អគ្គលេខាធិការអង្គការអូតង់ លោក Jens Stoltenberg កំពុងបំពេញទស្សនកិច្ចនៅក្នុងរដ្ឋធានីប្រទេសតួកគី ក្នុងពេលមានកំណើននៃភាពតានតឹង រវាងសមាជិកក្រុមសម្ព័ន្ធមិត្ត គឺតួកគីនិងសហរដ្ឋអាមេរិក ទាក់ទងនឹងការទិញប្រព័ន្ធកាំជ្រួចមីស៊ីលរបស់រុស្ស៊ី ប្រភេទ S-400 របស់រដ្ឋាភិបាលក្រុងអង់ការ៉ា។
ទស្សនកិច្ចរបស់នាយកអង្គការអូតង់ត្រូវគេមើលឃើញថាគឺជាការបញ្ចុះបញ្ចូលចុងក្រោយដល់រដ្ឋាភិបាលក្រុងអង់ការ៉ា ឲ្យបោះបង់ចោលការទិញកាំជ្រួចមីស៊ីលរុស្ស៊ី។
នាយកអង្គការអូតង់ លោក Jens Stoltenberg បានជួបប្រជុំជាមួយលោកប្រធានាធិបតីតួកគី Recep Tayyip Erdogan ជាមួយនឹងលោករដ្ឋមន្ត្រីការបរទេសតួកគី Mevlut Cavusolgu។
លោក Cavusolgu បានថ្លែងថា យើងបានធ្វើការវាយតម្លៃលើបញ្ហាធំៗជាច្រើន រួម ទាំងទំនាក់ទំនងរវាងអូតង់ និងសហភាពអឺរ៉ុប ហើយនិងការទិញកាំជ្រួចមីស៊ីល S-400 ពីរុស្ស៊ី៕