សង្គម​សេរី​ថ្លឹងថ្លែង​​អំពី​ការ​​ប្រើ​បច្ចេកវិទ្យា​ស្មាតហ្វូន​ដែលអាច​ជូន​ដំណឹង​ពេល​​​យើង​បាន​ទៅ​ក្បែរ​អ្នក​កើត​កូវីដ១៩

រូបឯកសារ៖ អ្នកដំណើរម្នាក់ចុចទូរស័ព្ទអំឡុងពេលរថភ្លើងក្រោមដីនៅក្រុងវូហាន ខេត្តហ៊ូបៃ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០។

ទូរស័ព្ទស្មាតហ្វូន (smartphone) នៅក្នុងហោប៉ៅរបស់អ្នកឆាប់ៗនេះ​អាចប្រហែលឲ្យអ្នកដឹងពេលណាអ្នកនៅក្បែរអ្នកកើតជំងឺកូវីដ១៩។

ខណៈ​ដែល​សហគមន៍​នានា​នៅ​ទូទាំង​ពិភពលោក​ពិចារណា​ពី​ជំហាន​ដំបូងៗ​ដើម្បី​បើក​ប្រទេស​ឡើង​វិញ មាន​ការ​ភ័យ​ខ្លាច​ថា នៅពេល​ដែល​មនុស្ស​ចាប់​ផ្តើម​ចេញ​ដើរ​វិញ វីរុស​កូរ៉ូណានេះ​នឹង​រីក​រាល​ដាល​(ជា​ថ្មី)។ ប៉ុន្តែ​មាន​បញ្ហា​ប្រឈម​ខុស​ពីគេ​ក្នុង​ការ​បញ្ឈប់​ការ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ១៩​នេះ។ អ្នក​ដែល​ឆ្លង​ជំងឺ​នេះ​មួយ​ចំនួន​មិនដែល​ចេញ​រោគ​សញ្ញា​អ្វី​នោះ​ទេ។ ហើយ​អ្នក​ដែល​ធ្លាក់​ខ្លួន​ឈឺ​ប្រហែល​ចម្លង​ជំងឺ​នេះ​អស់​រយៈ​ពេល​មួយ​ឬ​ពីរ​ថ្ងៃ​រួច​ទៅ​ហើយ​ មុននឹង​ចាប់​ផ្តើម​ក្អក ឬ​រងារ​ខ្លួន ដែល​នេះ​ជា​រោគ​សញ្ញា​ទូទៅ​មួយ​ចំនួន​នៃ​ជំងឺ​កូវីដ១៩។

ក្រុមហ៊ុន Apple ក្រុមហ៊ុន Google និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដទៃ​ទៀត​កំពុង​ធ្វើការ​លើ​គម្រោង​មួយ​ដើម្បី​ប្រើប្រាស់​ទូរស័ព្ទsmartphone ដើម្បី​ជូន​ដំណឹង​ដល់អ្នក​ដែលបាន​ទៅជិតអ្នកកើត​ជំងឺ​នេះ។​ ពួកគេ​ហៅ​វាថា « exposure notification» ឬ​ដែល​មាន​ន័យថា «ការ​ជូនដំណេឹង​ថា​អ្នក​បាន​ទៅក្បែរ​អ្នក​កើត​ជំងឺ​កូវីដ១៩»។

ឧបករណ៍​ឌីជីថល​មួយ​សម្រាប់​ក្រុម​អាជ្ញាធរ​សុខាភិបាល

នៅ​ខែ​ក្រោយ​ ក្រុមហ៊ុន Apple​ ដែល​ផលិត​ទូរស័ព្ទ iPhone និង​ក្រុមហ៊ុន Google ដែល​ប្រព័ន្ធ​ប្រតិបត្តិការ Android របស់​ក្រុមហ៊ុន​នេះ (orរបស់​ខ្លួន) ត្រូវ​បាន​ប្រើប្រាស់​នៅ​ក្នុង​ទូរស័ព្ទ smartphone ភាគ​ច្រើន​ក្នុង​ពិភពលោក​នោះ នឹងចេញ​កម្មវិធី(​កុំព្យូទ័រ) software ដែល​អាច​អនុញ្ញាត​ឲ្យ​ទូរស័ព្ទ​របស់​យើង​ផ្លាស់ប្តូរ​ព័ត៌មាន​តាម​បច្ចេកវិទ្យា Bluetooth។​ ក្រុម​អាជ្ញាធរ​សុខាភិបាល​និង​ក្រុមហ៊ុន​ដៃគូ​របស់​ពួកគេ​នឹង​បង្កើត​កម្មវិធី​ទូរស័ព្ទ​ដែល​ពួកគេ​នឹង​ប្រើប្រាស់​ដើម្បី​ជូន​ដំណឹង​ដល់អ្នក​ទាំង​ឡាយ​ណាដែល​បាន​ទៅនៅ​ក្បែរ​អ្នក​ដែល​ធ្វើតេស្ត​វិជ្ជមាន​ថា​បាន​ឆ្លង​វីរុស​នេះ​ឬ​យ៉ាង​ណា។

ប៉ុន្តែ​តើ​កម្មវិធី​នេះ​នឹង​មាន​ដំណើរការ​ឬទេ? មាន​ឧបសគ្គ​ជា​ច្រើន​តទៅ​មុខ​ទៀត។ មនុស្ស​ជា​ច្រើន​នឹង​ត្រូវ download​ ឬ​ដាក់​កម្មវិធី​នេះ​ទៅ​ក្នុង​ទូរស័ព្ទ​របស់​ពួកគេ​ដើម្បី​ឲ្យ​កម្មវិធី​នេះ​មាន​ដំណើរ​ការ​ទៅ​មុខ ហើយ​មនុស្ស​ជាច្រើន​ប្រហែល​ចង់​ឲ្យ​មាន​ការ​ធានា​ថា​រឿង​ឯកជនភាពនិង​ទិន្នន័យ​របស់​ពួក​គេ​មិន​ត្រូវ​បាន​គេ​លួច។ ហើយ​មាន​បញ្ហា​បច្ចេកទេស​ជាច្រើន។ ឧទាហរណ៍​ ថា​តើ​កម្មវិធី​ទូរស័ព្ទ​នេះ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​របស់​ទូរស័ព្ទ​ឬ​យ៉ាង​ណា។

លោក Harper Reed ដែល​ជា​សហគ្រិន​មួយ​រូប​និង​ជា​អតីត​នាយក​ផ្នែក​បច្ចេកវិទ្យា​ឲ្យ​យុទ្ធនាការ​របស់​លោក​អតីត​ប្រធានាធិតបី​ អូបាម៉ា បាន​ថ្លែងថា៖«វា​រាង​ស្មុគស្មាញ ព្រោះ​វា​ជា​បច្ចេកវិទ្យា​ដែល​មិន​ទាន់​ដាក់​ឲ្យ​សាកល្បង​ប្រើ (or គេ​មិន​ទាន់​បាន​សាកល្បង​ប្រើ)។ បើ​វា​មិន​ដំណើរការ​ទេ យើង​អាច​ធ្វើ​ឲ្យ​មនុស្ស​ម្នា​ស្ថិតក្នុង​ស្ថានភាព​គ្រោះថ្នាក់។ ប៉ុន្តែ​បើ​វា​ដំណើរការ​វិញ​ ការ​ដែល​អាច​ជូន​ដំណឹង​ជា​មុន បាន​ទាន់​ពេល​អំពីថា​យើង​បាន​ទៅ​ក្បែរ​អ្នក​ដែល​កើត​ជំងឺ​កូវីដ១៩ នេះ​អាច​ជួយ​យ៉ាង​ខ្លាំងឲ្យ​សហគមន៍​របស់​យើង​បន្ថយ​ចំនួនអ្នក​ឆ្លង​កូវីដ១៩ ​ហើយ​អាច​ជៀស​ផុត​ពី​ជំងឺ​នេះ»។

តើ​ទិន្នន័យ​ស្ថិត​នៅ​ឯណា?

នៅ​ទូទាំង​ពិភពលោក មាន​ការ​ជជែក​ដេញ​ដោល​អំពី​បច្ចេកវិទ្យា​និង​គោល​នយោបាយ។ តើ​អាជ្ញាធរ​សុខាភិបាល​របស់​រដ្ឋាភិបាល​គួរ​ប្រមូល​ទិន្នន័យ​ ឬ​ តើ​ទិន្នន័យ​គួរ​ស្ថិត​ក្នុង​ទូរស័ព្ទsmartphone ឬ​ទេ? ក្រុមហ៊ុន Apple ក្រុមហ៊ុន Google និង​ក្រុមហ៊ុន​ដទៃ​ទៀត​នៅ​សហរដ្ឋអាមេរិក​ទទូច​ថា​ ទិន្នន័យ​គួរ​ស្ថិត​ក្នុង​ទូរស័ព្ទ ​ដើម្បីការ​ពារ​ឯកជនភាព​របស់​គ្រប់គ្នា ហើយ​ក៏​ដើម្បីធ្វើ​ឲ្យ​ទិន្នន័យ​នោះ​មាន​សុវត្ថិភាព​កុំ​ឲ្យ​គេ​ចូល ​លួចបាន។

រដ្ឋាភិបាល​មួយចំនួន​កំពុង​ធ្វើការ​បង្កើត​កម្មវិធី​ទូរស័ព្ទ​នានា​ដែល​អាច​ប្រើប្រាស់​ប្រព័ន្ធ​ GPS។​ បច្ចេកវិទ្យា​ក្រុមហ៊ុន Apple និងក្រុមហ៊ុនGoogleមិន​ប្រើប្រាស់​ប្រព័ន្ធ​ GPS ទេ។

ប្រសិន​បើ​កម្មវិធី​ទូរស័ព្ទនោះអាច​រក្សាឯកជនភាព​បានហើយ​មាន​សន្តិសុខ មនុស្សម្នា​ទំនង​ប្រើប្រាស់​វា។ នេះ​បើតាម​ប្រសាសន៍​របស់​លោក Henry de Valence មក​ពី​អង្គការ TCN Coalition ដែល​ជា​ក្រុម​ចម្រុះ​នៃ​អ្នក​បង្កើត​កម្មវិធី​ទូរស័ព្ទ​និងអ្នក​ដទៃ​ទៀត​ដែល​ធ្វើការ​ទៅ​លើ​បច្ចេកវិទ្យា​និង​គោលនយោបាយ​ពាក់ព័ន្ធ​នឹង​កម្មវិធីប្រព័ន្ធ​ជូន​ដំណឹង​ថាអ្នក​បាន​នៅ​ក្បែរ​អ្នក​កើត​ជំងឺ​កូវីដ១៩។

លោក Valence បានថ្លែងថា៖«ម្នាក់ៗ​ចង់​ជួយ​និង​ចង់​ទប់ស្កាត់​ការរីករាល​ដាល​នៃ​ជំងឺ​នេះ។ ដូច្នេះ​ប្រសិន​បើ​យើង​ឲ្យ​ជម្រើស​ពួកគេ​មួយ​ដែល​មិន​បង្ក​ហានិភ័យ​ដល់​ពួកគេ ប៉ុន្តែ​អនុញ្ញាត​ឲ្យ​ពួកគេ​ជួយ​ខ្លួនឯង​និង​អ្នក​ដទៃ។ ម្នាក់ៗចូល​រួមប្រើ​កម្មវិធី​នេះ​ដោយ​ស្ម័គ្រ​ចិត្ត​(មិន​បាច់​បង្ខំ)»។

នៅ​មាន​បញ្ហា​ជាច្រើន​ដែល​យើង​មិនទាន់​បានដឹង​ថា​តើ​កម្មវិធីជូន​ដំណឹង(ថា​យើង​នៅ​ក្បែរ​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩​)នេះ​នឹង​ដំណើរ​ការឬ​ទេ ហើយ​យើង​ក៏​មិន​ដឹង​ថានឹង​មាន​មនុស្សច្រើន​ប្រើកម្មវិធី​នេះ​ដែរ​ឬ​យ៉ាង​ណា​ទេ។ ប៉ុន្តែ​មាន​ក្តី​សង្ឃឹម​ថា បច្ចេកវិទ្យា​នេះ​ប្រហែល​មាន​តួនាទី​ក្នុង​ការ​កាត់​បន្ថយ​ការ​ឆ្លង​រីករាលដាល​នៃ​វីរុសកូរ៉ូណា​ប្រភេទ​ថ្មី​ដែល​បង្ក​ជំងឺ​កូវីដ១៩នេះ៕

ប្រែសម្រួលដោយ ស្រេង លក្ខិណា