លោក Netanyahu ​ស្ថិត​នៅក្នុង​ទីក្រុង​វ៉ាស៊ីនតោន​ ក្នុង​គ្រា​ដ៏​លំបាក​មួយ​សម្រាប់​អ៊ីស្រាអែល​ និង​សហរដ្ឋ​អាមេរិក

វិមាន Capitol មុន​នឹង​លោក Benjamin Netanyahu នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ថ្លែង​ទៅកាន់សភាអាមេរិក។

នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​ លោក Benjamin Netanyahu ​កំពុង​ស្ថិត​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ​ក្នុង​សប្តាហ៍​នេះ ក្នុង​ពេល​ដែល​ទំនាក់​ទំនងមាន​ស្ថានភាព​ដ៏​លំបាក​រវាង​សម្ព័ន្ធមិត្ត​ទាំងពីរ។

មេដឹកនាំ​អ៊ីស្រាអែល​នឹង​មក​ថ្លែង​សុន្ទរកថា​នៅ​សភា​នៅ​ថ្ងៃ​ពុធ ​នៅ​ពេល​ដែល​មាន​ការ​ប្រែប្រួល​នយោបាយ​ខ្លាំង​នៅ​សហរដ្ឋ​អាមេរិក។

លោក Netanyahu ក៏​មាន​គោលបំណង​ពិភាក្សាជាមួយ​មេដឹកនាំ​អាមេរិក​ដែល​ប្រយ័ត្ន​ប្រយែង​ចំពោះ​កំណត់ត្រា​របស់​លោក​ក្នុង​ការលូក​ដៃ​ចូល​ក្នុង​នយោបាយ​អាមេរិក។

ដំណើរ​ទស្សនកិច្ច​នេះ ​មាន​ក្តីសង្ឃឹម​លើ​វឌ្ឍនភាព​ក្នុង​កិច្ចប្រឹងប្រែង​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​ដើម្បី​សម្រុះ​សម្រួល​បញ្ចប់​សង្រ្គាម​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់​រយៈពេល​ប្រាំបួន​ខែ។

លោក​ប្រធានាធិបតី​ Joe Biden ​និង​លោក Netanyahu​ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ជួបប្រជុំគ្នា​នៅ​ថ្ងៃព្រហស្បតិ៍​។ ​ នេះ​បើ​យោង​តាម​មន្ត្រី​សហរដ្ឋ​អាមេរិក​ដែល​បាន​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​មុន​ការប្រកាស​របស់​សេតវិមាន។

អនុ​ប្រធានាធិបតី​អ្នកស្រី​ Kamala Harris ​ក៏នឹង​ជួប​ជាមួយ​លោក Netanyahu ដាច់​ដោយ​ឡែក​នៅ​ថ្ងៃ​នោះ​ដែរ៕