ភ្នំពេញ —
មនុស្សរាប់សែននាក់បានទាមទារឱ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែនចុះចេញពីតំណែងនិងបោះឆ្នោតសារឡើងវិញក្នុងមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិនៅថ្ងៃអាទិត្យនេះ ដែលជាមហាបាតុកម្មធំបំផុតជាប្រវត្តិសាស្ត្រក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះហើយមេដឹកនាំគណបក្សសង្គ្រោះជាតិចាត់ទុកថាចំនួនបាតុករដ៏ច្រើននេះស្មើនឹងជ័យជម្នះរបស់ខ្លួនលើការបោះឆ្នោតកន្លងមក។
ក្រុមបាតុករមកពីមជ្ឈដ្ឋានផ្សេងៗរួមមានព្រះសង្ឃ កម្មកររោងចក្រ កសិករ អ្នករត់រ៉ឺម៉កនិងម៉ូតូកង់បី និងសហគមន៍រងគ្រោះដោយការបណ្តេញដោយបង្ខំបានមកជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ។ ហើយក្បួនបាតុកម្មដ៏វែងអន្លាយដែលដឹកនាំដោយលោក សម រង្ស៊ី និង លោក កឹម សុខា បានធ្វើដំណើរដោយថ្មើរជើង ដោយជិះកង់ ជិះម៉ូតូ រ៉ឺម៉កកង់បី និងជិះឡាន ពីទីលានប្រជាធិបតេយ្យនៅម៉ោងពីររសៀលកាត់តាមមហាវិថីព្រះមុនីវង្ស ឆ្ពោះទៅកាន់ដល់ស្តុបក្បាលថ្នល់ចម្ងាយប្រមាណ៥គីឡូម៉ែត្រ ទើបត្រឡប់មកវិញនៅពេលល្ងាច។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានប៉ាន់ប្រមាណថាអ្នកចូលរួមបាតុកម្មនេះមានរហូតដល់ជាង១លាននាក់។
«មិនមែនថាយើងប៉ុន្មានសែនឬចូលដល់មួយលាននាក់នឹងទេ មិនមែនទេ គឺប្រជាពលរដ្ឋតាមផ្លូវរាប់លានរាប់សែននាក់ទៀតគាំទ្រយើងសម្បើមណាស់ គ្មានអ្នកណាមានការគាំទ្រច្រើនដូចគណបក្សសង្គ្រោះជាតិនាពេលនេះទេ។ ការបោះឆ្នោតថ្ងៃនេះគឺដូចការបោះឆ្នោតម្តងទៀតហើយ ព្រោះអ្នកបោះឆ្នោតម្នាក់មានសន្លឹកឆ្នោតមួយសន្លឹក»។
អ្នកស្រី កែវ សុផាត ម្តាយកូនពីរនាក់និងជាកម្មកររោងចក្រម្នាក់ថ្លែងថាអ្នកចូលរួមបាតុកម្មនៅថ្ងៃនេះដើម្បីទាមទារដំឡើងប្រាក់ខែឱ្យបានសមរម្យ។
«នៅលើទីផ្សារយើងអ្វីក៏ឡើងថ្លៃដែរ ៨៥ដុល្លារក្នុងមួយខែហ្នឹងគឺចាយមិនគ្រប់ទេ។ ប្រាក់ខែយើងប៉ុណ្ណឹងមិនអាចឱ្យកូនយើងរៀនបាននិងមានជីវភាពធូរធាទេ»។
លោក សម រង្ស៊ី មុននឹងដឹកនាំក្បួនបាតុកម្មនៅព្រឹកមិញនេះបានទទូចបន្ថែមទៀតឱ្យមានការដំឡើងប្រាក់ខែ១៦០ដុល្លារដល់កម្មកររោងចក្រ។
ដោយឡែកកាលពីព្រឹកមិញនេះ ក៏ឃើញមានបាតុកម្មទ្រង់ទ្រាយតូចៗមួយចំនួនទៀតនៅខាងមុខស្ថាប័នរបស់រដ្ឋ ដែលដឹកនាំដោយព្រះសង្ឃ និស្សិត សមាគមនិងសហគមន៍រងគ្រោះនានាក្នុងប្រទេស។
លោក រ័ត្ន ច័ន្ទថន អាយុ៦៥ឆ្នាំជាកសិករម្នាក់មកពីខេត្តតាកែវ និងជាបាតុករម្នាក់។ កំពុងអង្គុយលើរ៉ឺម៉កកង់បីដែលចេញដំណើរយឺតៗ លោករៀបរាប់បន្ថែម។
«ដើម្បីទាមទារឱ្យស្រូវឡើងថ្លៃសាំងនិងជីចុះថោកដើម្បីស្រណុកកម្មករ កសិករធ្វើស្រែ និងឱ្យកម្មកររោងចក្របានឡើងប្រាក់ខែដល់១៦០ដុល្លារ ព្រោះប្រាក់ខែហូបមិនគ្រប់ កិនអង្ករមកឱ្យរាល់ខែ គ្រាន់តែថ្លៃម្ហូបថ្លៃផ្ទះថ្លៃទឹកភ្លើង អស់រលីង គ្មានសល់ទេ»។
បន្ទាប់មកបាតុករក្នុងក្បួនបាតុកម្មតូចៗទាំងនេះបានមកជួបជុំគ្នានៅទីធ្លាខាងមុខវត្តភ្នំ មុននឹងចូលរួមបាតុកម្មធំរបស់គណបក្សសង្គ្រោះជាតិនៅទីលានប្រជាធិបតេយ្យ។
ប៉ុន្តែលោក ជាម យៀប សមាជិកសភាតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ថ្លែងថាបាតុកម្មនេះមិនធ្វើឱ្យគណបក្សលោករងសម្ពាធណាមួយទេ។
«ចង់ធ្វើ២០បាតុកម្មក៏ដោយគឺចេញពីមូលដ្ឋានតែមួយគឺគណបក្សសង្គ្រោះជាតិ សម រង្ស៊ី និងកឹម សុខា ជាអ្នកទទួលខុសត្រូវចំពោះមុខច្បាប់»។
គណបក្សសង្គ្រោះជាតិបានបដិសេធលទ្ធផលបោះឆ្នោតនាពេលកន្លងមកដែលខ្លួនទទួលបាន៥៥អាសនៈនិងគណបក្សប្រជាជនកម្ពុជាទទួលបាន៦៨អាសនៈ ដោយចោទថាការបោះឆ្នោតកន្លងមកមានភាពមិនប្រក្រតីធ្ងន់ធ្ងរ និងបានដឹកនាំបាតុកម្មប្រឆាំងនឹងលទ្ធផលនេះជាបន្តបន្ទាប់។ ចំណែកឯការចរចានាពេលកន្លងមករវាងគណបក្សទាំងពីរមិនទទួលបានលទ្ធផលជាផ្លែផ្កានោះទេ។
ក្នុងសន្និសីទកាសែតរបស់ខ្លួនកាលពីថ្ងៃម្សិលមិញលោក សម រង្ស៊ី បានស្នើឱ្យចរចាជាថ្មីក្នុងទ្រង់ទ្រាយធំមួយជាមួយគណបក្សប្រជាជនកម្ពុជានៅឆ្នាំក្រោយនេះ៕