វ៉ាស៊ីនតោន —
នៅសប្តាហ៍នេះ ក្រុមប្រទេសជាមិត្ត ឬប្រទេសចាប់អារម្មណ៍នឹងសាលាក្តីកាត់ទោសខ្មែរក្រហម បានអនុម័តយល់ព្រមលើកញ្ចប់ថវិកាចំនួន៦០លាន៥សែនដុល្លារស.រ.អា.សម្រាប់សាលាក្តីខ្មែរក្រហមសម្រាប់គម្រោងចំណាយរយៈពេល២ឆ្នាំគឺឆ្នាំ២០១៤ និងឆ្នាំ២០១៥។ នេះបើតាមការអះអាងនៅថ្ងៃអង្គាររបស់ក្រុមមន្ត្រីសាលាក្តីខ្មែរក្រហម។
កញ្ចប់ថវិកាដែលគេបានអនុម័តនោះគឺសម្រាប់ភាគីជាតិ មានជាង១២លាន ដុល្លារសម្រាប់រយៈពេល២ឆ្នាំ ហើយរយៈពេលដូចគ្នាដែរសម្រាប់ភាគីអន្តរជាតិមានចំនួនជាង៤៨លានដុល្លារ។ ថវិកានេះគឺដើម្បីទ្រទ្រង់ដល់ដំណើរការចំណាយនានាដើម្បីកាត់ទោសពួកអតីតមេដឹកនាំខ្មែរក្រហមកំពូលពីររូប ជាជនជាប់ចោទគឺនួន ជា និងខៀវ សំផន។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីកាត់ទោសខ្មែរក្រហម បានអះអាងថា សាលាក្តីខ្មែរក្រហម ជាពិសេសភាគីជាតិ ចង់ឃើញការទម្លាក់ថវិកាឲ្យបានឆាប់ក្រោយពីអនុម័តនេះ។
«ជាការណ៍ពិត បន្ទាប់ពីការអនុម័តលើគម្រោងថវិកាពីក្រុមប្រទេសម្ចាស់ជំនួយនេះគឺយើងស្នើសុំឲ្យមានការផ្តល់វិភាគទានហ្នឹងឲ្យបានឆាប់រហ័សតាមអ្វីដែលជាការស្នើសុំគម្រោងថវិកាហ្នឹង ព្រោះថា សម្រាប់ភាគីជាតិយើងនឹងអស់សាច់ប្រាក់ នៅចុងខែមិនាឆ្នាំ២០១៤នេះ។ ហើយចាប់ពីខែមេសាតទៅ យើងនឹងជួបប្រទះកង្វះសាច់ប្រាក់នៅក្នុងការបើកប្រាក់បៀវត្សរ៍ជូនដល់មន្ត្រី បុគ្គលិក។ ដូច្នេះយើងស្នើសុំឲ្យសហគមន៍អន្តរជាតិបន្តផ្តល់ការគាំទ្រថវិកានេះឲ្យបានទាន់ពេលវេលាដើម្បីជៀសវាងការប្រឈមមុខនឹងវិបត្តិថវិកាដូចឆ្នាំកន្លងទៅ»។
លោក ក្រាញ់ តូនី ប្រធានរដ្ឋបាលសាលាក្តីខ្មែរក្រហម បានស្វាគមន៍ការអនុម័តថវិការបស់ក្រុមម្ចាស់ជំនួយនោះដែរ ហើយអំពាវនាវឲ្យម្ចាស់ជំនួយ ផ្តល់ជំនួយជាចាំបាច់ដល់សាលាក្តី។
សាលាក្តីកាត់ទោសខ្មែរក្រហម ដែលកំពុងដំណើរការកាត់ទោសសំណុំរឿងជាបន្តបន្ទាប់ពីបទឧក្រិដ្ឋកម្មនានាទាក់ទងនឹងការសម្លាប់រង្គាលពលរដ្ឋខ្មែរជាង១លាន៧សែននាក់ក្នុងទសវត្សរ៍១៩៧០នោះ បានប្រឈមមុខនឹងការខ្វះខាតថវិកាជាច្រើនលើក ជាពិសេសភាគីជាតិ។ កង្វះថវិកានេះត្រូវគេស្តីបន្ទោសមួយផ្នែកថា បណ្តាលមកពីការយឺតយ៉ាវនៃដំណើរការនិងការចោទប្រកាន់អំពីរឿងជ្រៀតជ្រែកផ្នែកនយោបាយ។
សាលាក្តីនេះបានចំណាយថវិកាជាង២០០លានដុល្លារហើយតាំងពីឆ្នាំ ២០០៦មក ដោយបានធ្វើការកាត់ទោសជនជាប់ចោទតែម្នាក់ប៉ុណ្ណោះគឺ សំណុំរឿង០០១របស់កាំង ហ្គេវអ៊ាវ ហៅឌុច អតីតប្រធានគុកទួលស្លែងរបស់ខ្មែរក្រហម៕