គ្មាន​សញ្ញា​អំពី​ការសម្របសម្រួល​គ្នា​ជុំវិញ​ការសង់ជញ្ជាំង​ព្រំដែន​​អាមេរិក​-​ម៉ិកស៊ិក

រូបឯកសារ៖ (កណ្តាល) ប្រធានាធិបតី​អាមេរិក​លោក Donald Trump 

លោក Trump បាន​ទទួលទាន​អាហារ​ថ្ងៃត្រង់​នៅ​ឯ​វិមានរដ្ឋសភា​ជាមួយ​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ ហើយ​បន្ទាប់​មក​បាន​ចូលរួម​កិច្ចប្រជុំ​នៅ​ឯសេតវិមាន​ជាមួយ​ពួកមេដឹកនាំ​សភា​មក​ពី​គណបក្ស​ទាំងពីរ​គឺ​គណបក្ស​សាធារណរដ្ឋ​និង​គណបក្សប្រជាធិបតេយ្យ។

ប្រធានាធិបតី​អាមេរិក​លោក Donald Trump និង​ក្រុម​មេដឹកនាំ​សភា​បាន​ជួបប្រជុំ​គ្នា​ម្តង​ទៀត​កាល​ពី​ថ្ងៃពុធ​ ប៉ុន្តែ​គ្មាន​សញ្ញា​ណាមួយ​បង្ហាញ​ថា​ភាគី​ទាំងពីរ​សុខចិត្ត​ធ្វើ​សម្បទាន​ឲ្យ​គ្នា​ជុំវិញ​សំណើរ​ទាមទារ​ថវិកា​របស់​លោក Trump ដើម្បី​សង់​ជញ្ជាំង​ព្រំដែន​រវាង​អាមេរិក​ និង​ប្រទេសម៊ិកស៊ិក​នោះទេ​ ដែល​ជម្លោះ​នេះ​បាន​បណ្តាល​ឲ្យ​មាន​ការ​បិទទ្វារ​ផ្នែកខ្លះ​នៃ​រដ្ឋាភិបាល​អាមេរិក។

លោក Trump បាន​ទទួលទាន​អាហារ​ថ្ងៃត្រង់​នៅ​ឯ​វិមានរដ្ឋសភា​ជាមួយ​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ ហើយ​បន្ទាប់​មក​បាន​ចូលរួម​កិច្ចប្រជុំ​នៅ​ឯសេតវិមាន​ជាមួយ​ពួកមេដឹកនាំ​សភា​មក​ពី​គណបក្ស​ទាំងពីរ​គឺ​គណបក្ស​សាធារណរដ្ឋ​និង​គណបក្សប្រជាធិបតេយ្យ។

ប៉ុន្មាន​នាទី​ក្រោយ​មក​លោកស្រី Nancy Pelosi ប្រធាន​សភា​តំណាងរាស្ត្រ និង​មេដឹកនាំ​ព្រឹទ្ធសភា​ខាង​គណបក្សប្រជាធិបតេយ្យ​លោក Chuck Schumer បានឆ្លើយតប​ទៅ​អ្វី​វិញ​ថា​ការសង់ជញ្ជាំង​គឺ​មិនមែន​ជា​ការចាំបាច់​ទេ​ និង​បាន​ស្នើ​ដល់​លោក Trump ឲ្យ​បើក​រដ្ឋាភិបាល​ដែល​បាន​បិទ​តាំង​ពី​ថ្ងៃទី២២ខែធ្នូមក​ ខណៈ​ការ​ចរចា​កំពុង​បន្ត​ធ្វើឡើង​ជុំវិញ​សំណើរ​សង់ជញ្ជាំងព្រំដែន​ ដែល​លោក Trump និយាយ​ថា​ជា​ការចាំបាច់​ដើម្បី​ទប់ស្កាត់​អន្តោប្រវេសន៍​ខុសច្បាប់​ចូលក្នុង​សហរដ្ឋអាមេរិក។

នេះ​គឺ​ជា​ការបិទទា្វរ​រដ្ឋាភិបាល​យូរជាងគេ​លើកទីពីរ​នៅក្នុង​ប្រវត្តិសាស្រ្ត​សហរដ្ឋអាមេរិក​ ដែល​បាន​បណ្តាល​បុគ្គលិក​រដ្ឋាភិបាល​សហព័ន្ធ៨សែននាក់​បាត់បង់​ការងារ​បណ្តោះ​អាសន្ន ​ឬធ្វើការ​ទាំង​មិន​បាន​ទទួល​ប្រាក់ខែ៕