យោធាអ៊ីស្រាអែលនិយាយថា ខ្លួននឹងចាប់ផ្តើមផ្ញើសេចក្តីជូនដំណឹងស្តីពីការជ្រើសរើសកងទ័ពទៅក្រុមបុរសៗជ្វីហ្វកាន់សាសនាគ្រិស្តអូស្សូដក់តឹងរ៉ឹងនៅថ្ងៃអាទិត្យ។
ជំហាននេះអាចធ្វើឲ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu មានអស្ថិរភាព។
ក្រុមបុរសរាប់រយនាក់បានតវ៉ាបន្ទាប់ពីការប្រកាសនេះ។ ចំណាត់ការនេះគឺធ្វើតាមដីការបស់តុលាការកំពូលលើក្រុមបុរសវ័យក្មេងបដិបត្តិសាសនាឱ្យចាប់ផ្តើមចុះឈ្មោះចូលបម្រើយោធា។
នៅក្រោមការរៀបចំនយោបាយដ៏យូរអង្វែងមកហើយគឺក្រុម បុរសដែលបដិបត្តិសាសនាយ៉ាងតឹងរ៉ឹងត្រូវបានលើកលែងពីកំណែនយោធា ដែលជាកាតព្វកិច្ចសម្រាប់បុរសជ្វីហ្វភាគច្រើន។
ប្រព័ន្ធនេះបានបង្កើតការអាក់អន់ចិត្តយ៉ាងទូលំទូលាយក្នុងចំណោមសាធារណជនទូទៅក្នុងប្រទេសអ៊ីស្រាអែល ជាពិសេសបន្ទាប់ពីសង្គ្រាមជាងប្រាំបួនខែប្រឆាំងនឹងពួកសកម្មប្រយុទ្ធហាម៉ាសនៅហ្កាហ្សា។ តុលាការបានសម្រេចថា ប្រព័ន្ធលើកលែងនេះមានការរើសអើង៕
វេទិកាបញ្ចេញមតិ