ជន​ស៊ី​វិល​កាន់​តែ​ច្រើន​ឡើងគេច​ចេញ​ពីភូមិ​ Bagh​ouz ក៏ប៉ុន្តែពួក​​រដ្ឋ​ឥស្លាម​ភាគ​ច្រើន​នៅតែ​ស្ថិត​នៅ​ទីនោះ

ជនស៊ីវិលចាកចេញពីភូមិ Baghouz នៅប្រទេសស៊ីរី។ 

​ក្រុម​ចម្រុះ​សាកលបាន​ចេញ​សារ​តាម​ប្រព័ន្ធTwitter ​កាល​ពី​ថ្ងៃ​ពុធ​បាន​និយាយ​ថា «​ពួក​អ្នក​ប្រយុទ្ធ​ក្រុមរដ្ឋ​ឥស្លាម​ដែល​រឹង​ទទឹង​ភាគ​ច្រើន ​នៅ​តែ​ស្ថិត​នៅ​ទី​នោះ។ កងកម្លាំង​ដែល​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក ​បន្ត​ទទួល​ជន​ស៊ី​វិល​ដែល​ប៉ុន​ប៉ង​គេច​ចេញ​ទៅ​កន្លែង​សុវត្ថិភាព»។

កងកម្លាំង​ ដែលគាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក ​បាន​ខិតកាន់តែជិតដើម្បី​រំដោះ​ទឹក​ដី​ស៊ីរីចុងក្រោយ​ ដែល​បាន​កាន់​កាប់​ដោយ​ក្រុមភេរវកម្ម​រដ្ឋ​ឥស្លាមរឹងទទឹង ​ក៏ប៉ុន្តែការ​វាយ​ប្រហារ​ចុងក្រោយ ​ប្រហែល​នៅ​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ទៀត​តែ​ប៉ុណ្ណោះ។

​ក្រុម​ចម្រុះ​សាកលបាន​ចេញ​សារ​តាម​ប្រព័ន្ធ Twitter ​កាល​ពី​ថ្ងៃ​ពុធ​បាន​និយាយ​ថា «​ពួក​អ្នក​ប្រយុទ្ធ​ក្រុមរដ្ឋ​ឥស្លាម​ដែល​រឹង​ទទឹង​ភាគ​ច្រើន ​នៅ​តែ​ស្ថិត​នៅ​ទី​នោះ។ កងកម្លាំង​ដែល​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក ​បន្ត​ទទួល​ជន​ស៊ី​វិល​ដែល​ប៉ុន​ប៉ង​គេច​ចេញ​ទៅ​កន្លែង​សុវត្ថិភាព»។

សេចក្តី​ថ្លែងការណ៍​របស់​ក្រុម​ចម្រុះ ​បានកើត​មាន​ឡើង​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​កង​កម្លាំង​ប្រជា​ធិបតេយ្យ​ស៊ីរី​ដែល​ដឹកនាំ​ដោយ​ជន​ជាតិភាគ​តិច Kurds បាន​បំបែក​ទីកន្លែង​របស់​ក្រុម​រដ្ឋ​ឥស្លាម​ ដែល​បាន​លាក់​ខ្លួន​នៅ​ក្នុង​ភូមិ Baghouz ដោយ​បានជួយ​រំដោះ​ពួក​អ្នក​ភូមិ​រាប់​រយនាក់ ​រួមមាន​ស្រ្តី​ និង​កូនក្មេង។

លោក Mustafa Bali អ្នកនាំ​ពាក្យកងកម្លាំង​ប្រជា​ធិបតេយ្យ​ស៊ីរី​ដែល​គាំទ្រ​ដោយ​សហ​រដ្ឋ​អាមេរិក ​បាន​ប្រាប់​ទីភ្នាក់​ងារ​ព័ត៌មាន​បារាំងAFP ​ថា ​«​បន្ទាប់​ពីការ​ព្យា​យាម​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ ​យើង ​អាចជម្លៀស​មនុស្ស​ជា​លើក​ទី​មួយ​នៅ​ថ្ងៃ​នេះ»។

ពួក​អ្នក​ឃើញ​ហេតុការណ៍​ផ្ទាល់​នឹង​ភ្នែក បាន​និយាយ​ថា ​ពួកគេ​បាន​ឃើញ​ក្បួន​កុង​វ័រ​រថយន្ត​ធំៗ​ចំនួន​១០​គ្រឿង​បាន​ចាក​ចេញ​ពី​ទីតាំង​របស់​ក្រុម​រដ្ឋ​ឥស្លាម ​ដែល​ជា​ទឹក​ដី​ដ៏តូចមួយ​គ្រប​ដណ្តប់​ដោយ​តង់​ស្នាក់​នៅ។

ពួកគេនិយាយ​ថា រថយន្ត​ធំ​ៗ​ទាំង​នោះ ​បាន​ដឹក​មនុស្ស​រាប់​រយ​នាក់។ យ៉ាង​ហោច​ណាស់​ក៏​រថយន្ត​២គ្រឿងដែរ ​បាន​ដឹក​ពួក​បុរស​ដែល​គេ​កំណត់​អត្ត​សញ្ញាណ​ថាជា​ក្រុម​អ្នក​ប្រយុទ្ធរដ្ឋឥស្លាម​ដែល​បាន​ចុះ​ចាញ់៕