ទីក្រុង​ New Orleans ពឹង​អាស្រ័យ​លើ​ទំនប់​ថ្មី​ក្នុង​ការ​ការពារ​ទឹក​ជំនន់​នា​ថ្ងៃ​អនាគត

  • ​Greg Flagkus

នេះ​ជា​រូបភាព​ពីរ​ដែល​រូប​ខាង​ឆ្វេង​គឺ​ជា​ស្ថានភាព​នៃ​ទីក្រុង New Orleans ក្រោយពេល​ទទួល​រង​ខ្យល់ព្យុះ Katrina កាលពី១០ឆ្នាំមុន ហើយ​រូបខាង​ស្តាំគឺ​ជា​ស្ថានភាពទីក្រុង​នេះ​នាពេល​បច្ចុប្បន្ន។

កាល​ពី​​១០​ឆ្នាំ​មុន ទឹក​ដែល​បាញ់​ចេញ​ពី​ទំនប់​ដែល​ធ្លាយ​នោះ​ បាន​ធ្វើ​ឲ្យ​លិច​ស្ទើរ​គ្រប់​កន្លែង​ក្នុង​តំបន់​នេះ​ដែល​គេ​ស្គាល់​ថា​សង្កាត់​​ Lower Ninth Ward។

ដប់​ឆ្នាំ​បន្ទាប់​ពី​ផ្ទះ​របស់​អ្នកស្រី​ Renata ​បាន​ទឹក​ជន់​លិចនោះ​ អ្នកស្រី​និង​ក្រុម​គ្រួសារ​បន្ត​ធ្វើ​ការ​ជួសជុល។​ អ្នកស្រី​និយាយ​ថា៖​

«ពួក​យើង​នៅ​តែ​ជួសជុល​ផ្ទះ​របស់​ពួក​យើង​នៅ​ឡើយ ប៉ុន្តែ​ពួក​យើង​បាន​ធ្វើ​ឲ្យ​ផ្ទះ​ពួកយើង​អាច​រស់​នៅ​បាន។‍»

កាល​ពី១០​ឆ្នាំ​មុន ទឹក​ដែល​បាញ់​ចេញ​ពី​ទំនប់​ដែល​ធ្លាយ​នោះ​ បាន​ធ្វើ​ឲ្យ​លិច​ស្ទើរ​គ្រប់​កន្លែង​ក្នុង​តំបន់​នេះ​ដែល​គេ​ស្គាល់​ថា​សង្កាត់ Lower Ninth Ward។​

ទោះបីមនុស្ស​ជា​ច្រើន​បាន​សាងសង់​ផ្ទះ​ពួក​គេ​ឡើង​វិញ​ក៏​ដោយ ក៏​នៅ​តែ​មាន​ដី​ទំនេរ​និង​ហេដ្ឋារចនា​សម្ព័ន្ធ​ដែល​រង​ការខូចខាត​ជា​ច្រើន។​

នៅ​ក្រោយ​ព្រឹត្តិការណ៍មហាព្យុះ​ Katrina​ មក ទីភ្នាក់ងារ​ទទួល​បន្ទុក​ខាង​វិស្វកម្ម​របស់​កងទ័ព​សហរដ្ឋ​អាមេរិក បាន​ជំនួស​ទំនប់​ដែល​ខូចខាត​នោះ​ ដោយ​ទំនប់​ថ្មី​មួយ​ដែល​ល្អ​ជាង​មុន។​ ទំនប់​ថ្មី​នោះ​ ត្រូវ​បាន​សាងសង់​ឡើង​ជ្រៅ​ជាង​មុន​ និង​រឹងមាំ​ជាង​មុន​ ប៉ុន្តែ​ក្រុម​អ្នក​រិះគន់​ទីភ្នាក់ងារ​ទទួល​បន្ទុក​ខាង​វិស្វកម្ម​របស់​កងទ័ព​សហរដ្ឋអាមេរិក​ជា​ច្រើន​បាន​និយាយ​ថា​ ទំនប់​របៀប​នេះ​ គួរ​តែ​ត្រូវ​បាន​សាង​សង់​ឡើង​តាំង​ពី​ដំបូង​មក​ម្ល៉េះ។​

លោក​ Andy Kopplin អភិបាល​រង​ទីក្រុង​ New Orleans​ ថ្លែង​ថា៖​

«វា​គឺ​ជា​គម្រោង​ស្ថាបត្យកម្ម​ដែល​បរាជ័យ​ខ្លាំង​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ។​ ព្យុះ​ Katrina​ មិនមែន​ខ្លាំង​ជាង​ទំនប់​ដែល​គួរ​ត្រូវ​គេបាន​សាងសង់​ដើម្បី​ការពារ​នោះ​ទេ‍»។

លោក​ Martez Lynch និង​ក្រុម​គ្រួសារ​រស់​នៅ​ក្បែរ​ទំនប់​ថ្មី​នៅ​សង្កាត់​ Lower Ninth Ward។​ លោក​បាន​ថ្លែង​ថា៖

‍«ខ្ញុំ​មាន​អារម្មណ៍​ប្រសើរ​ជាង​មុន​ចំពោះ​ទំនប់​នា​បច្ចុប្បន្ន​នេះ។​ ខ្ញុំ​ចង់​មាន​ន័យ​ថា​ ទីភ្នាក់ងារ​ទទួល​បន្ទុក​ខាង​វិស្វកម្ម​របស់​កងទ័ព​សហរដ្ឋអាមេរិក​ និង​អ្នក​រាល់​គ្នា​ដែល​ជួយ​ក្នុង​រឿង​នេះ​ អាច​ជួយ​តាម​កម្រិត​មួយ​ប៉ុណ្ណោះ។​ មាតា​ធម្មជាតិ​នឹង​នៅ​តែ​អាច​នាំ​ឲ្យ​ព្យុះ​សង្ឃរាកើត​ជា​ថ្មី បើ​វា​គង់​នឹង​កើត​មាន​ឡើង​នោះ។​

ប៉ុន្តែ​ហេដ្ឋារចនា​សម្ព័ន្ធ​សាងសង់​ដោយ​មនុស្ស​នោះ​ បាន​បំផ្លាញ​កម្លាំង​ទប់ទល់​ពី​ធម្មជាតិ​ ដោយ​បាន​កាត់​បន្ថយ​តំបន់​លិច​ទឹក​ និង​កោះ​ទំនប់​រលក​នៃ​ទីក្រុង​ New Orleans។​

«អ្វី​ដែល​ទាំង​កោះ​ទំនប់​រលក​និង​វាល​លិច​ទឹក​បាន​ធ្វើ​នោះ​គឺ​ ពួកគេ​កាត់​បន្ថយ​កម្លាំង​ព្យុះ​ ដូច្នេះ​បើ​ព្យុះ​នេះ​បក់បោក​មក​លើ​សហគមន៍​នោះ​ វា​នឹង​ថយកម្លាំង​ខ្លះ‍»។​

លោក​ Graham​ ថ្លែង​ថា​ អាជ្ញាធរ​រដ្ឋ​និង​សហព័ន្ធ​កំពុង​ធ្វើ​ការ​រួម​គ្នា​ ក្នុង​ការ​ស្តារ​កោះ​ទំនប់​រលក​ទាំង​នោះ​ឡើង​វិញ​ដើម្បីការពារ​កុំ​ឲ្យ​មាន​ការ​រើប​ឡើង​វិញ​ជា​ថ្មី​ម្តង​ទៀត​នៃ​អ្វី​ដែល​បាន​កើត​មាន​ឡើង​កាល​ពី​១០ឆ្នាំមុន៕

ប្រែ​សម្រួល​ដោយ ស្រេង លក្ខិណា