ភ្នំពេញ —
ក្នុងចំណោមតំណាងរាស្ដ្រនៃគណបក្សប្រជាជនកម្ពុជាចំនួន៦៤រូប ដែលមានវត្តមាននៅក្នុងកិច្ចប្រជុំនៅថ្ងៃពុធនេះ មានតំណាងរាស្ដ្រប្រមាណដប់រូបប៉ុណ្ណោះ ដែលសកម្មក្នុងការចោទសួរដេញដោលសេចក្តីព្រាងច្បាប់ស្តីពីផ្លូវថ្នល់។ សេចក្តីព្រាងច្បាប់នេះមាន១៣ជំពូកនិង៨១មាត្រា។
យ៉ូរៗម្តង គេឃើញសមាជិករដ្ឋសភាធ្វើការចោទសួរធ្ងន់ៗទៅរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន សុំឲ្យពន្យល់ពីមូលហេតុដែលនាំឲ្យការសាងសង់ផ្លូវនៅកម្ពុជាមិនមានគុណភាពគឺជាការចោទសួរ ដែលទំនងជាមិនធ្លាប់មានដូច្នេះទេកាលពីមុនមក នៅពេលដែលគេមើលឃើញថាតំណាងរាស្ដ្រគណបក្សប្រជាជនកម្ពុជាតែងតែសម្តែងជំហរគាំទ្រនិងការពារទង្វើរបស់រដ្ឋាភិបាល។ ហើយសំណួរដូចខាងលើនេះ គេតែងតែឃើញចោទសួរដោយតំណាងរាស្ដ្ររបស់គណបក្សប្រឆាំង។
ក៏ប៉ុន្តែនៅពេលនេះ គណបក្សប្រឆាំង ដែលបានកើនចំនួនអាសនៈនៅក្នុងរដ្ឋសភារហូតដល់ចំនួន៥៥គឺតិចជាងគណបក្សកាន់អំណាចចំនួន១៣អាសនៈនោះ នៅតែបន្តធ្វើពហិការប្រជុំសភា មូលហេតុដោយសារគណបក្សនេះមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនោះទេ។
លោកឈាន វុន សមាជិកសភាគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការកិច្ចការបរទេសរបស់រដ្ឋសភា បានលើកឡើងថា ការសាងសង់ផ្លូវថ្នល់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងសាធារណការនឹងដឹកជញ្ជូននៅមានបញ្ហាច្រើន។ លោកបន្តថា មានការលួចកេងបន្លំផ្សេងៗលើថិវការដ្ឋ ហើយគ្មានការត្រួតពិនិត្យគុណភាពឲ្យបានត្រឹមត្រូវទេ ក្រោយការសាងសង់រួច។
«រឿងធំទី១ហ្នឹងគឺបច្ចេទេស។ បច្ចេកទេសមិនគ្រប់នឹងតម្លៃដែលយើងបង់។ ផ្លូវខូចដោយសារគ្មានអ្នកត្រួតពិនិត្យក្រោយការសាងសង់។ តើអាហ្នឹងក្រសួងសាធារណការអនុវត្តដល់ណាហើយ? តើសហការជាមួយស្ថាប័នណាខ្លះហើយ? សូមឆ្លើយចំណុចនេះឲ្យខ្ញុំ»។
បន្ទាប់ពីមានការចោទសួរពីសមាជិកសភា លោកត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានទទួលស្គាល់ថា កន្លងមកមានមន្ត្រីក្រសួងមួយចំនួនបានធ្វើការកិបកេងប្រាក់សម្រាប់សាងសង់ផ្លូវនោះមែន។ លោកបន្ថែមថា ក្រសួងសាធារណការនិងដឹកជញ្ជូនបាននិងកំពុងធ្វើការពង្រឹងការអនុវត្តច្បាប់។ ហើយថាច្បាប់ផ្លូវថ្នល់នេះនឹងជួយបំពេញចន្លោះប្រហោងកន្លងមក។
«សូមជម្រាបផងដែរថា ការខូចខាតផ្លូវថ្នល់ហ្នឹង យើងបានខំហើយខំទាំងអស់គ្នា។ យើងដឹងថា យើងត្រូវធ្វើយ៉ាងមេចហើយ។ ប៉ុន្តែវាមិនអាចធ្វើភ្លាមបាន១០០%នោះទេ»។
លោក ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញតឲ្យមានការបើកការពិភាក្សាដេញដោលតាមជំពូកនីមួយៗ គ្រប់ជំពូកទាំងអស់ ដែលត្រូវបានសម្រេចអនុម័តដោយមានការគាំទ្រទាំងស្រុងតាមរយៈការលើកដៃ។ ក្រៅពីនោះ មានការពិភាក្សាឲ្យមានការកែពាក្យពេចន៍មួយចំនួន។
លោកអ៊ូ វីរៈ ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងជាអ្នកវិភាគនយោបាយមួយរូប មានប្រសាសន៍ថា លោកមានការសោកស្តាយដែលការប្រជុំសភាដំណើរការទៅដោយគ្មានវត្តមានរបស់មន្ត្រីគណបក្សប្រឆាំង។
«ទោះបីយ៉ាងក៏ដោយ យើងមានការសោកស្តាយដែលសភាមិនអាចមានគណបក្សប្រឆាំងចូលរួម។ ការពន្លឿននូវការចរចាគ្នាធ្វើយ៉ាងណាអាចឲ្យមានសភាពេញអង្គដើម្បីឲ្យគណបក្សប្រឆាំងគាត់អាចឆ្លុះបញ្ចាំងទៅលើគំនិតរិះគន់របស់គាត់ផង»។
គួររំឭកថា មកទល់ពេលបច្ចុប្បន្ននេះ កម្ពុជាមានបណ្តាញផ្លូវថ្នល់សរុបប្រវែងជាង៤ម៉ឺន៩ពាន់គីឡូម៉ែត្រ។
ច្បាប់ស្តីពីផ្លូវថ្នល់នេះនឹងផ្តោតសំខាន់លើការបែងចែកប្រភេទផ្លូវថ្នល់ ការផ្ទេរអំណាចសមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់ ការប្រើប្រាស់ និងការថែទាំផ្លូវថ្នល់។ ច្បាប់ដដែលនេះក៏នឹងបូកបញ្ចូលអាជ្ញាបណ្ណផ្លូវថ្នល់ ថវិកាជាតិសម្រាប់ការអភិវឌ្ឍផ្លូវ និងការចែងជាបញ្ញតិ្តដើម្បីផាកពិន័យ ដាក់ទោសជនល្មើច្បាប់នេះផងដែរ។
លោកត្រាំ អ៊ីវតឹកថ្លែងថា ច្បាប់ស្តីពីផ្លូវថ្នល់នេះចងក្រងឡើងដើម្បីការពារទ្រព្យសម្បត្តិសាធារណៈ ស្វែងយល់ពីបច្ចេកទេស និងការការពារគុណភាពផ្លូវ សម្រួលដល់ការធ្វើសណ្តាប់ធ្នាប់ និងជំរុញឲ្យប្រជាពលរដ្ឋនិងវិស័យឯកជនចូលរួមជួសជុលផ្លូវសាធារណៈ៕