ពីធីបុណ្យ Hajj ប្រចាំឆ្នាំនៅប្រទេសអារ៉ាប់ប៊ីសាអូឌីត មានអ្នកចូលរួមច្រើនបំផុតនៅថ្ងៃពុធនេះ ដោយមានអ្នកកាន់សាសនាឥស្លាម២លាននាក់ចូលរួមយ៉ាងកកកុញនៅជ្រលងភ្នំ Mount Arafat ដើម្បីធ្វើការបួងសួង។
ទីនោះគឺជា ទីកន្លែងដែលគេជឿថា ព្យាការី Muhammad បានធ្វើការសូត្រធម៌ចុងក្រោយកាលពី១.៤០០ឆ្នាំមុន ដោយបានអំពាវនាវឲ្យមានសមភាព និងសាមគ្គីភាពក្នុងចំណោមអ្នកកាន់សាសនាឥស្លាម។
បុណ្យ Hajj នេះមានរយៈពេល៥ថ្ងៃ ដោយចាប់ផ្តើមកាលពីថ្ងៃអង្គារ ហើយមានការដើរដង្ហែជាក្បួនធម្មយាត្រាជុំវិញកន្លែងសក្ការៈ Kaaba ដែលមានពណ៌ខ្មៅរាងជាគូបនៅវិហារ Grand Mosque នៅទីក្រុង Mecca ដែលនៅទីនោះអ្នកកាន់សាសនាឥស្លាមទាំងអស់ធ្វើការបួងសួង។ នៅទីនោះ គេបានទៅវិហារ Mina មុនពេលគេបន្តដំណើរទៅជ្រលងភ្នំ Mount Arafat។ សាសនាឥស្លាមតម្រូវឲ្យអ្នកមានលទ្ធភាពខាងរាងកាយទាំងអស់ចូលរួមពិធីបុណ្យ Hajj ម្តងក្នុងមួយឆាកជីវិត៕