទាំងនេះ។
លោកនិយាយថា៖ «ចលនាសុំទានពីសហគមន៍ជាយុទ្ធសាស្រ្តមួយល្អ ឲ្យតែមានអ្នកមានចិត្តសប្បុរសធម៌ចូល។ តែបើមិនមានតម្លាភាពទេ វាធ្វើឲ្យប៉ះពាល់អារម្មណ៍របស់អ្នកគាំទ្រ ឬសកម្មជននានា»។
លោកកែម ឡីបានបញ្ជាក់ឲ្យដឹងទៀតថា ចលនាប្រមូលមូលនិធិពីសប្បុរសជននេះពុំបានធ្វើឲ្យប៉ះពាល់ដល់រូបភាពនៃដំណើរការឃោសនានយោបាយ ឬបង្ហាញនូវវិសមភាពក្នុងសង្គមឡើយ ដោយហេតុថា ដំណើរការឃោសនានយោបាយតែងតែត្រូវការធនធានច្រើន។
ឆ្លើយតបទៅនឹងចំណុចខាងលើនេះ លោកយឹម សុវណ្ណបានបង្ហាញឲ្យដឹងអំពីភាពច្បាស់លាស់នៃការប្រមូលនិងប្រើប្រាស់មូលនិធិរបស់គណបក្សសង្គ្រោះជាតិ។
លោកបន្តថា៖ «យើងមានប្រព័ន្ធសម្រាប់ប្រមូល។ ហើយនៅពេលបើកធុងម្តងៗ គឺក្រុមការងារទទួលបន្ទុកផ្នែកហិរញ្ញវត្ថុត្រួតពិនិត្យ និងចុះហត្ថលេខាទទួលត្រឹមត្រូវ ដើម្បីឲ្យធនធានហ្នឹងហូរទៅក្នុងការឃោសនាពិតប្រាកដ មិនឲ្យមានការបាត់បង់»។
គួរបញ្ជាក់ផងដែរថា ការប្រមូលមូលនិធិរបស់គណបក្សសង្គ្រោះជាតិបានធ្វើឡើងតាំងពីថ្ងៃទី៣០ ខែមិថុនាមកម្ល៉េះ ហើយនឹងបន្តរហូតដល់ថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោតគឺនៅថ្ងៃ ទី២៦ខែកក្កដា៕