ប្រទេស​កម្ពុជា​មាន​កម្មវិធី​ថ្មី​ដើម្បី​សម្អាត​និង​រៀបចំ​ទីក្រុង​ភ្នំពេញ

ធុងសំរាម​ត្រូវ​បាន​ដាក់​ពង្រាយ​ ដើម្បី​សម្រួល​ដល់​ប្រជាពល​រដ្ឋ​អំឡុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះខែ អក​អំបុក ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី​១៩ ខែ​វិច្ឆិកា ឆ្នាំ ២០១៨។(ទុំ ម្លិះ/VOA)

កម្មវិធី​ថ្មី​ដើម្បី​សម្អាត​និង​រៀបចំ​ទីក្រុង​ភ្នំពេញ​កំពុង​ដំណើរ​ការ​ក្នុង​គោល​ឱ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​បញ្ហា​ដែល​កំពុង​កើន​ឡើង​នៅ​រាជធានី​ ​គឺ​បញ្ហា​ចរាចរណ៍​និង​សំរាម។

កាល​ពី​មុន​ ភ្នំពេញ​គឺ​ជា​រាជធានី​មួយ​ក្នុង​ចំណោម​ទីក្រុង​ពីរ​បី​នៅ​អាស៊ី​អាគ្នេយ៍​ដែល​ផ្លូវ​មិន​សូវ​ចង្អៀត​មិន​មាន​មនុស្ស​រស់​នៅ​ច្រើន​ពេក ​ឡាន​ និង​សំរាម​ក៏​ច្រើន​មិន​ច្រើន​ដែរ ប៉ុន្តែ​ទីក្រុង​នេះ​កំពុង​ផ្លាស់​ប្តូរ។ ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​មាន​កំណើន​ជាង​៦​ភាគ​រយ​ក្នុងមួយ​ឆ្នាំ។​ វា​បាន​ធ្វើ​ឱ្យ​មាន​មនុស្ស​កាន់​តែ​ច្រើនហើយ​បញ្ហា​ក៏​កាន់​តែ​ច្រើន​ដែរ​ ដូចជា​ស្ទះ​ឡាន ​និង​សំរាម​ជាដើម។ ​

ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ការ​កក​ស្ទះ​ចរាចរណ៍​និង​ការ​ប្រមូល​សម្រាម​គឺ​ជា​បណ្ហា​ចម្បងដែល​ប្រជាជន​កម្ពុជា​លើក​ឡើង​ នៅ​ពេល​សាលា​ក្រុង​ភ្នំពេញ​រៀបចំ​វេទិកា​សាធារណៈ​ស្តាប់​មតិ​ពលរដ្ឋ។

នៅ​អតីត​ប្រទេស​ក្រោម​អាណានិគម​បារាំង​នេះ​ ជា​ធម្មតា​បញ្ហា​នយោបាយមាន​ការ​ចាប់​អារម្មណ៍​ច្រើន​ ដូចជាការ​គេចោទ​ប្រកាន់​រឿង​លួច​បន្លំ​ក្នុង​ការ​បោះឆ្នោត​ឬ​នៅ​ពេល​ដែល​គូ​ប្រជែង​នយោបាយ​ត្រូវ​ចាប់​ដាក់​ពន្ធនាគារ។

ទោះ​យ៉ាង​ណា​ បញ្ហា​ដែល​ពលរដ្ឋ​ខ្លះ​ចង់​ឲ្យអ្នក​នយោបាយ​ដោះ​ស្រាយដូច​ជា​កុំ​ឲ្យ​ដាច់​ទឹក ​ដាច់​ភ្លើង​និង​បញ្ហា​សម្រាម​ហាក់​ដូចជា​មិន​សូវ​មាន​ការ​ចាប់​អារម្មណ៍​ទេ។​

ឥឡូវ​តាម​រយៈ​កម្ម​វិធី​ថ្មី​នេះ​ ​អង្គការ​ក្រៅ​រដ្ឋាភិបាល​អាច​ចូល​រួម​ជាមួយអ្នក​នយោបាយ​និង​ម្ចាស់​ឆ្នោត​ដោយ​បង្កើត​ឧបករណ៍​ដូចជា​កម្មវិធី​ស្មាតហ្វូន​ដើម្បី​ឱ្យ​ប្រជាជន​ដឹង​អំពី​សេវា​សាធារណៈ។​

ទីភ្នាក់ងារ​ស.រ.អា.​អភិវឌ្ឍន៍​អន្តរជាតិ​ដែល​ផ្តល់​មូលនិធិ​ដល់​គម្រោង​នេះ​មិន​ប្រាប់​ឲ្យដឹង​អំពី​ចំនួន​ថវិកា​ដែល​ខ្លួន​បាន​ផ្តល់​ទេ៕​