ភ្នំពេញ —
មហាបាតុកម្មលើកដំបូងរបស់គណបក្សសង្គ្រោះជាតិបានបិទបញ្ចប់ទៅតាមការគ្រោងទុកដោយមិនមានប្រឈមនឹងអំពើហិង្សា និងមិនមានការដើរហែក្បួនកណ្តាលទីក្រុងភ្នំពេញទេ។
គណបក្សសង្គ្រោះជាតិបានកំណត់យកថ្ងៃសៅរ៍នេះជាថ្ងៃដំបូងនៃការធ្វើមហាបាតុកម្មជាលើកដំបូងដោយអហិង្សាដើម្បីទាមទារឲ្យរដ្ឋាភិបាល គណៈកម្មការជាតិរៀបចំការបោះឆ្នោត និងក្រុមប្រឹក្សាធម្មនុញ្ញ។ បង្កើតគណៈកម្មការឯករាជ្យស៊ើបអង្កេតភាពមិនប្រក្រតីក្រោយការបោះឆ្នោតដោយមានការចូលរួមពីអង្គការសហប្រជាជាតិ និងអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក។
មេដឹកនាំគណបក្សសង្គ្រោះជាតិបានសន្យាចំពោះក្រុមបាតុករថា លោកនឹងដាក់ជីវិតដើម្បីទាមទាររកយុត្តិធម៌ជូនម្ចាស់ឆ្នោត ប្រសិនណាបើការទាមទាររបស់ខ្លួនបានទទួលបរាជ័យ។
ការដឹកនាំធ្វើមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិបានធ្វើឡើងមុនមួយថ្ងៃបន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគ្រោងនឹងប្រកាសលទ្ធផលផ្លូវការនៅថ្ងៃអាទិត្យស្អែកនេះ។
លោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានព្រមានគ.ជ.ប.កុំឲ្យប្រកាសលទ្ធផលបោះឆ្នោតដរាបណាការទាមទារឲ្យបង្កើតគណៈកម្មការឯករាជ្យមិនទាន់ត្រូវបានដោះស្រាយ។
លោកកឹម សុខាបានសួរយោបល់ប្រជាពលរដ្ឋថា តើត្រូវធ្វើយ៉ាងណា ប្រសិនណាបើគ.ជ.ប.នៅតែប្រកាសលទ្ធផលនៅថ្ងៃអាទិត្យស្អែកនោះ ប្រជាពលរដ្ឋបានឆ្លើយព្រមៗគ្នាថា នឹងធ្វើមហាបាតុកម្ម។
លោកបាននិយាយថា៖ «បើគ.ជ.ប.នៅតែប្រកាសលទ្ធផលនៃការបោះឆ្នោត នោះគណបក្សសង្គ្រោះជាតិនឹងធ្វើអ្វី? ធ្វើមហាបាតុកម្ម? អ្នកណាចង់ធ្វើមហាបាតុកម្មលើកដៃ?»
មហាបាតុកម្មលើកដំបូងរបស់គណបក្សសង្គ្រោះជាតិដែលគ្រោងថា នឹងមានមនុស្សចូលរួមប្រមាណពីរម៉ឺននាក់នោះ ចំនួននេះបានកើនឡើងទ្វេដង ហើយបានឈរពេញប្រៀបនៅទីលានប្រជាធិបតេយ្យតែម្តង។
ក្រុមបាតុករ ដែលក្នុងនោះមានព្រះសង្ឃជាច្រើនអង្គនិមន្តមកចូលរួមផងបានកាន់បដារ រ កន្សែងចងក្បាល ទង់សញ្ញាគណបក្ស ទង់សាសនា និងទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាគ្រវីចុះឡើងៗពាសពេញទីលានប្រជាធិបតេយ្យ។
បដារទាមទារទាំងនោះបានសរសេរថា៖ «សន្លឹកឆ្នោតខ្ញុំ អាយុជីវិតខ្ញុំ» «មានយុត្តិធម៌ មានសន្តិភាព» និង «តើសំឡេងខ្ញុំ នៅឯណា?»
ក្រុមសមត្ថកិច្ចជាច្រើនរាប់ពាន់នាក់បានកាន់ខែល ដំបងឆក់ គ្រាប់បែកផ្សែង និងរថយន្តបាញ់ទឹកត្រូវបានដាក់ពង្រាយនៅជុំវិញសួនប្រជាធិបតេយ្យ និងតាមផ្លូវសំខាន់ៗ ក៏ប៉ុន្តែមិនមានការប៉ះទង្គិចណាមួយបានកើតឡើងទេ ដោយសារតែការធ្វើមហាបាតុកម្មលើកនេះបានធ្វើឡើងដោយអហិង្សា។
មានក្រុមបាតុករមួយចំនួនត្រូវបានក្រុមអង្គការក្រៅរដ្ឋាភិបាលនិយាយថាបានដួលសន្លប់ដោយសារកំដៅថ្ងៃ និងហ្វូងមនុស្សច្រើនកុះករពេក។
ក្រុមអ្នកចូលរួម ដែលរួមមានអ្នករងគ្រោះដោយសារការចាប់យករំលោភដីធ្លីមកពីតំបន់បឹងកក់ បូរីកីឡា សហគមន៍ថ្មគោល សហជីពកម្មករ និងប្រជាពលរដ្ឋនៅក្នុងទីក្រុងភ្នំពេញ ព្រមទាំងបណ្តាខេត្តមួយចំនួន ព្រមទាំងព្រះសង្ឃនិងខ្មែរឥស្លាមត្រូវបានអនុញ្ញាតឲ្យថ្លែងសារម្នាក់ម្តងៗទៅកាន់ក្រុមបាតុករ។
រាល់ខ្លឹមសារនីមួយៗត្រូវបានក្រុមបាតុករទះដៃ និងនិយាយដោយសំឡេងម៉ឹងមាត់ថា «ត្រូវតែប្តូរ»។ ប្តូរដែលក្រុមបាតុករចង់និយាយនេះទំនងជាមានឆន្ទៈចង់ប្តូរមេដឹកនាំបច្ចុប្បន្នចេញ។
«យើងអត់ខ្លាចទេ»។
លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងប្រាប់ក្រុមបាតុករថា មហាបាតុកម្មនេះមិនទាន់បញ្ចប់ទេ។ ប្រសិនណាបើមិនដោះស្រាយ នោះមហាបាតុកម្មលើកក្រោយៗទៀតនឹងទាមទារឲ្យមានការបោះឆ្នោតឡើងវិញ។
លោកនិយាយថា៖ «ខ្ញុំព្រះករុណាទូព្រះបង្គំទាំងអស់គ្នាសម្រេចចិត្តបន្តធ្វើមហាបាតុកម្មអហិង្សាទូទាំងប្រទេស ជាបន្តទៀត រហូតដល់មានដំណោះស្រាយប្រកបដោយយុត្តិធម៌ជូនប្រជារាស្ត្រខ្មែរជាម្ចាស់ឆ្នោត»។
មហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិលើកដំបូងនេះបានដាក់ចេញនូវញត្តិចំនួនបួនចំណុចធំៗ ដែលក្នុងនោះរួមមានមិនទទួលស្គាល់លទ្ធផលណាមួយដែលចេញដោយគ.ជ.ប. និងទទូចដល់ព្រះមហាក្សត្រឲ្យជួយព្រះរាជអន្តរាគមន៍ដើម្បីរកដំណោះស្រាយភាពមិនប្រក្រតីក្នុងការបោះឆ្នោត។ក៏ប៉ុន្តែគ.ជ.ប.បានប្រកាសថា លទ្ធផលផ្លូវការនៃការបោះឆ្នោតនឹងប្រកាសនៅថ្ងៃអាទិត្យស្អែកនេះ៕

Your browser doesn’t support HTML5