ភ្នំពេញ —
សហមេធាវីការពារក្តីរបស់អតីតបងធំទី២ នួន ជា បានច្រានចោលការចោទប្រកាន់ជាច្រើនរបស់សហព្រះរាជអាជ្ញាមកលើកូនក្តីរបស់ខ្លួន។
ជំហរនេះធ្វើឡើងមួយថ្ងៃប៉ុណ្ណោះក្រោយពីសហព្រះរាជអាជ្ញាទាមទារឲ្យអង្គជំនុំជម្រះសាលាដំបូងផ្តន្ទាទោសនួន ជា អតីតប្រធានសភាខ្មែរក្រហមនិងខៀវ សំផន អតីតប្រមុខរដ្ឋខ្មែរក្រហមឲ្យជាប់គុកអស់មួយជីវិតពីបទជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មក្រោមការដឹកនាំរបស់ពួកគេដែលបណ្តាលឲ្យប្រជាជនកម្ពុជាយ៉ាងតិច១,៧លាននាក់ស្លាប់បាត់បង់ជីវិត។
លោកមេធាវីវិចទ័រ កូប៉េ (Victor Koppe) បានលើកឡើងនៅក្នុងការសន្និដ្ឋានបញ្ចប់ការកាត់ក្តីសំណុំរឿង០០២វគ្គទី១នៅថ្ងៃអង្គារនេះថាការស៊ើបអង្កេតលើកូនក្តីរបស់ខ្លួនមានភាពលម្អៀងហើយលោកបានឆ្លើយតបមួយចំណុចម្តងៗទៅនឹងការចោទប្រកាន់របស់សហព្រះរាជអាជ្ញា។
«សហព្រះរាជអាជ្ញាបានចោទប្រកាន់គណបក្សកុម្មុយនិស្តកម្ពុជាក្នុងអំឡុងបីថ្ងៃចុងក្រោយនេះថាការបង្កើតសហករណ៍គឺជាអំពើល្មើសច្បាប់ដូច្នេះការប្រមូលប្រជាជនដាក់ក្នុងសហករណ៍គឺជានយោបាយឧក្រិដ្ឋកម្មយ៉ាងងងឹតងងុល។ ប្រសិនបើអង្គជំនុំជម្រះគ្រាន់តែសម្លឹងមើលបរិបទទូលាយជាងនេះអំពីការសម្រេចចិត្តរបស់កូនក្តីរបស់យើង និងនយោបាយដែលគណបក្សកុម្មុយនិស្តអនុម័តនោះ អង្គជំនុំជម្រះមិនអាចយល់បានទេថានួន ជា មិនមានចេតនាណាមួយបង្កើតរដ្ឋទាសករក្នុងសម័យកម្ពុជាប្រជាធិបតេយ្យនោះទេ»។
សហព្រះរាជអាជ្ញាអន្តរជាតិលោក វីលាម ស្ម៊ីត (William Smith) បានចោទប្រកាន់ធ្ងន់ៗលើជនជាប់ចោទនួន ជា និងខៀវ សំផន ថា ពួកគេកាប់សម្លាប់ប្រជាជនកម្ពុជាដើម្បីអំណាច។
ស្របពេលដែលសហព្រះរាជអាជ្ញាកម្ពុជាលោកស្រីជា លាង បានចោទប្រកាន់អតីតមេដឹកនាំកំពូលខ្មែរក្រហមទាំងពីរនាក់ថាជាមេស្ថាបនិករបបទាសករនិងជាអ្នកទទួលខុសត្រូវចំពោះការសម្លាប់រង្គាលនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ ដោយឡែកនៅថ្ងៃនេះលោកវិចទ័រ កូប៉េ បានឆ្លើយតបនឹងការចោទប្រកាន់ទាំងនេះដោយលើកឡើងថាការចោទប្រកាន់ផ្តោតសំខាន់លើអ្នកនិពន្ធនិងអ្នកជំនាញដែលលោកបង្ហាញថាអ្នកជំនាញទាំងនោះខ្វះភាពជឿជាក់ពិតប្រាកដ។
លោកអះអាងថា៖ «ព្រះរាជអាជ្ញាចង់លាបពណ៌ដល់របបខ្មែរក្រហម»។
លោកវិចទ័រ កូប៉េ បានលើកពីសារៈសំខាន់នៃការចូលរួមផ្តល់សក្ខីកម្មរបស់មេដឹកនាំសំខាន់ៗរបស់គណបក្សប្រជាជនកម្ពុជាដូចជាលោកជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានព្រឹទ្ធសភា លោកហេង សំរិន ប្រធានរដ្ឋសភា លោកអ៊ុក ប៊ុនឈឿន សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជាជាដើម។ ប៉ុន្តែតុលាការមិនសម្រេចតាមការស្នើសុំនោះទេ។
សហមេធាវីសញ្ជាតិហូឡង់បានសង្កត់ធ្ងន់ថាលោកហេង សំរិន គឺជាសក្សីដែលបានដឹងពីការជម្លៀសប្រជាជនកម្ពុជាពីទីក្រុងភ្នំពេញនិងនយោបាយទាក់ទងនឹងការចោទប្រកាន់អំពីការសម្លាប់មនុស្សនៅទួលពោធិ៍ជ្រៃខេត្តពោធិ៍សាត់។
ដោយឡែកលោកសុន អារុណ សហមេធាវីកម្ពុជារបស់ជនជាប់ចោទនួន ជា ជួយបន្ថែមថាការចោទប្រកាន់មួយចំនួនទៀតរបស់សហព្រះរាជអាជ្ញាលើកូនក្តីរបស់ខ្លួនមិនត្រឹមត្រូវនោះទេ។
«ការចោទប្រកាន់ខ្លះទៀតអំពីតួនាទីរបស់លោកនួន ជា មិនត្រឹមត្រូវទេ។ សហព្រះរាជអាជ្ញាសង្ឃឹមថាគាត់អាចបញ្ចុះបញ្ចូលឲ្យលោក លោកស្រីចៅក្រម ជឿលើការចោទប្រកាន់នោះ»។
លោកសុន អារុណ ក៏បានបដិសេធផងដែរថានួន ជា គ្មានតួនាទីដឹកនាំផ្នែកយោធានិងសន្តិសុខនោះទេ៕