«កាលពី១៥ឆ្នាំមុន ថ្ងៃមួយក្នុងខែកញ្ញាដែលបានចាប់ផ្តើមដូចថ្ងៃធម្មតា បានក្លាយជាថ្ងៃមួយដែលមានសភាពខ្មៅងងឹតជាទីបំផុតនៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសយើង» នេះជាសម្តីរបស់លោកប្រធានាធិបតីស.រ.អា បារ៉ាក់ អូបាម៉ា នៅក្នុងសុន្ទរកថាប្រចាំសប្តាហ៍របស់លោកនៅថ្ងៃសៅរ៍នេះ។
ថ្ងៃអាទិត្យស្អែកនេះជាថ្ងៃខួបទី១៥នៃការវាយប្រហារថ្ងៃទី ១១កញ្ញាមកលើស.រ.អា នៅក្នុងទីក្រុងញូវយក នៅតំបន់ជនបទមួយក្នុងរដ្ឋ Pennsylvania និងនៅមន្ទីរបញ្ចកោណ។ លោកប្រធានាធិបតីបានថ្លែងថា «ជីវិតមនុស្ស៣.០០០នាក់បានបាត់បង់»នៅថ្ងៃទី១១ កញ្ញា។ ពួកគេមកពីគ្រប់ជាន់ថ្នាក់ គ្រប់ជាតិសាសន៍ និង គ្រប់ជំនឿសាសនាជុំវិញស.រ.អា និងពិភពលោក។ លោកអូបាម៉ាបានថ្លែងថា មានការផ្លាស់ប្តូរច្រើន ក្នុងអំឡុងពេល១៥ឆ្នាំកន្លងទៅនេះ។ ប៉ុន្តែវាក៏ជាការសំខាន់ចាំបាច់ផងដែរ ដែលយើងត្រូវចងចាំអំពីអ្វីដែលមិនមានការផ្លាស់ប្តូរគឺ សេចក្តីថ្លៃថ្នូរដែលតំណាងឲ្យពលរដ្ឋអាមេរិកាំង។
នៅថ្ងៃអាទិត្យស្អែកនេះ លោកប្រធានាធិបតីនិងធ្វើការស្មឹងស្មាតមួយនៅសេតវិមាន។ បន្ទាប់ពីនោះមក លោកនឹងថ្លែងសុន្ទរកថានៅក្នុងពិធីមួយនៅមន្ទី Pentagon ដើម្បីរំឮកដល់វិញ្ញាណក្ខន្ធរបស់អ្នកដែលបានស្លាប់នៅពេលដែលយន្តហោះមួយគ្រឿងដែលពួកភេរវករចាប់ជំរិតបានហោះទៅបុកអាគារមន្ទីរបញ្ចកោណ៕