ភ្នំពេញ៖ នៅសល់តែបួនថ្ងៃទៀតប៉ុណ្ណោះ គឺនៅថ្ងៃទី២៣ខែកញ្ញានេះព្រះមហាក្សត្រសម្តេចព្រះបរមនាថនរោត្តម សីហមុនី នឹងយាងបើកកិច្ចប្រជុំសភាជាលើកដំបូងក្រោយពីការបោះឆ្នោតកាលពីខែកក្កដា។
វាគឺជាកិច្ចប្រជុំដ៏មានសារៈសំខាន់បំផុតដើម្បីផ្តល់សុពលភាពដល់រដ្ឋសភាថ្មីនិងដើម្បីអាចឈានទៅបង្កើតរដ្ឋាភិបាលថ្មី។
ក៏ប៉ុន្តែរហូតមកទល់ថ្ងៃព្រហស្បតិ៍នេះមានតែគណបក្សប្រជាជនកម្ពុជាទេដែលប្រកាសថាខ្លួននឹងចូលរួមកិច្ចប្រជុំនោះ។ រីឯគណបក្សសង្គ្រោះជាតិនៅតែប្រកាន់ជំហរមិនចូលប្រជុំដោយសារមូលហេតុថាការដោះស្រាយភាពមិនប្រក្រតីនៃការបោះឆ្នោតនិងយុត្តិធម៌សម្រាប់ម្ចាស់ឆ្នោតមិនទាន់ត្រូវបានដោះស្រាយ។
បើគេពិនិត្យទៅឃើញថាកត្តាទាំងពីរគឺជាបញ្ហាស្នូលដែលនឹងនាំឲ្យមានវិបត្តិសម្រាប់កិច្ចប្រជុំសភាដំបូងនិងវិបត្តិបង្កើតឲ្យមានភាពជាប់គាំងនយោបាយ។
ផ្ទុយទៅវិញអ្នកវិភាគនយោបាយកម្ពុជានៅតែមានសង្ឃឹមថាគណបក្សទាំងពីរអាចនឹងឈានដល់ចំណុចត្រូវរ៉ូវគ្នាយ៉ាងសុខដុមនៅមុនពេលកិច្ចប្រជុំសភាបើកឆាកនេះប្រសិនបើគណបក្សទាំងពីរសុខចិត្តចាញ់រៀងខ្លួន។ ហើយដំណាលគ្នានោះគណបក្សទាំងពីរសុខចិត្តទទួលយកបរាជ័យនិងក៏ដូចជាជ័យជំនះ«ជានិមិត្តរូប»។
បើគេក្រឡេកមើលស្ថានភាពនយោបាយសព្វថ្ងៃគឺគណបក្សជំទាស់ជាអ្នកដាក់សន្លឹកបៀរនៅលើតុសម្រាប់លេង។ពោលគឺគណបក្សនេះដែលទទួលបានការគាំទ្រពីកម្លាំងមហាជនដែលគេមិនបានស្មានទុកកាលពីពេលមុន បានអះអាងថាខ្លួននឹងទាមទារយុត្តិធម៌សម្រាប់អ្នកបោះឆ្នោតទាល់តែបានក្រោយពីបានលើកពីភាពមិនប្រក្រតីនិងការកេងបន្លំសន្លឹកឆ្នោតនិងឈ្មោះអ្នកបោះឆ្នោតដែលអាចនាំឲ្យលទ្ធផលបោះឆ្នោតមានការប្រួលប្រែ។
បើតាមគណបក្សសង្គ្រោះជាតិយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋម្ចាស់ឆ្នោតនោះគឺការរកឃើញការពិតនៃការចោទប្រកាន់ពីភាពមិនប្រក្រតី ការរាប់សន្លឹកឆ្នោតឡើងវិញនិងបោះឆ្នោតឡើងវិញនៅតំបន់មួយចំនួនហើយដើម្បីរកឃើញការពិតលុះណាតែបង្កើតគណៈកម្មការពិសេសនិងឯករាជ្យមួយដើម្បីដោះស្រាយបញ្ហានេះ។ ប៉ុន្តែត្រង់ចំណុចនេះគណបក្សប្រជាជនកម្ពុជាបានបង្ហាញជំហររបស់ខ្លួនយ៉ាងរត់មាត់ថាមិនអាចធ្វើទៅរួចទេ។
ដូច្នេះក្រុមអ្នកវិភាគកម្ពុជាមើលឃើញថាបើសិនជាគណបក្សប្រជាជនដើរថយក្រោយមួយជំហានក្នុងបៀរមួយវង់នេះដោយយល់ព្រមឲ្យមានការស្រាវជ្រាវរកការពិត។ ហើយគណបក្សនេះត្រូវតែហ៊ានទទួលស្គាល់ការពិតដែលបានរកឃើញបែបណានោះនៃជុំវិញការចោទប្រកាន់នៃភាពមិនប្រក្រតី។
ដំណាលគ្នានេះគណបក្សសង្គ្រោះជាតិនឹងថយក្រោយមួយជំហានដែរគឺប្រសិនបើមានការរកឃើញការពិតយ៉ាងណាគណបក្សនេះនឹងមិនសើរើចំនួនអាសនៈដែលប្រកាសជាផ្លូវការរួចទៅហើយគឺគណបក្សប្រជាជនកម្ពុជា៦៨អាសនៈនិងគណបក្សសង្គ្រោះជាតិ៥៥អាសនៈ។
ផ្អែកលើមូលដ្ឋានបែបនេះលោកបណ្ឌិតឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យជឿថាកិច្ចព្រមព្រាងនយោបាយអាចនឹងធ្វើឡើងនៅនាទីចុងក្រោយមុននឹងកិច្ចប្រជុំសភាថ្ងៃដំបូងនៅថ្ងៃទី២៣ខែកញ្ញានោះ។
«យើងមិនបាច់រុះរើក៏បានស៊ីសងនឹងព្រមព្រៀងគ្នាទេ។ប៉ុន្តែត្រូវតែទទួលស្គាល់ភាពមិនប្រក្រតីហើយពិនិត្យមើលភាពមិនប្រក្រតីក្នុងចំណោមសកម្មភាពកែទម្រង់គ.ជ.ប។មិនបាច់ស៊ើបអង្កេតមើលលទ្ធផលអ្វីផ្ទៀងផ្ទាត់អ្វីទេ។ព្រមព្រៀងគ្នាតែប៉ុណ្ណេះទៅហើយចូលក្នុងសភានិងពិនិត្យមើលដូចបានព្រមព្រៀងគ្នាទៅ។រួចគេអាចបំភ្លេចចោលពីរឿងលទ្ធផលហ្នឹងគឺទទួលឬមិនទទួលយកទៅ»។
សម្រាប់លោកឡៅ ម៉ុងហៃ ការទទួលស្គាល់របស់គណបក្សប្រជាជនកម្ពុជាឬការរកឃើញថាមានភាពមិនប្រក្រតីក្នុងការបោះឆ្នោតនោះគឺជាការរកឃើញការពិតនិងយុត្តិធម៌ជូនម្ចាស់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិរួចជាស្រេចទៅហើយ។
ដោយឡែកសម្រាប់លោកបណ្ឌិតហង្ស ពុទ្ធា នាយកប្រតិបត្តិនៃគណៈកម្មាធិការអព្យាក្រិត្យនិងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវនៅកម្ពុជាហៅកាត់ថានិកហ្វិកការធ្វើបែបនេះគឺជាការផ្តល់សម្បទានឲ្យគ្នាទៅវិញទៅមករវាងគណបក្សជាប់ឆ្នោតទាំងពីរ។
«បើសិនជាមានការពិតមួយនោះប្រជាពលរដ្ឋនឹងដឹងថាគណបក្សណាបែបណា។ ហើយប្រជាពលរដ្ឋនឹងមានការស្ងប់ចិត្ត»។
បើក្រឡេកមួយភ្លែតយន្តការនេះហាក់ដូចជាសាមញ្ញនិងងាយស្រួលសម្រាប់គណបក្សសង្គ្រោះជាតិដើម្បីទទួលយកពីព្រោះថាវាហាក់ដូចជាការទាមទាររបស់ខ្លួនបានជោគជ័យគឺប្រៀបដូចជាជោគជ័យជានិមិត្តរូប។ជោគជ័យជានិមិត្តរូបព្រោះថាប្រសិនបើរកឃើញការពិតដូចជាការចោទប្រកាន់មែនហើយក៏គណបក្សជំទាស់មិនអាចកែប្រែចំនួនអាសនៈដែលប្រកាសជាផ្លូវការដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានដែរ។ជោគជ័យដោយសារគណបក្សប្រជាជនកម្ពុជាទទួលស្គាល់ថាមានបញ្ហាដូចការចោទប្រកាន់មែន។
តែនោះគ្រាន់តែជាជ្រុងម្ខាងតែប៉ុណ្ណោះ។ រីឯជ្រុងម្ខាងទៀតនោះតើគណបក្សប្រជាជនកម្ពុជានឹងសុខចិត្តដកជើងរបស់ខ្លួនមួយចំហៀងដាក់មកខាងក្រោយបានដែរឬទេនៅពេលដែលគណបក្សកាន់អំណាចដ៏រឹងមាំមួយនេះត្រូវបំពេញមុខមាត់ដោយនីតិវិធីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនិងក្រុមប្រឹក្សាធម្មនុញ្ញតាមរយៈការបញ្ចប់រាល់បណ្តឹងនានានិងប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការរួចទៅហើយនោះ?
នោះគឺជាការលំបាកមួយសម្រាប់គណបក្សប្រជាជនកម្ពុជា។ដោយសារទីមួយការទទួលស្គាល់ការរកឃើញភាពមិនប្រក្រតីនឹងបង្អាប់មុខគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនិងក្រុមប្រឹក្សាធម្មនុញ្ញដែលបានសម្រេចថាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រកាលពីថ្ងៃទី២៨ខែកក្កដា«ត្រឹមត្រូវ»និងមិនមានភាពមិនប្រក្រតីដែលធ្វើឲ្យប៉ះពាល់ដល់សំឡេងឆ្នោត។
ទី២ បើគណបក្សប្រជាជនកម្ពុជាទទួលយកការរកឃើញថាមានភាពមិនប្រក្រតីជាយថាហេតុបែបណានោះគឺមានន័យថាគណបក្សនេះចុះចាញ់គណបក្សជំទាស់ជាលក្ខណៈនិមិត្តរូប។
បើទោះជាគណបក្សជំទាស់ទុកមុខទុកមាត់ឲ្យដោយមិនសើរើលើចំនួនអាសនៈក្រោយពីបានរកឃើញភាពមិនប្រក្រតីក៏ដោយក៏គណបក្សប្រជាជននឹងទទួលរងនូវការរិះគន់ថាជ័យជម្នះពីការបោះឆ្នោតរបស់ខ្លួនបានដោយសារការអនុគ្រោះឬសម្បទានរបស់គណបក្សសង្គ្រោះជាតិហើយវាក៏ជាផលវិបាកផ្នែកកិត្តិយសក្នុងការកាន់កាប់អំណាចរដ្ឋាភិបាលផងដែរពីព្រោះថាជ័យជម្នះរបស់ខ្លួនប្រៀបដូចជាជ័យជម្នះមិនពេញមុខពេញមាត់កើតចេញពីការបោះឆ្នោត។
ថ្វីបើក្រុមអ្នកវិភាគបានទាញការចាប់អារម្មណ៍ដើម្បីទម្លាយវិបត្តិមុនកិច្ចប្រជុំសភាលើកដំបូងក៏រហូតមកទល់នឹងថ្ងៃព្រហស្បតិ៍នេះគណបក្សជាប់ឆ្នោតទាំងពីរបានកាត់ផ្តាច់ពីការចរចាគ្នាបន្ទាប់ពីបានចរចាទល់មុខគ្នាដោយមេដឹកនាំកំពូលបានចំនួនពីរថ្ងៃក្នុងសប្តាហ៍នេះហើយបានព្រមព្រាងគ្នាជាគោលការណ៍លើការកែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។កិច្ចព្រមព្រាងនេះចង់ឬមិនចង់វាមានន័យរួចជាស្រេចថាគណបក្សទាំងពីរយល់ស្របគ្នាថាគ.ជ.ប មានបញ្ហា។
លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានសរសេរក្នុងទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃនេះថា គណបក្សរបស់លោកនឹងមិនចូលរដ្ឋាភិបាលឬរដ្ឋសភាទេដរាបណា«ក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋមិនត្រូវបានធានាថាក្លាយជាការពិតនោះទេ»។
លោកឈាង វុន សមាជិកតំណាងរាស្ដ្រជាប់ឆ្នោតរបស់គណបក្សប្រជាជនបញ្ជាក់ជំហរគណបក្សរបស់លោកថានឹងបើកកិច្ចប្រជុំសភាបើទោះជាគណបក្សជំទាស់មិនព្រមចូលរួមកិច្ចប្រជុំនោះក៏ដោយ។
ឈរលើជំហរផ្ទុយគ្នានេះគេអាចជឿបានថាគណបក្សសង្គ្រោះជាតិនឹងបន្តលេងសន្លឹកបៀរក្នុងដៃរបស់ខ្លួនតទៅទៀតហើយអាចត្រៀមខ្លួនឱបដៃឈរមើលគណបក្សប្រជាជនកម្ពុជាដឹកនាំរដ្ឋាភិបាលមួយដែលមិនពេញមុខមាត់ទាំងផ្ទៃក្នុងទាំងក្នុងក្របខណ្ឌអន្តរជាតិ។ហើយដោយសារសន្លឹកបៀរនៅក្នុងដៃគណបក្សជំទាស់គេពិបាកនឹងជឿថាគណបក្សនេះសុខចិត្តចូលប្រជុំសភានៅថ្ងៃទី២៣ខែកញ្ញានេះបើសិនជាមិនមានការត្រូវរ៉ូវគ្នាណាមួយជាមុននោះទេ។
ជាមួយគ្នានេះគេក៏អាចមើលឃើញជំហរដាច់ខាតរបស់គណបក្សប្រជាជនកម្ពុជាដែរដោយមិនខ្លាចសន្លឹកបៀររបស់គណបក្សជំទាស់នោះទេ។
ប៉ុន្តែអ្វីដែលគេគួរគិតនោះគឺថាគណបក្សប្រជាជនកម្ពុជានិងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន នឹងបង្ហាញជំហរកាន់តែតឹងតែងក្រោយពីកិច្ចប្រជុំលើកដំបូងនៃរដ្ឋសភាដែលគ្មានវត្តមានតំណាងរាស្ដ្រខាងគណបក្សជំទាស់ទាំង៥៥រូប។ ហើយនោះអាចជាវិធីគាបសង្កត់ផ្នែកនយោបាយ៕