Your browser doesn’t support HTML5
លោកថ្លែងថា ប្រជាពលរដ្ឋបច្ចុប្បន្នមានការយល់ដឹងច្រើនអំពីសិទ្ធិសេរីភាពរបស់ខ្លួន ចេះតវ៉ាទាមទារ និងចង់ចូលរួមក្នុងការដឹកនាំប្រទេសសម្រេចកិច្ចការប្រទេសជាមួយមេដឹកនាំ។ លោកថ្លែងថានេះជាឱកាសមួយសម្រាប់ការធ្វើឲ្យ ប្រទេសរីកចម្រើន ប្រសិនបើអ្នកនយោបាយសុខចិត្តព្រមព្រៀងគ្នាចំពោះទំនោរថ្មីនេះ។
«ដូច្នេះផ្នត់គំនិតអ្នកដឹកនាំក៏ត្រូវដូរ យន្តការក៏ត្រូវដូរ របៀបដឹកនាំក៏ត្រូវដូរឲ្យទាន់ដើម្បីឆ្លើយតបនឹងតម្រូវការចង់បានរបស់ប្រជាពលរដ្ឋឲ្យបានច្រើនជាអតិប្បរិមា»។
លោកបានបញ្ជាក់ដែរថាពេលខ្លះ ការផ្លាស់ប្តូរអ្នកដឹកនាំមិនចាំបាច់ធ្វើដោយ ការដាក់សម្ពាធទេ តែអ្នកដឹកនាំខ្លួនឯងអាចផ្លាស់ប្តូរខ្លួនឯង យល់ពីឆន្ទៈរបស់ប្រជាពលរដ្ឋ ហើយសុខចិត្តធ្វើតាមការទាមទាររបស់ប្រជាពលរដ្ឋ ដូចជាមេដឹកនាំ ជាច្រើនក្នុងពិភពលោកដែលបានចុះចេញពីតំណែង ហើយគេធ្វើច្បាប់ទម្លាប់ ដើម្បីកុំឲ្យមានបញ្ហាអំពើហិង្សារវាងប្រជាពលរដ្ឋនិងប្រជាពលរដ្ឋ៕